no-alternative title

ក្រុមហ៊ុន Smart ឧបត្ថម្ភធំកម្មវិធីបារខែមកម្ពុជា 2017 និង 2018 ដើម្បីចូលរួមលើកកម្ពស់ដល់វិស័យបច្ចេកវិទ្យានៅកម្ពុជា

នៅថ្ងៃនេះ នៅ Emerald Hub ក្រុមហ៊ុន Smart បានប្រកាសឧបត្ថម្ភដល់កម្មវិធីបារខែមកម្ពុជា  2017 និង 2018 ដើម្បីជាការចូលរួមលើកកម្ពស់វិស័យបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញរបស់យុវជននៅក្នុងប្រទេសកម្ពុជា។ ពិធីនេះ គឺមានការអញ្ជើញចូលរួមពីសំណាក់ដៃគូពាក់ព័ន្ធជាច្រើន ហើយតាមរយៈការសហការ និងគាំទ្រនេះដែរ គឺនិងធ្វើឲ្យបារខែមកម្ពុជា ដំណើរការកម្មវិធីចែករំលែកចំណេះដឹងជូចដល់យុវជន និងសហគ្រិនកម្ពុជា នៅតាមបណ្ដាខេត្តក្រុងចំនួន 6  រួមមាន រតនគីរី កំពង់ចាម កំពត បាត់ដំបង សៀមរាប និងភ្នំពេញ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក បេ ចន្ត្រា អ្នករៀបចំកម្មវិធីបារខែមកម្ពុជាបានលើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ ធ្វើឲ្យក្រុមការងាររបស់លោក មានលទ្ធភាពអញ្ជើញវាគ្មិនជំនាញៗនៅរាជធានីភ្នំពេញ និងក្នុងតំបន់ ចូលរួមធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ដល់យុវជនតាមបណ្ដាខេត្ត ដោយផ្ដោតលើការ បញ្ជ្រៀបការយល់ដឹងអំពី Startups Business ការប្រកួតប្រជែងគំនិតអាជីវកម្ម ការប្រើប្រាស់ បច្ចេកវិទ្យាសម្រាប់ការរៀនសូត្រ ការងារ និងអាជីវកម្ម។ ព្រោះថា អាជីវកម្មចាប់ផ្តើមថ្មី និងវិស័យ បច្ចេកវិទ្យា នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាភាពរុងរឿងនៃ សង្គមកម្ពុជាផងដែរ ។ តាមរយៈកម្មវិធីនេះ អាចផ្ដល់ឱកាសដល់ ក្រុមហ៊ុនបច្ចេកវិទ្យា និង Startups ថ្មីៗអាចបង្ហាញ និងពិព័រណ៍ ផលិតផល និងសេវាកម្មរបស់ខ្លួនដល់សាធារណជនចូលរូមទូទៅនៅកន្លែង កម្មវិធីផងដែរ។

លោក Thomas Hundt អគ្គនាយកក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា “ភាពជាដៃគូនេះឆ្លុះ បញ្ចាំងនូវការចូលរួមជាបន្តបន្ទាប់របស់ក្រុមហ៊ុន Smart ក្នុងគំនិតផ្តួចផ្តើម ជួយជំរុញសហគ្រិនថ្មីៗក្នុង វិស័យបច្ចេកវិទ្យា និងឌីជីថល សំដៅអភិវឌ្ឍសហគមអ្នកចាប់ផ្ដើមជំនួញថ្មី នៅប្រទេសកម្ពុជាអោយ បានរីកលូតលាស់ទៅមុខជាលំដាប់ ។ ជាមួយនឹងការធ្វើសិក្ខាសាលាចែករំលែកចំណេះដឹង និងការជួយ បង្ហាត់បង្ហាញពីអ្នកជំនាញ ក្រុមហ៊ុន Smart Axiata សង្ឃឹមថាកម្មវិធីនេះនឹងលើកទឹកចិត្តឱ្យយុវជន កម្ពុជាកាន់តែច្រើនអាចបង្កើត និងប្រើប្រាស់បច្ចេកវិទ្យាបានត្រឹមត្រូវ និង បណ្តុះផ្នត់គំនិត សហគ្រិនភាពរបស់ពួកគេ ដើម្បីសម្រេចបាននូវក្តីសុបិន្តរបស់ខ្លួន ។

បារខែមកម្ពុជា 2017  ជាសិក្ខាសាលាបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញ ដែលមានគោលបំណង ចែករំលែកចំណេះដឹង ដល់យុវជន និងសហគ្រិន នៅតាមបណ្ដាខេត្ត អំពីការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ការសិក្សា ការងារ និងទំនាក់ទំនង ព្រមទាំងចំណេះដឹងអំពី ការចាប់ផ្ដើមជំនួញ ដូចជា ជ្រើសគំនិតអាជីវកម្ម ការស្វែងយល់ពីការបង្កើតគំរូអាជីវកម្ម ស្វែងយល់អំពីអតិថិជន ការផលិត ផលិតផល និងសេវាកម្ម ផ្សព្វផ្សាយនិម្មិត្តសញ្ញាអាជីវកម្ម ទីផ្សារ និងការរៀបចំគម្រោងចំណាយ ចាប់ផ្ដើមអាជីវកម្ម ជាដើម។ល។

 

សូមជម្រាបថាបច្ចុប្បន្ននេះ ក្រុមហ៊ុន Smart ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ក៏ដូចជាវិស័យឌីជីថលនៅកម្ពុជា។ ក្នុងរយៈពេលប៉ុន្មានខែក្នុងឆ្នាំ 2017 Smart Axiata បានពង្រីកសកម្មភាពរបស់ខ្លួនក្នុងការរៀបចំគាំទ្រ និងឧបត្ថម្ភគំនិតផ្តួចផ្តើម ទាក់ទង នឹង បច្ចេកវិទ្យា សហគ្រិនភាពនិងការចាប់ផ្ដើមអាជីវកម្មឌីជីថលផងដែរ។ ជាងនេះ ក្រុមហ៊ុន Smart បានសម្ពោធកម្មវិធី SmartStart ដែលជាកម្មវិធីសហគ្រិនច្នៃប្រឌិតវ័យក្មេង សំដៅលើកកម្ពស់សហគ្រិន វ័យក្មេងដែលមានគំនិតអាជីវកម្មក្នុងវិស័យបច្ចេកវិទ្យា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន