no-alternative title

រូបថតប៉ុន្មានសន្លឹករបស់តារាបង្ហាញម៉ូតល្បីឈ្មោះ កញ្ញា ភីយ៉ា វេកា ដែលថតដោយ Huawei P10 Plus ពិតជាធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង

កញ្ញា ភីយ៉ា វេកា គឺតារាបង្ហាញម៉ូតដ៏ល្បីឈ្មោះម្នាក់ ដែលមានដងខ្លួន ស្រលូន ម្រាមដៃបន្លាក្រូច រាងតូចច្រឡឹង លម្អរដោយសក់ខ្មៅវែងអន្លាយ ទម្រង់ មុខអក្សរ ច្រមុះស្រួច កែវភ្នែកខ្មៅយល់យង់ បបូរមាត់ពណ៌ ផ្កាឈូក។ ដោយសារតែលក្ខណៈសម្បតិ្តល្អពីធម្មជាតិបែបនេះ បានធ្វើឲ្យតារាបង្ហាញម៉ូត និង ជាតួសម្តែងរូបនេះ កាន់តែមានភាពស្រស់ស្អាត កាន់តែមានភាពលេចធ្លោ កាន់តែមានភាពទាក់ទាញ និងកាន់មានភាពតែស៊ិចស៊ី ជាមួយនឹង ឈុត ប៊ីគីនី (Bikini) ក្នុងក្រសែភ្នែក បុរសៗ។ ពេលនេះ កញ្ា បានបញ្ចេញនូវរូបភាពដ៏ស្រស់ស្អាតប៉ុន្មានសន្លឹក ដែលបានផ្តិតដោយកំពូលអធិរាជ ស្មាតហ្វូន កាមេរ៉ាភ្លោះ Huawei P10 Plus គឺពិតបង្ហាញអោយឃើញរូបរាងរបស់កញ្ញា យ៉ាងស្រស់ស្អាត និងទាក់ទាញបំផុត។សម្រស់ដែលអំណោយផលពីធម្មជាតិ កញ្ញាភីយ៉ា វេកា ពិតជាត្រូវប៉ាន់ខ្លាំង ក្នុងវិស័យបង្ហាញម៉ូត និង ថតស្ពតពាណិជ្ជកម្មឲ្យក្រុមហ៊ុន ទាំងក្នុងនឹងក្រៅសុ្រក ជាក់ស្តែងដូចជាក្រុមហ៊ុន សាប៊ូ Clear, Tripple B និងក្រុមហ៊ុនស្មាតហ្វូនហ៊ួរវ័យ, Huawei P10 & P10 Plus ជាដើម។  តោះសូមទស្សនា រូបភាព ដ៏សែនទាក់ទាញ ស្រស់ស្អាត និងស៊ិចស៊ីបំផុត របស់កញ្ញា ភីយ៉ា វេកា ក្នុងឈុតប៊ឺគីនី (Bikini) ទាំងអស់គ្នា៖

រូបភាពពាណិជ្ជកម្ម
no-alternative title

ជឿជាក់ថា ជាមួយនិងរូបភាពប៉ុន្មានសន្លឹកនេះ គឺមានបុរសមិនតិចទេដែល លង់នឹងសម្រស់ដ៏ស្រស់ស្អាតបែបធម្មជាតិ របស់ កញ្ញា ភីយ៉ា វេកា។ ជួបជាមួយនឹង មិត្តិអ្នកសារព័ត៌មាន កញ្ញា ភីយ៉ា វេកា បានឲ្យដឹងថា កញ្ញា ស្រលាញ់សិល្បៈតាំងពីតូច ហើយចង់ក្លាយជាតារាបង្ហាញម៉ូតដ៏ល្បីមួយរូប។ ទីបំផុតក្នុង ស្រមៃនេះ បានក្លាយជាការពិតហើយ។ រហូតមកដល់ពេលនេះ កញ្ញាមានឱកាសថតស្បតជាបន្តបន្ទាប់ ហើយក៏ក្លាយជាតារាបង្ហាញ ម៉ូតដ៏ឆ្នើម នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ក្រៅពីកិច្ចការងារសិល្បៈ កញ្ញា វេកា មានចំណង់ចំណូលចិត្ត ចូលចិត្តដើរកម្សាន្ត ថតរូប និង វីដេអូ ហើយកញ្ញា បានលួចខ្សឹបប្រាប់ថា កញ្ញាមានជំនួយការពិសេស សម្រាប់ថតរូបវីដេអូស្អាតគឺស្មាតហ្វូន Huawei P10។ 

កញ្ញា ភីយ៉ា វេកា បាននិយាយថា “ប្រហែលជាពុកម៉ែបងប្អូន គិតថា នាងខ្ញុំហាក់ដូចជាស៊ិចស៊ីបន្តិចហើយ ក្នុងឈុតប៊ីគីនី! តែតាមពិតទៅ ប៊ីគីនី គឺជាឈុតសម្រាប់ហែលទឹក ហើយក៏ឆ្លៀតថតរូបលេងជាមួយមិត្តភកិ្ត ព្រោះស្រឡាញ់កាមេរ៉ារបស់ស្មាតហ្វូន Huawei P10 និង P10 Plus សម្រាប់ បង្ហោះហ្វេសបុក”។ បច្ចុប្បន្ន កញ្ញា វេកា ពិតជារវល់ និងមមាញឹកជាមួយនឹងកិច្ចសិល្បៈ ការថតស្ពត បង្ហាញម៉ូត និងសម្តែង។ រីឯទំនាក់ទំនង ស្នេហាវិញនោះ កញ្ញា ពុំទាន់បានគិតគូរនៅឡើយទេ ដោយសារចង់កសាង កេរ្តិ៍ឈ្មោះ និងពង្រីកអាជីវកម្មរបស់ខ្លួនឲ្យបានល្អសិន។ អាស្រ័យហេតុនេះ បុរសៗ ដែលលួចបេតី កញ្ញា ភីយ៉ា វេកា សូមកុំទាន់អស់សង្ឃឹម! 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន