no-alternative title

ចំណាយត្រឹមតែ 299 ដុល្លា ទទួលបានស្មាតហ្វូនស៊េរីទំនើប SUGAR S9 និងកាដូជាច្រើនទៀត

អស់រយៈពេលជាច្រើនខែមកហើយ ដែលអតិថិជនរបស់ក្រុមហ៊ុន SUGAR ទន្ទឹងរង់ចាំយ៉ាងអន្ទះសារនូវស្មាតហ្វូនជំនាន់ថ្មី សមត្ថភាពកាន់តែខ្លាំង មុខងារ និងការរចនារឹតតែទាក់ទាញ មិនទិញ មិនបាន នោះគឺ SUGAR S9 ឥឡូវនេះ បានមកដល់ប្រទេសកម្ពុជាហើយ។ វត្តមានរបស់ SUGAR S9 មកដល់កម្ពុជាកាលពីថ្ងៃ២០ ខែឧសភា ឆ្នាំ២០១៧។ គ្រាន់តែមកដល់ភ្លាម ផេករបស់ SUGAR PHONE CAMBODIA បានធ្វើការបង្ហាញនូវរូបរាងដ៏ស្រស់ឆើតឆាយភ្លាមផងដែរ ព្រមជាមួយនឹងតម្លៃដែលរឹតតែពិសេសមិនគួរឲ្យជឿ គឺត្រឹមតែ 299 ដុល្លាតែប៉ុណ្ណោះ និងមាន 2 ពណ៌សម្រាប់ជ្រើសរើស ដូចជាពណ៌ខ្មៅនិងពណ៌ផ្កាឈូក។

លើសពីនេះផងដែរ ក្រុមហ៊ុនបានធ្វើការបន្ថែមជូននូវកាដូ Power Bank ទំហំ 20000 mAh និងអាវយឺតដ៏ស្រស់ស្អាតពី SUGAR ដើម្បីជាការថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់របស់ SUGAR PHONE CAMBODIA។  លក្ខណៈពិសេសដែលធ្វើឲ្យ SUGAR មានភាពល្បីល្បាញខ្លាំង គឺដោយសារតែរូបរាងដែលល្អស្តើងផ្តាច់គេ និងកម្រិតភាពច្បាស់នៃរូបភាពដោយសារតែកម្រិតភិចសែលខ្ពស់ ជាពិសេស SUGAR S9 នេះតែម្តង។ ចំណែកឯកាមេរ៉ារបស់ SUGAR S9 គឺមានសមត្ថភាពមិនធម្មតា ដែលអាចប្រៀបធៀបទៅនឹងកាមេរ៉ាអាជីពផងបាន។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

តំណាងទីផ្សារជាន់ខ្ពស់របស់ក្រុមហ៊ុន SUGAR ប្រចាំនៅកម្ពុជា លោក យិន ឌីណា បានឲ្យដឹងថា ស្មាតហ្វូនជំនាន់ថ្មី SUGAR S9 លក់ដាច់ខ្លាំងមែនទែន នៅទីក្រុងហុងកុង និងបណ្តាប្រទេសដ៏ទៃៗទៀត។ ចំណែកឯប្រទេសកម្ពុជាវិញ លោកសង្កេតឃើញថាគ្រាន់តែក្រុមហ៊ុនប្រកាសវត្តមាន SUGAR S9 អតិថិជនចាប់អារម្មណ៍ខ្លាំងនិងមានកំណើននៃការកុម្ម៉ង់ទិញយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយនេះគឺជាមោទនភាព និងភាពជោគជ័យរបស់ក្រុមហ៊ុន SUGAR។ ដោយឡែក នៅខែមិថុនា ក្នុងឆមាសទី 2 សម្រាប់ឆ្នាំ 2017 ខាងមុខនេះ ក្រុមហ៊ុន SUGAR ប្រចាំទីក្រុង ហុងកុង មានគម្រោងក្នុងការបង្កើតកិច្ចសហប្រតិបត្តិការជាមួយនឹង BARBIE របស់តៃវ៉ាន់សម្រាប់ព្រឹត្តិការណ៍រត់ប្រណាំងប្រចាំឆ្នាំដែលមានឈ្មោះថា BARBIE RUN ដែលជាការផ្សព្វផ្សាយទៅលើអំណាច និងឥទ្ធិពលនៃពណ៌ផ្កាឈូកនៅលើទីផ្សារប្រកួតប្រជែងផងដែរ។ 

SUGAR 9 ផ្តោតទៅលើលក្ខណៈពិសេសធំៗចំនួន 4 គឺ៖

1. កម្រិតរូបភាព 64 លានមេហ្គាភិចសែល ៖ ប្រជាប្រិយភាពរបស់ស្មាតហ្វូន SUGAR S9 កំពុងតែមានការកើនឡើងខ្លាំង ។ កាមេរ៉ារបស់ S9 អាចផ្តិតយករូបភាពដល់ទៅ 64 លានភិចសែល ហើយរូបភាពនេះ អាចពង្រីកបានរហូតដល់ 22 ដងមិនព្រិល គ្មានការបែកនោះទេ ដែលអាចធៀបជាមួយនឹងលក្ខណៈសម្បត្តិរបស់កាមេរ៉ាអាជីពបាន។

2. ថតវីដេអូបានស្រស់ស្អាតបំផុត ៖ ស្មាតហ្វូន SUGAR មានមុខងារ Beauty Self-Timer ដែលអាចថតរូបភាពបានស្រស់ស្អាត ជាពិសេសវាទ្រទ្រង់នូវវីដេអូកម្រិត Full-HD កម្រិតខ្ពស់ (Beautiful Video) និងការបន្ថែម Effects បានជាច្រើនទៀត។ ស្មាតហ្វូន SUGAR S9 អាចថតវីដេអូបានយូរ ហើយវាប្រើប្រាស់ Lens Beauty Video ដែលផ្តល់នូវពន្លឺភ្លឺច្បាស់ក្នុងខណៈពេលថត។ លោកអ្នកអាចជ្រើសរើសមុខងារជា Soft, Glossy Skin Effects បានផងដែរ។

3. Key ពិសេសមួយ ដែលផ្តល់នូវលក្ខណៈកាន់តែងាយស្រួល ៖ អាថ៌កំបាំងនៃលក្ខណៈពិសេសរបស់ស្មាតហ្វូន SUGAR 9 គឺមាន Key មួយទៀត ដែលជួយឲ្យអ្នកប្រើប្រាស់ចំណេញពេលវេលាក្នុងការចូលទៅបើកមើលApp បានយ៉ាងងាយស្រួល។ នៅក្នុងពេលដែលស្មាតហ្វូនស្ថិតនៅក្នុង Standby Mode លោកអ្នកអាចប្រើប្រាស់  Key នេះ សម្រាប់ចូលទៅកាន់វីដេអូ ការថតសំឡេងពេលខល ការចូលទៅកាមេរ៉ា ការបើកពិល និងមុខងារជាច្រើនទៀតដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់ប្រចាំថ្ងៃបានយ៉ាងងាយស្រួល។

4. រូបរាងស្តើងមែនពិតតែទំហំថាមពលខ្លាំង ៖  ស្មាតហ្វូន SUGAR S9 មានការរចនាលម្អរជាមួយនឹងត្បូង Swarovski ដ៏ភ្លឺចែងចាំ ហើយរូបរាងរបស់ស្មាតហ្វូននេះ មានកម្រាស់ស្តើងត្រឹមតែ 6.6 mm កញ្ចក់ភ្លឺរលោងនៅពីក្រោយ ថាមពលថ្មខ្លាំងកម្លាំង 3000mAh ដែលអាចទស្សនាវិដេអូនៅលើ YouTube បានរយៈពេល 8 ម៉ោង។ SUGAR S9 ភ្ជាប់ជាមួយនឹងបន្ទះឈីប Qualcomm ដែលមាន CPU 8 គ្រាប់ រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ការទ្រទ្រង់ស៊ីមកាតពីរ (3G + 4G) និងរន្ធដោត microSD ទំហំដល់ទៅ 128GB ។ ស្មាតហ្វូន SUGAR 9 ដាក់បង្ហាញក្នុងទីក្រុងតៃវ៉ាន់មានពីរពណ៌សម្រាប់ជ្រើសរើសគឺពណ៌ផ្កាឈូក និងពណ៌ខ្មៅ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន