no-alternative title

មកទល់នឹងពេលនេះ Samsung Galaxy S8 និង S8 Plus លក់បាន 5 លានគ្រឿងហើយ នៅលើទីផ្សារជុំវិញពិភពលោក

ចាប់តាំងពីក្រុមហ៊ុន Samsung បានសម្ពោធទូរស័ព្ទ Galaxy S8 និង S8 Plus ដ៏ថ្មីស្រទ្បាងកាលពីខែមិនាកន្លងទៅ បានធ្វើឲ្យទីផ្សារពិភពលោក ហើយនិងក្រុមហ៊ុន Samsung ផ្ទាល់ មានភាពភ្ញាក់ផ្អើលជាខ្លាំង ដោយសារទទួលបាននូវការគាំទ្រជាច្រើន កុះករពីសំណាក់អ្នកប្រើប្រាស់ជាច្រើនរាប់លានអ្នក។  ទោះបីជាចំនួនស្តុកដំបូងនៃទូរស័ព្ទនេះចេញលក់មានចំនួនកំណត់ក៏ដោយ ក៏ក្រុមហ៊ុន Samsung បានលក់ Galaxy S8 និង S8 Plus រហូតដល់ជាង 5 លានគ្រឿងទូទាំងសកល។ យោងតាមទីផ្សារភាគហ៊ុន Yuanta នៃប្រទេសកូរ៉េ (តាមរបាយការណ៍ The Korea Herald) ក្រុមហ៊ុន Samsung បានរំពឹងទុកថាការលក់នឹងអាចឈានទៅដល់ 50.4 លានគ្រឿង នៅក្នុងឆ្នាំ 2017 ហើយកំពូលស្មាតហ្វូន S8+ ដែលអាចរកចំណូលពីការលក់រហូតដល់ 27.1 លានដុល្លាអាមេរិក ស្មើរនឹង 54% នៃការលក់សរុប។  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Galaxy S8 និង S8 Plus គឺជាទូរស័ព្ទដំបូងដែលត្រូវបានរចនាទ្បើងដោយបំពាក់នូវអេក្រង់ដ៏ធំភ្លឺច្បាស់ល្អ។ គែមសងខាងនៃទូរស័ព្ទធ្វើពីលោហៈសុទ្ធ និងបំពាក់នូវ Infinity Display ដែលធ្វើឲ្យមានរូបរាងស្អាត និងមានភាពរលោង ងាយស្រួលចាប់កាន់។  អ្នកគាំទ្រស្មាតហ្វូនតែងតែជជែកគ្នាពីទំហំស្មាតហ្វូនដែលអាចធ្វើឲ្យពួកគេអាចចាប់កាន់សមល្មម។ បែបនេះហើយក្រុមហ៊ុន Samsung ក៏បានរកឃើញដំណោះស្រាយដ៏វិសេសវិសាលមួយដោយបំពាក់នូវប៊ូតុងដែលបង្កប់ក្នុងអេក្រង់។ ទូរស័ព្ទអត់គែមដ៏ស្រស់ស្អាតទាំងនេះ ដែលដាំទៅដោយគ្រឿងលម្អបច្ចេកវិទ្យារបស់ស្មាតហ្វូនក្រុមហ៊ុន Samsung បានវាយលុកទីផ្សារកម្ពុជាកាលពីដើមខែឧសភាមកម្លេះ។ ដោយមានការគាំទ្រទូទាំងសកលលោក បែបនេះ ធ្វើឲ្យក្រុមហ៊ុនខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីបំពេញតម្រូវការរបស់អតិថិជនទាន់ ពេលវេលា។ 

លោក Seungho Choi នាយកគ្រប់គ្រងនៃ Samsung សាខាកម្ពុជា បានប្រសាសន៍ថា៖ «សន្ទុះនៃការលក់នូវទូរស័ព្ទ Galaxy S8 ជាទូទៅ មានកម្រិតខ្លាំងនៅតាមខេត្តធំៗក្នុងព្រះរាជាណាចក្រកម្ពុជា ដែលលើសពីអ្វីដែលយើងបានរំពឹងទុក។ ភាពខ្លាំងនៃការសម្ពោធទូរស័ព្ទ Galaxy S8 គឺការជឿទុកចិត្តពីអ្នកប្រើប្រាស់ខ្មែរជាច្រើនឆ្នាំមកហើយ។ ក្រុមហ៊ុន Samsung សូមបង្ហាញការពេញចិត្ត និងថ្លែងអំណរគុណដល់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា សម្រាប់ការជឿទុកចិត្តចំពោះស្លាកយីហោ Samsung »។ 

បើសិនអ្នកមិនទាន់បានប្រើ GALAXY S8 | S8+ អ្នកអាចទៅរកជាវបាននៅហាងទំនើប Samsung ទូទាំងប្រទេសកម្ពុជា។ សូមអញ្ជើញមកកាន់ហាង Samsung ថ្ងៃនេះ!  សម្រាប់ព័ត៌មានបន្ថែម (អង់គ្លេស)៖ www.samsungmobilepress.com  http://news.samsung.com/galaxy  សម្រាប់ព័ត៌មានពីការកម្ម៉ង់ (ខ្មែរ)៖ http://www.samsunghotpromotion.com/

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន