no-alternative title

ក្រុមហ៊ុនកុំព្យូទ័រហ្គេម MSI រៀបចំពិធីជួបជុំអ្នកគាំទ្រផលិតផលរបស់ខ្លួន ជាមួយនឹងការប្រកួតហ្គេម ហើយនិងបង្ហាញផលិតផលថ្មីៗ

កាលពីថ្ងៃទី 20 ខែឧសភា ឆ្នាំ 2017, ក្រុមហ៊ុនកុំព្យូទ័រហ្គេម MSI បានរៀបចំពិធីជួបជុំអ្នកដែលនិយម និងគាំទ្រប្រើប្រាស់កុំព្យូទ័រហ្គេមរបស់ខ្លួននៅ Park Café ផ្លូវត្រសក់ផ្អែម ។ ក្នុងពិធីជួបជុំអ្នកគាំទ្រនេះ ក្រុមហ៊ុន MSI បានអញ្ជើញភ្ញៀវ ក៏ដូចជាអតិថិជនដែលបាន និងកំពុងប្រើប្រាស់កុំព្យូទ័ររបស់ក្រុមហ៊ុន MSI មកចូលរួមក្នុងការប្រគួតហ្គេមជុំគ្នា ជាមួយនឹងអ្នកដែលនិយមលេងហ្គេមជាច្រើន ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្នកមកចូលរួមទាំងអស់អាចមានឳកាសឈ្នះរង្វាន់អុនស្សាវរិយ៏ ដោយគ្រាន់តែ Like page Facebook របស់ក្រុមហ៊ុន MSI ថតរូបរបស់ខ្លួននៅក្នុងកម្មវិធីជួបជុំនេះ រួចធ្វើការផុសចូលទៅក្នុង profile របស់ខ្លួនជាមួយនឹងការសេរ status #MsiTrueGaming។  នៅក្នុងនោះផងដែរ អ្នកដែលមកចូលរួម ក៏មានឱកាសប្រគួតហ្គេមដែលកំពុងពេញនិយមជាមួយ នឹងក្រុមលេងហ្គេមល្បីៗ ព្រមទាំមមានឳកាសឈ្នះរង្វាន់ពិសេសៗពីក្រុមហ៊ុន MSI ថែមទៀត ។ 

កញ្ញា Jimmy Chen ដែលជាតំណាងក្រុមហ៊ុន MSI បានបញ្ជាក់យ៉ាងដូច្នេះថា ក្រុមហ៊ុន MSI តែងតែស្ថិតនៅលំដាប់លេខ 1 ជាមួយក្រាហ្វិក GeForce® GTX SLI នៅលើទីផ្សារ ហើយតែងតែបញ្ចេញនូវកុំព្យូទ័រយួរដៃ ដែលមានរាងស្ដើងបំផុតជាមួយនឹងក្រាហ្វិក GeForce® GTX ជាទីចាប់អារម្មណ៍ និងមានភាពទាក់ទាញ សម្រាប់អ្នកចូលចិត្តលេងហ្គេមនៅលើទីផ្សារជារៀងរាល់ឆ្នាំ។ ភាគច្រើននៃអ្នកដែលចូលចិត្តលេងហ្គេមដែលមានកម្រិតខ្ពស់ ឬក៏ប្រើប្រាស់កម្មវិធីធំៗ និងអ្នកចូលចិត្តសាកល្បងនូវកម្មវិធីថ្មីៗ គឺកំពុងតែចាប់អារម្មណ៍នូវផលិតផលថ្មីដែលជាប្រភេទកុំព្យូទ័រយួរដៃ ដែលទើបនឹងចេញស៊េរីចុងក្រោយបង្អស់ ។កញ្ញា ពិតជាមានសេចក្តីសោមន្សរីករាយជាខ្លាំង ដែលបានឃើញអ្នកប្រើប្រាស់កុំព្យូទ័រ ក៏ដូចជាអ្នកលេងហ្គេមនៅកម្ពុជា មានការគាំទ្រដល់ម៉ាស៊ីនកុំព្យូទ័រ MSI នាពេលកន្លងមក។

នៅក្នុងពិធីនោះ ក្រុមហ៊ុន MSI បានបង្ហាញផលិតផលថ្មីៗជាច្រើនរបស់ខ្លួនសម្រាប់អ្នកលេងហ្គេមធំៗផងដែរ។ បន្ថែមពីលើនេះ ក្រុមហ៊ុន MSI ក៏បានធ្វើការណែនាំបង្ហាញជូនដល់អតិថិជននូវផលិតផលថ្មីរបស់ខ្លួន ដែលមានលក្ខណពិសេសៗ សម្រាប់អ្នកនិយមចូលចិត្តលេងហ្គេមថ្មីៗ និងហ្គេមដែលមានទំហំធំៗ សម្រាប់ពេលបច្ចុប្បន្ននេះថែមទៀតផង ។ 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន