no-alternative title

ទូរស័ព្ទ Nokia 3310 ចេញលក់ជាផ្លូវការថ្ងៃនេះភ្លាម អស់ស្តុកភា្លម!‍

បន្ទាប់ពីបានបើកសម្ពោធជាផ្លូវការ នាពេលថ្មីៗនេះ ទូរស័ព្ទ Nokia 3310 ស៊េរីថ្មី បានចេញលក់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជាយើងហើយនៅថ្ងៃនេះ ដែលមានតម្លៃ 48 ដុល្លា។ រឿងដែលគួរអោយភ្ញាក់ផ្អើលបំផុតនោះ គឺពេលដែលចេញលក់ភ្លាម អស់ពីស្តុកភ្លាមតែម្តង នេះបើតាមការបញ្ជាក់របស់លោក Sopheng Kieng អ្នកតំណាងក្រុមហ៊ុន HDM Globle (Nokia) ប្រចាំនៅប្រទេសកម្ពុជា។ លោកបានបន្តថា នេះគឺដោយសារតែមានការកម្ម៉ង់ទុកជាមុនកាលពីថ្ងៃបើកសម្ពោធមានចំនួនច្រើនលើសកំណត់។ Nokia 3310 ដែលបានចេញលក់ថ្ងៃនេះ គឺមាន 4 ពណ៌ គឺក្រហម និងលឿង ដែលមានសម្បករលោង ចំណែកប្រផេះ និងខៀវ មានសម្បកគ្រើម។

 Nokia 3310 ត្រូុវបានផ្លាស់ប្តូររូបរាងទាំងស្រុង គឺមានកំរ៉ាស់ស្តើង ហើយស្រាល និងមានសមត្ថភាពប្រើធន់បានយូរគ្មានទូរស័ព្ទណាដូច នោះទេ ដោយបានធ្វើឱ្យ Nokia 3310 ជំនាន់ថ្មីនេះ ក្លាយទៅជាទូរស័ព្ទ ដែលលក់ដាច់បំផុតមួយក្នុងប្រវត្តិសាស្ត្រ។ Nokia 3310 ត្រូវបានផលិតជាថ្មីជាមួយកំណែប្រែថ្មី ដោយសារតែវាមានពណ៌ស្រស់ស្អាត ការរចនាមានលក្ខណៈទំនើប ពិសេសកាន់ថ្មបានយូរ ដោយអាចនិយាយបានរហូតដល់ 22 ម៉ោង ហើយបើគ្រាន់តែ ទុកសម្រាប់ទទួលការហៅចូលវិញ គឺអាចទុកបានដល់ទៅមួយខែឯណោះ។ លក្ខណះពិសេសនៃទូរស័ព្ទថ្មីនេះ គឺអ្នកប្រើប្រាស់អាចផ្ញើសារ ហើយនិងអាចនិយាយបានពេញមួយថ្ងៃ ថតរូប ស្តាប់ចម្រៀង និងលេងហ្គេមពស់ដ៏ល្បីល្បាញជាថ្មីម្តងទៀត ដោយប្រើថាមពលថ្មតែមួយ។ រីឯថាមពលថ្ម សមត្ថភាពកាន់ថ្មបានយូររហូតដល់ពេញមួយខែ។ និយាយរួម គឺមាន Nokia 3310 គឺមានអ្វីៗគ្រប់យ៉ាងដែលអ្នកធ្លាប់ស្គាល់ និងស្រឡាញ់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន