no-alternative title

កម្មវិធី Cellcard Lab ប្រកាសជ័យលាភីនៃគំនិតផ្ដួចផ្ដើមនៅក្នុងការកែច្នៃប្រើឡើងវិញសំរាប់ជុំទី 3

កាលពីថ្ងៃទី4 ខែឧសភា កន្លងទៅនេះ កម្មវិធីបណ្ដុះគំនិត Cellcard Lab ដែលផ្ដួចផ្ដើមឡើងដោយក្រុមហ៊ុនទូរគមនាគមន៍ ឈានមុខគេនៅកម្ពុជា បាន ធ្វើការបិទវគ្គជុំទី3 នៅថ្ងៃ នេះ ដោយបានធ្វើការប្រគល់ជូនដល់ជ័យលាភីទាំងបីក្រុមនូវរង្វាន់ជាទឹកប្រាក់ និងអត្ថប្រយោជន៍ទូរស័ព្ទសម្រាប់គំនិតសង្គម ដែលផ្ដោតទៅលើការកែច្នៃប្រើប្រាស់ឡើងវិញ ដើម្បីជួយដល់បរិស្ថាន និងយានយន្ត។ កម្មវិធី Cellcarrd Lab ជុំទី ក្នុងខែកុម្ភៈ បានធ្វើការប្រគល់រង្វាន់ ជាលើកដំបូងនូវទឹកប្រាក់ 5000ដុល្លារ និងអត្ថប្រយោជន៍ប្រើប្រាស់សេវាទូរស័ព្ទ/អ៊ីនធើណិតពីសែលកាត រយៈពេលមួយឆ្នាំ ដល់ក្រុម DoyDoy ដែលជាហ្គេមអប់រំសម្រាប់ កុមារដោយប្រើប្រាស់បំពង់បឺតផ្គុំរូបភាព។ ជុំទី 2 ក្នុងខែមេសា គម្រោង La Chhouk Recycled and Creative Fashion ដណ្ដើមបានជ័យលាភីកិត្តិយស តាមរយៈកម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់ដែលច្នៃឡើងអំពីសម្ភារចាស់ៗ និងសំរាម។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ជុំទី 3 ដែលបានបញ្ចប់ទៅថ្មីៗនេះ ក្រុមថ្មី start-up Eco-Plastic ទទួលបានជ័យលាភីរង្វាន់លេខ 1 តាមរយៈគំនិតក្នុងការច្នៃប្លាស្ទិកឲ្យទៅ ជាកាដូ អនុស្សាវរីយ៍ដ៏ស្រស់ស្អាត។ ក្រុមនេះ បានប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍ពិសេស ដើម្បីផលិតពែង ជើងបញ្ឈរតាំងទូរស័ព្ទ បន្ដោងសោ និងរបស់ផ្សេងៗ ទៀតសម្រាប់ជាលក្ខណៈបុគ្គល និងអាជីវកម្មក្នុងស្រុក។ គោលដៅរបស់ក្រុម Eco-Plastic គឺដើម្បីធ្វើឲ្យកម្ពុជាស្រស់ស្អាត និងបង្កើនការយល់ ដឹងដោយ ភាពរីករាយក្នុងការច្នៃរបស់ចាស់ៗប្រើប្រាស់ឡើងវិញ។

 

 “កាកសំណល់ប្លាស្ទិកជាបញ្ហាធំមួយនៅកម្ពុជាហើយគ្មានអ្នកណាខ្វាយខ្វល់យកចិត្តទុកដាក់ពីបញ្ហានេះឡើយ។” នេះជាមតិលើកឡើងរបស់កញ្ញា លី សុកញ្ញា សមាជិកក្រុម Eco-Plastic បន្ទាប់ពីទទួលបានរង្វាន់ជាទឹកប្រាក់ 5000 ដុល្លារ និងអត្ថប្រយោជន៍ប្រើប្រាស់សេវាទូរស័ព្ទ និង អ៊ីនធើណិតពី ក្រុមហ៊ុនទូរស័ព្ទពេញមួយឆ្នាំ។ កញ្ញាបានបន្តទៀតថា “យើងចាប់ផ្ដើមគម្រោង Eco-Plastic ដើម្បីដោះស្រាយបញ្ហានេះ ហើយបច្ចុប្បន្នយើងត្រូវការ ប្រភពធនធានសម្រាប់វិនិយោគ ពង្រីកសម្ភារូបវន្តរបស់យើង និងជំរុញការកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅកម្ពុជា។”

 

លោក តាន់ ប៊ុនហ័ង និស្សិតវ័យ 21 ឆ្នាំ ដែលបានចាប់ផ្ដើមគម្រោង Eco-Plastic ជាមួយមិត្តភក្ដិរបស់ខ្លួន មានក្ដីរំភើបនិងរីករាយយ៉ាងខ្លាំងដែល បានប្រែ ក្លាយគំនិតរបស់ខ្លួនឲ្យទៅជាឱកាសអាជីវកម្មដែលអាចដំណើរការបាន។ លោក ប៊ុនហួង បានលើកឡើងថា “កម្មវិធី Cellard Lab ពិតជាជួយជំរុញ បំផុសស្មារតីសហគ្រិនភាពសង្គមដល់យុវជនកម្ពុជា ជាច្រើនដោយអនុញ្ញាតឲ្យពួកគេបញ្ចេញគំនិតអាជីវកម្មរបស់ខ្លួន។” លោកបានបន្ថែមទៀតថា “គំនិតផ្ដើមអាជីវកម្មកាន់តែច្រើន កម្មវិធី Cellcard Lab កាន់តែប្រសើរឡើង ដោយបានជួយកាត់បន្ថយអត្រាគ្មាន ការងារធ្វើ់តាមរយៈការផ្ដល់នូវឱកាស ការងារកាន់តែច្រើន។”

 

គំនិតរបស់ក្រុម BuymeLocal Cambodia ជាទម្រង់ e-commerce ដែលមានលក្ខណៈជាផលិតផលគាំទ្រដល់បរិស្ថានបង្កើត ឡើងដោយសហគ្រិន សង្គមក្នុងស្រុកបានឈ្នះជាប់ជាជ័យលាភីលេខពីរ។ ក្រុមការងារទទួលបានរង្វាន់ 3000ដុល្លារ និងអត្ថប្រយោជន៍ប្រើប្រាស់សេវាទូរស័ព្ទ  និងអ៊ីន ធើណិតមួយឆ្នាំពេញ។ រង្វាន់ជ័យលាភីទីបី ជាមួយទឹកប្រាក់ 2000 ដុល្លារ និងអត្ថប្រយោជន៍ប្រើប្រាស់សេវាទូរស័ព្ទ/អ៊ីនធើណិតមួយឆ្នាំពេញដូចគ្នា បានទៅលើក្រុមTriple F(Find Fix Fast) ជាកម្មវិធីទូរស័ព្ទរបស់ខ្លួនដែលផ្ដល់នូវសេវាកម្មជួសជុលលើអ៊ីនធើណិតពេញ 24  ម៉ោងក្នុងមួយថ្ងៃ។

 

គួរបញ្ជាក់ផងដែរថា ក្រុមដទៃទៀត ដែលបានមកដល់វគ្គផ្ដាច់ព្រ័ត្រក្នុងជុំទី 3 នេះ បានទៅលើក្រុម PlasFoodDou ដែលជាអ្នកច្នៃបង្កើតកម្មវិធី ទូរស័ព្ទដែលផ្ដោតលើការកាត់ បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក #RusseyE3 ជាក្រុមហ៊ុនមួយបង្ហាញពីវត្ថុផលិតពីឫស្សីក្នុងស្រុកប្រកបដោយ គុណភាពភាព និងក្រុមបុប្ផាសួគ៌ ជាសហគ្រាសសួនលម្អដែលធ្វើការផ្គត់ផ្គង់ផ្កា និងរុក្ខជាតិលម្អដោយផ្ទាល់ពីកសិដ្ឋាន។

 

ដើម្បីអបអរសាទរដល់អ្នកឈ្នះជ័យលាភី លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា គំនិតល្អៗបានរួមចំណែក ក្នុងកម្មវិធី Cellacard Lab ក្នុងការបង្ហាញពីមហិច្ឆតារបស់ខ្លួន។ ថ្លែងក្នុងកម្មវិធីបិទវគ្គបញ្ចប់ជុំទី 3 នេះ លោកបានឲ្យដឹងថា “យើងបានឈានដល់ជុំទី 3 កម្មវិធី Cellcard Lab បន្តបង្ហាញនូវគំនិតមួយចំនួនដែលមានលក្ខណៈផ្លាស់ប្ដូរ សក្ដានុពល និងច្នៃប្រឌិតដែលយើងបានឃើញពិសេសនៅពេលវាបាន រួមចំណែកក្នុងកិច្ចអភិរក្សថែរក្សាបរិស្ថាន។ លោកបានបន្តថា កាកសំណល់ប្លាស្ទិក ថង់ គឺជាបញ្ហាធំបំផុតនៅកម្ពុជា ដោសារឥទ្ធិពលនេះប៉ះពាល់ខ្លាំង ដល់បរិស្ថាន ដូច្នេះវាពិតជារំភើបដែលបានឃើញសហគ្រិនវ័យក្មេងយើង និងគំនិតផ្ដួចផ្ដើមរបស់ពួកគេ បានចូលរួមដោះស្រាយបញ្ហាតាម រយៈមធ្យោ បាយប្រកបដោយភាពច្នៃប្រឌិត និងជំរុញឆន្ទៈខ្ពស់ក្នុងកិច្ចការនេះ។”

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន