no-alternative title

Big Love យុទ្ធនាការថ្មីរបស់សែលកាត ផ្តល់អត្ថប្រយោជន៍ និងការសន្សំសំចៃកាន់តែច្រើនសំរាប់អ្នកប្រើប្រាស់

ថ្មីៗនេះ សែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេលើទីផ្សារកម្ពុជា បានបើកសម្ពោធសេវា BIG LOVE ថ្មីចុងក្រោយបំផុតរបស់ខ្លួនមួយទៀត ដែលផ្តល់អត្ថប្រយោជន៍ និងការសន្សំសំចៃកាន់តែច្រើនសំរាប់អ្នកប្រើប្រាស់។ ការផ្តល់ជូននេះ ជាយុទ្ធនាការរបស់សែលកាតដើម្បីផ្តល់ជូននូវការប្រើប្រាស់អ៊ីនធើណិតក្នុងតម្លៃសមរម្យបំផុតសម្រាប់ប្រជាជនកម្ពុជា ហើយនេះ ជាបេសកកម្មមួយដែលជំរុញការប្រើប្រាស់អ៊ីនធើណិតកាន់តែទូលំទូលាយទូទាំងប្រទេស។ លោកអ្នកអាចធ្វើការចែករំលែកទិន្នន័យអ៊ីនធើណិតទៅកាន់អ្នកដទៃ ជាមួយជម្រើសនៃគម្រោងថ្មីនេះ។អតិថិជនដែលភ្ជាប់ Big Love $2 អាចបន្ថែមសមាជិកពីរនាក់ ដើម្បីចែករំលែក អ៊ីនធើណិត 20GB  ទូរស័ព្ទនិងផ្ញើសារឥតកំណត់សុពលភាព 7ថ្ងៃ។ ចំពោះអតិថិជន ដែលបានភ្ជាប់ Big Love $8 អាចបន្ថែមសមាជិកបានរហូតដល់បួននាក់ ដើម្បីចែករំលែកអ៊ីនធើណិត 80GB ទូរស័ព្ទនិងផ្ញើសារឥតកំណត់ សុពលភាព 30ថ្ងៃ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អតិថិជនទាំងអស់ដែលភ្ជាប់ Big Love $1, $2 និង $8 អាចផ្ញើកាដូ BIG LOVE ទៅអ្នកផ្សេងទៀតបានដោយចុចលេខកូដដើម្បីភ្ជាប់ រួចចុចលេខទូរស័ព្ទអ្នកទទួលជាការស្រេច។ ចំណែកអតិថិជនថ្មី អ្នកអាចទទួលបានការបន្ថែមទ្វេដងលើសេវា BIG LOVE របស់ខ្លួនដោយគ្រាន់តែដំណើរការស៊ីមកាតថ្មីដែលផ្តល់ជូនឥតគិតថ្លៃ រួចភ្ជាប់សេវា Big Love $1។ សែលកាត នឹងថែមជូន BIG LOVE មួយទៀតឥតគិតថ្លៃ ដែលសរុបអត្ថប្រយោជន៍ទទួលបានស្មើនិង $500 ។

 

នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត លោក អៀន វ៉ាតសុន មានប្រសាសន៍ថា សេវាគ្រួសារ BIG LOVE ជាការផ្ដល់ជូនមួយដែលកើតចេញពីការប្រឹងប្រែងរបស់ក្រុមការងារយើងទាំងអស់គ្នា ដែលមានឆន្ទៈក្នុងការធ្វើឲ្យសែលកាត ក្លាយជា ក្រុមហ៊ុនទូរគមនាគមន៍ដែលផ្តល់ សេវាអ៊ីនធើណិតនៅកម្ពុជាជាមួយបទពិសោធន៏បណ្ដាញសេវាល្អបំផុតនិងអត្ថប្រយោជន៍ផ្ដល់ជូនពិសេសបំផុត។ “យើងបានសម្ពោធនិងដំណើរការសេវា BIG LOVE នេះ កាលពីខែកុម្ភៈ ក្នុងឱកាសទិវានៃក្ដីស្រឡាញ់ ហើយយើងបានបន្តរហូតដល់សព្វថ្ងៃ ដោយសារទទួលបានការពេញនិយមនិងការគាំទ្រយ៉ាងខ្លាំង ហើយវាផ្តល់ផលជាវិជ្ជមានដល់ការប្រើប្រាស់អ៊ីនធើណិតតាមរយៈបណ្ដាញសេវារបស់យើង។” “យើងបានបន្ថែមជម្រើសថ្មី ស្របតាមតម្រូវការអតិថិជន និងផ្ដល់ជូននូវជម្រើសដែលសមស្របនឹងការចំណាយរបស់ពួកគេ។”

 

លោក វ៉ាតសុន បានបញ្ជាក់ទៀតថា ការប្រើប្រាស់អ៊ីនធើណិតរបស់យើង បានកើនឡើងទ្វេដងចាប់តាំងពីខែកុម្ភៈ ហើយល្បឿនក៏លឿនជាងមុនផងដែរ ដោយសារការផែនការអនុវត្តដំឡើងសេវា 4G ទូទាំងប្រទេសរបស់យើង។ “បច្ចុប្បន្ននេះ តាមរយៈការធ្វើតេស្ដល្បឿនសេវា បានបង្ហាញថាសេវាអ៊ីនធើណិតរបស់យើង ពិតជាដើរលឿនជាងដៃគូប្រកួតប្រជែង។” នេះបើតាមការលើកឡើងរបស់លោក។ “អតិថិជនយើងមានតម្រូវការ អ៊ីនធើណិតល្បឿនលឿន និងទិន្នន័យកាន់តែច្រើន  ដូច្នេះ អ៊ីនធើណិតរបស់យើងមានតម្លៃកាន់តែសមរម្យអោយសមរម្យស្របតាមតំរូវការ។

BIG LOVE ផ្ដល់ជូននូវជម្រើសគម្រោងតម្លៃបីប្រភេទខុសគ្នា គឺ $1, $2 និង $8 ដែលមានអត្ថប្រយោជន៍ដូចខាងក្រោម៖

•$1 = $250 ស្មើនិង 10GB សម្រាប់លេងអ៊ីនធើណិត ទូរស័ព្ទនិងផ្ញើសារឥតកំណត់ ពេញ 24 ម៉ោង ជាមួយសុពលភាព 7 ថ្ងៃ។

•$2 = $500 ស្មើនិង 20GB សម្រាប់លេងអ៊ីនធើណិត ទូរស័ព្ទនិងផ្ញើសារឥតកំណត់ ពេញ24 ម៉ោង  ជាមួយសុពលភាព 7 ថ្ងៃ។

•$8 = $2000 ស្មើនិង 80GB សម្រាប់លេងអ៊ីនធើណិត ទូរស័ព្ទនិងផ្ញើសារឥតកំណត់ ពេញ 24 ម៉ោង  ជាមួយសុពលភាព 30 ថ្ងៃ។

ជាមួយការផ្ដល់ជូននេះ យើងអាចនិយាយបានថា អតិថិជន អាចទុកចិត្តលើសែលកាត ដែលផ្ដល់ជូន អ្នកទាំងសេវា អត្ថប្រយោជន៍ និងគុណភាពល្អបំផុត ព្រោះយើងមានមោទនភាពជាខ្មែរ ហើយយើងតែងតែគិតគូរពីអតិថិជនយើង សហគមន៍យើង និងអនាគតសង្គមជាតិយើង។ ដើម្បីទទួលបាន BIG Love ចុច *989*100# ($1)/ *989*200# ($2) ឬ *989*800# ($8) 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន