no-alternative title

ក្រុមហ៊ុន GA AIRCON ទទួលបានសិទ្ធិជាតំណាងចែកចាយផ្តាច់មុខម៉ាស៊ីនត្រជាក់ម៉ាក Daikin នៅក្នុងទីផ្សារប្រទេសកម្ពុជា

នៅថ្ងៃទី 22 ខែ មិថុនា ឆ្នាំ 2017 ក្រុមហ៊ុន GA AIRCON របស់កម្ពុជា បានក្លាយក្រុមហ៊ុនមួយ ដែលបានទទួលសិទ្ធិជាតំណាងចែកចាយផ្តាច់មុខម៉ាស៊ីន ត្រជាក់ម៉ាក Daikin នៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលតាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន GA AIRCON និងធ្វើការចែកចាយម៉ាស៊ីនត្រជាក់បំពាក់តាមនៅគេហដ្ឋានប្រភេទថ្មីនេះនៅកម្ពុជា។ ពិធីប្រគល់សិទ្ទិនេះ គឺ ត្រូវប្រារព្ធធ្វើឡើងនៅសណ្ឋាគារអាំងទែរកង់ទីណង់តាល់ ក្រោមវត្តមានលោក Mitch Jiao អ្នកគ្រប់គ្រងផ្នែកលក់ និងទីផ្សារនៃ Daikin ASEAN Emerging District (AED), លោក Sum Chee Choong អ្នកគ្រប់គ្រងប្រតិបត្តិផ្នែកលក់ និងចែកចាយនៃ Daikin Malaysia Global UP, លោក Yeow Tee Siong អ្នកគ្រប់គ្រងផ្នែកប្រតិបត្តិទីផ្សារផលិតផលនៃ Daikin Malaysia លោក Ong Thiam Son អ្នកជំនាញនៃ  Daiking Malaysia UP លោក Jason Goh អ្នកគ្រប់គ្រងផ្នែកលក់ និងចែកចាយតាម តំបន់ នៃ Daikin Malaysia Global UP, លោក Steven Lian វិស្វករគម្រោង លក់ និងចែកចាយនៃ Daikin Malaysia Global UP ហើយនិងមានការចូលរួមពីសំណាក់ក្រុមហ៊ុន ចំនួន 53 និង ភ្ញៀវកិត្តិយសដែលជាម្ចាស់ហាងនា នាចំនួនជាង 100 នាក់។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Mitch Jiao អ្នកគ្រប់គ្រងទូទៅផ្នែកលក់ និងទីផ្សារ AED បានមានប្រសាសន៍ថាGA AIRCON  បានចាប់ ផ្តើមវិស័យជំនួញខាងម៉ាស៊ីនត្រជាក់តាំងពីឆ្នាំ 2003 ហើយមួយឆ្នាំបន្ទាប់បាន ទទួលសិទ្ធិ ចែកចាយផ្តាច់មុខផលិតផលម៉ាស៊ីនត្រជាក់ម៉ាកDaikin នៅក្នុងទីផ្សារកម្ពុជា។ លោកបាន បន្តថា«យើងពិតជាមានកិត្តិយស និងរីករាយណាស់ ដែលបានក្លាយជាដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនដ៍ធំមួយនេះ។ Daikin គឺជាក្រុមហ៊ុនមួយក្នុង ចំណោមក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់ដែលនាំមុខគេលើពិភពលោកខាងផ្នែកបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតនិងការធានាគុណភាព ហើយនិងជា ក្រុមហ៊ុន ដែលផលិតផ្តោតលើម៉ាស៊ីនត្រជាក់តែមួយមុខជាហេតុធ្វើឱ្យគុណភាពម៉ាស៊ីនត្រជាក់ម៉ាក Daikin មានលក្ខណៈពិសេស។

លោកបានបញ្ជាក់ថាកាលពីមុនយើងផ្តោតលើការលក់មានលក្ខណៈជាគម្រោងធំៗតែប៉ុណ្ណោះ ដោយមិនសូវផ្តោតលើការលក់រាយលើទីផ្សារនោះទេ តែ ចាប់តាំងពីក្រុមហ៊ុនDaikin Malaysiaវាយលុកចូលទីផ្សារកម្ពុជាមក បានផ្តល់ឱកាសធំឱ្យយើងសហការយ៉ាងជិតស្និទ្ធជាមួយអ្នកផលិត និងជាមួយយុទ្ធ សាស្ត្រនិងផែនការថ្មីរបស់ Daikin ASEAN Emerging District។យើងមានជំនឿមុតមាំថា យើងអាច ពង្រីកទំហំនៃការលក់នៅពាសពេញប្រទេស។យើងមានចក្ខុវិស័យក្នុងការធ្វើឱ្យផលិតផលម៉ាស៊ីនត្រជាក់ម៉ាក Daikin ក្លាយជាម៉ាកយីហោដ៏ល្បីនាំមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយពឹងផ្អែកលើ ភាពរឹងមាំ ភាពបត់បែននិងការគាំទ្រពីរោងចក្រ វិស្វករ ដែលអាចផ្តល់សេវាកម្មប្រកបដោយវិជ្ជាជីវៈ និងការកើនឡើងវិស័យសំណង់ និងហាង ទំនិញ។

លោកបានបន្ថែមឱ្យដឹងថា Daikin Malaysia ជាឧស្សាហករមួយក្នុងចំណោមឧស្សាហករផ្សេងទៀតដែលបានធ្វើឱ្យផលិតផលម៉ាស៊ីនត្រជាក់របស់ខ្លួន មានការអភិវឌ្ឍឈានមុខទាំងការផលិត ការលក់និងការផ្ដល់សេវាកម្មនៃផលិតផលម៉ាស៊ីនត្រជាក់ជាច្រើនប្រភេទដើម្បីបំពេញតាមតម្រូវការរបស់អតិថិ ជនក្នុងស្រុកទាំងអស់។ Daikin Malaysia មានរោងចក្រផលិតម៉ាស៊ីនត្រជាក់ចំនួន៥មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ចំនួន 1 សាខាចំនួន 7 និងមាន អតិថិជនផ្ទាល់ជាង 60 ដែលមាននៅតំបន់អឺរ៉ុប មជ្ឍឹមបូព៌ានិងអាហ្វ្រិក តំបន់អាមេរិកនិងនៅបណ្ដាប្រទេសអាស៊ាន។ ផលិតផលម៉ាស៊ីនត្រជាក់ប្រទេស ម៉ាឡេស៊ីលក់អស់ចំនួន 1.3 លានគ្រឿងក្នុងមួយឆ្នាំ ដែលបានចែកចាយទៅកាន់ជាង 70 ប្រទេសជុំវិញពិភពលោក។ ផលិតផលជាច្រើនប្រភេទដែលក្នុង នោះមានដូចជា Residential (RA),Light Commercial (SKYAIR),Commercial (PA) និងដំណោះស្រាយប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលក្នុងនោះមានដូច ជា ប្រព័ន្ធVariable Refrigerant Volume (VRV) និងប្រព័ន្ធ Applied Product (AP) គឺពិតជាអាចផ្ដល់ដំណោះស្រាយដ៏ពេញលេញទៅកាន់ការប្រើប្រាស់តាម គេហដ្ឋាន និងគម្រោងអាគារធំៗផងដែរ។

កត្តាសំខាន់ដែល Daikin ជ្រើសរើសយក GA AIRCON ជាដៃគូពាណិជ្ជកម្ម គឺដោយសារក្រុមហ៊ុននេះ មានបទពិសោធន៍ និងសហការជាមួយនឹងក្រុម ហ៊ុន Daikin រយហពេលជាង 13 ឆ្នាំ។ GA AIRCON បានស្ថាបនា និងចែកចាយផលិតផល និងសេវាកម្មប្រកបដោយវិជ្ជាជីវៈ ភាពអាចជឿទុកចិត្តបាន និងការផ្គត់ផ្គង់ដ៏ទូលំទូលាយផងដែរ ព្រមទាំងទទួលបានកេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺក្នុងឧស្សាហកម្មម៉ាស៊ីនត្រជាក់ក្នុងស្រុក។ ក្នុងរយៈពេល 13 ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន GA AIRCON បានបង្កើតចំណែកនៃគម្រោងដែលទទួលបានជោគជ័យដ៏ធំធេងបំផុត ហើយនាពេលឥឡូវនេះពួកគេទទួលបាន សិទ្ធិជាតំណាង ចែកចាយ Authorized RA Distributor ដើម្បីផ្ដោតសំខាន់ និងជ្រៀតចូលទីផ្សារម៉ាស៊ីនត្រជាក់បំពាក់តាមលំនៅដ្ឋាន។

ក្រុមហ៊ុន GA បានបង្កើតយុទ្ធសាស្រ្តជាច្រើនជាមួយនឹងការផ្ដល់ជូនអតិថិជននូវផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់បំផុត ក៏ដូចជាតម្លៃដ៏សមរម្យនិង សេវាកម្ម បន្ទាប់ ពីការទិញដើម្បីបំពេញតាមតម្រូវការទីផ្សារ។ ក្រុមហ៊ុន Daikin បានធ្វើការស្ទង់មតិចំនួន 2 ដង កាលពីខែសីហាឆ្នាំមុន និងខែមករាកន្លងមកថ្មីៗនេះ ព្រម ទាំងបានរកឃើញទីផ្សារប្រកបដោយសក្ដានុពលក្នុងប្រទេសកម្ពុជា៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន