no-alternative title

ក្រុមហ៊ុន Sony បន្តចេញលក់ Xperia XA1 Ultra នៅក្នុងតម្លៃ 399 ដុល្លា ជាមួយនិងការថែមជូននូវកាដូតម្លៃ 98 ដុល្លា

បន្ទាប់ពីបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជា កាលពីខែមុនកន្លងទេៅ ថ្ងៃនេះ ក្រុមហ៊ុន Sony ប្រចាំនៅកម្ពុជា បានប្រកាសបន្តចេញលក់ Xperia XA1 Ultra ដែលជាសា្មត ហ្វូនថ្នាក់កណ្តាល ដែលមានអេក្រង់ធំរបស់ខ្លួន ដែលមានតម្លៃ 399 ដុល្លា ហើយនិងមានថែមជូននូវកាដូចំនួនពីរទីមួយគឺ Sony Speaker XB 10 មួយគឿង ទីពីរស្រោមការពារ Style Cover Stand (SCSG40) មួយគ្រឿង ដែលកាដូទាំងពីរនេះ គឺមានតម្លៃ 98 ដុល្លា អ្វីដែលពិសេសនោះ គឺមានការធានារយះពេលមួយឆ្នាំពីក្រុមហ៊ុន Sony ។  សូមជំរាបថា នេះគឺជាដំណឹងល្អបំផុត សំរាប់អតិថិជនរបស់ Sony ទាំងអស់ ដែលកំពុងតែទន្ទឹងរង់ចាំស្មាតហ្វូនថ្នាក់ណ្តាល ដែលមានអេក្រង់ធំសេរីថ្មីមួយនេះ ។ 

Sony Xperia XA1 Ultra គឺជាស្មាតហ្វូនជំនាន់ថ្មី ដែលបានបំពាក់នូវប្រព័ន្ធកាមេរ៉ាដ៏អស្ចារ្យបំផុតទំហំ 16MP f/2.0 ដែលភ្ជាប់ជាមួយនឹងមុខងារ Autofocus និងភ្លើង LED Flash ។ អ្វីដែលកាន់តែទាក់ទាញទៀតនោះ កាមេរ៉ាថតរូប Selfie របស់វាមានទំហំដល់ទៅ 23 MP f/2.0 ដែលប្រើប្រាស់នុវមុខងារ SteadyShot។ ស្មាតហ្វូន XA1 Ultra មានអេក្រង់ទំហំ 6 អ៊ីងកម្រិតភាពច្បាស់ 1080p ហើយវាមានទម្ងន់ស្រាលជាងស្មាតហ្វូន XZ Premium ។ ក្រុមហ៊ុនបច្ចេកវិទ្យា Sony បានធ្វើការ Upgrade ទៅប្រើប្រាស់បន្ទះឈីប MediaTek Helio P20 និងថាមពលថ្មដល់ទៅ 2700mAh ។ ការបញ្ចូលថ្មថាមពលគឺប្រើប្រាស់នូវរន្ធដោត USB-C ភ្ជាប់ជាមួយនឹងមុខងារ Pump Express+ 2.0 ( Fast Charging) ។ ស្មាតហ្វូន Sony Xperia XA1 Ultra ដែលក្រុមហ៊ុន ដាក់អោយ Pre Oder នៅក្នុងពេលនេះ គឺមានទំហំ RAM 4GB និងមានអង្គផ្ទុកទិន្ន័យទំហំ 64 GB ហើយនិងមានចំនួន 4 ពណ៌សំរាប់ជ្រើសរសើ គឺពណ៌ខ្មៅ ពណ៌ទឹកប្រាក់ ពណ៌ផ្កាឈូក និងពណ៌មាស។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន