no-alternative title

ធនាគារ CIMB បើកសម្ពោធទីស្នាក់ការកណ្តាលថ្មី នៅអគារ Exchange Square

កាលពីថ្ងៃទី 22 ខែឧសភាកន្លងទៅនេះ ធនាគារ ស៊ីអាយអីមប៊ី ភីអិលស៊ី (CIMB) បានប្រារព្ធពិធីសម្ពោធជាផ្លូវការ ទីស្នាក់ការកណ្តាល ដែលមានទីតាំងនៅជាន់ទី៨ នៃអគារ Exchange Square ជាប់ស្ថានទូតសហរដ្ឋអាមេរិក ដែលជាតំបន់ទីប្រជុំជន នៃរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះ មានការចូលរួមជាអធិបតី ដោយតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ អ៊ុក ម៉ាលីទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងរបស់ធនាគារ CIMB ព្រមទាំងភ្ញៀវកិត្តិយស ដែលជាអតិថិជនរបស់ធនាគារ សរុបប្រមាណ ៦០នាក់ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្លែងក្នុងពិធីសម្ពោធដ៏ឱឡារិកនេះ Dato’ Shaarani Ibrahim ប្រធានក្រុមប្រឹក្សាភិបាលរបស់ធនាគារ CIMB បានកត់សម្គាល់ថា៖ «យើងបន្តអបអរសាទរភាពរីកចម្រើនដ៏គួរឲ្យកត់សម្គាល់ ជាមួយនឹងការបើកសម្ពោធទីស្នាក់ការកណ្តាលថ្មី របស់ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា។ ការវិវត្តន៍ទៅមុខនេះ គឺមិនត្រឹមតែជាសញ្ញានៃការរីកចម្រើនឥតឈប់ឈររបស់ធនាគារ ស៊ីអាយ អិមប៊ី នៅកម្ពុជាប៉ុណ្ណោះទេ តែវាក៏ឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តរបស់យើងជានិច្ច ក្នុងការផ្តល់នូវលក្ខខណ្ឌ និងស្តង់ដារការងារល្អបំផុត សម្រាប់បុគ្គលិកទាំងអស់របស់ធនាគារ។»មិនតែប៉ុណ្ណោះ លោកប្រធានក្រុមប្រឹក្សាភិបាល បានបន្ថែមទៀតថា៖ បរិយាកាសអំណោយផលនៃការិយាល័យថ្មីនេះ នឹងជួយលើកកម្ពស់ការអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួនរបស់យើង ស្របតាមការប្តេជ្ញាចិត្តរបស់ស៊ីអាយអិមប៊ី គ្រុប ក្នុងការវិនិយោគលើធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីចាប់យកកំណើនលូតលាស់បន្ថែមទៀត និងបំពេញតម្រូវការអតិថិជន កាន់តែល្អប្រសើរ។ 

ជាមួយគ្នានេះ លោកជំទាវ អ៊ុក ម៉ាលី ទេសាភិបាលរង ធនាគារជាតិ នៃកម្ពុជា ក៏បានថ្លែងអបអរសាទរផងដែរ ចំពោះការខិតខំប្រឹងប្រែង និងការប្តេជ្ញាខ្ពស់របស់ធនាគារ CIMB ក្នុងការសម្រេចបាននូវសមិទ្ធផលល្អប្រសើរ នាពេលកន្លងមក។ ហើយការសម្ពោធទីស្នាក់ការកណ្តាលថ្មីនេះ បានឆ្លុះបញ្ចាំងពីភាពរីកចម្រើនរបស់ធនាគារ ជាបន្តបន្ទាប់ តាមរយៈការទទួលបានទំនុកចិត្តពីសាធារណជន ការទទួលបានប្រាក់ចំណេញ និងមានធនធានមនុស្សប្រកបដោយគុណវុឌ្ឍិ ព្រមទាំងឆន្ទៈរបស់ធនាគារ ក្នុងការខិតខំប្រឹងប្រែងលើកកម្ពស់ប្រសិទ្ធភាពការងារ ដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជន ឲ្យបានកាន់តែប្រសើរ។

គួរបញ្ជាក់ផងដែរ ធនាគារ CIMB បានដំណើរការអាជីវកម្មរបស់ខ្លួន ក្នុងឆ្នាំ 2010 ដោយសាខាចំនួន 2 នៅក្នុងរាជធានីភ្នំពេញ និងមានបុគ្គលិកប្រមាណ 50នាក់តែប៉ុណ្ណោះ។ ក្នុងរយៈពេល៧ឆ្នាំ កន្លងមកនេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានរីកចម្រើនឡើង ពីមួយឆ្នាំ ទៅមួយឆ្នាំ ហើយមានចំនួនបុគ្គលិកកើនឡើង រហូតដល់ជាង 300 នាក់ ព្រមទាំងបានពង្រីកបណ្តាញសាខា រហូតទៅដល់ 12 កន្លែង រួមជាមួយការិយាល័យកណ្តាល ដែលក្នុងនោះមាន 8សាខា នៅរាជធានីភ្នំពេញ និង 4 សាខាទៀត នៅតាមបណ្តាខេត្តសំខាន់ៗ ទូទាំងប្រទេសកម្ពុជា។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន