no-alternative title

Huawei បានរកឃើញជើងខ្លាំង 10 រូប ដែលបានឆ្លងផុតវគ្គពាក់កណ្តាលផ្តាច់ព្រាត់នៃការប្រកួតរូបហ៊ួរវ័យវគ្គ III

នៅថ្ងៃទី 20 ខែមិថុនា ឆ្នាំ 2017នេះ ក្រុមហ៊ុន Huawei បានរកឃើញជើងខ្លំាងចំនួន 10 រូបហើយ ដែលឆ្លងផុតវគ្គពាក់កណ្តាលផ្តាច់ព្រាត់នៃកម្មវិធីប្រកួតថតរូបហ៊ួរវ័យវគ្គIII ដើម្បីដណ្តើម យកជ័យជំនៈ ពីឈ្នះដំណើរកម្សាន្តទៅឌូបៃ និងស្មាតហ្វូន Huawei P10 & P10 Plus នៅវគ្គប្រកួតផ្តាច់ព្រាត់។ ក្រោមប្រធានបទ ភ្លាមៗ “ជីវិត រីករាយ (Greenery of Life)” តម្រូវឲ្យបេក្ខជន បញ្ចេញនូវសមត្ថភាពពិត ស្នាដៃពិត ប្រកបដោយភាពឈ្លាសវៃ ច្នៃប្រឌិត និងប៉ិនប្រសប់ ផ្តិតយករូបដោយប្រើ ប្រាស់ស្មាតហ្វូន Huawei P10 P10 Plus, P9, P9 Plus, និង Mate9 ឲ្យបានច្បាស់ស្រស់ស្អាត ពោរពេញដោយប្រណិតភាព និងសិល្បៈស៊ីវិល័យ។ សម្រាប់វគ្គពាក់ កណ្តាលផ្តាច់ព្រាត់នេះ ក្រុមការងារ Huawei នឹងធ្វើការជ្រើសរើស បេក្ខជន ចំនួន 10 នាក់ ប៉ុណ្ណោះ សម្រាប់បន្តទៅវគ្គផ្តាច់ព្រាត់។

លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ Huawei ប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា៖ “កម្មវិធី ថតរូប HuaweiProContestIII មានរយៈពេល 11 សប្តាហ៍ ធ្វើឡើងជាពិសេសសម្រាប់អតិថិជន និងអ្នកគាំទ្រ ដែលតែងតែជឿជាក់ទៅលើស្មាតហ្វូនរបស់ Huawei គ្រប់ម៉ូដែល ។ ក្រុមហ៊ុនតែងតែ បង្កើតកម្មវិធីប្លែកៗ ដើម្បី ផ្តល់ការសប្បាយ និងរង្វាន់ពិតៗជូនដល់អ្នកប្រើប្រាស់ជានិច្ច”។ ការប្រកួតវគ្គផ្តាច់ព្រាត់ នឹងប្រព្រឹត្តទៅនៅខេត្តដែលបានកំណត់នាថ្ងៃ  24 រឺ 25 ខែ មិថុនា ឆ្នាំ 2017។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Ploy Kbal Thom ដែលបេក្ខជនជើងខ្លាំងក្នុងចំណោម ១០រូបដែលបានឆ្លងកាត់ វគ្គពាក់កណ្តាល ផ្តាច់ព្រាត់ បានបង្ហាញចំណាប់អារម្មណ៍ថា លោក ពិតជា សប្បាយរីកណាស់ ដែលអាចឆ្លងកាត់ វគ្គពាក់កណ្តាល ផ្តាច់ព្រាត់ នៃកម្មវិធីប្រកួតថតរូប វគ្គIII។ កត្តាដែលអាចធ្វើឲ្យ ខ្ញុំឆ្លងកាត់វគ្គនេះផុតគឺ ដោយសារទី 1 ត្រូវ យល់ពីប្រធានបទឲ្យបានច្បាស់លាស់។ ទី 2 ត្រូវបង្កើតគំនិតច្នៃប្រឌិតនៃការថតរូប ដោយប្រើប្រាស់ស្មាតហ្វូន Huawei។ ទី 3 ប្រើប្រាស់ភាពប៉ិនប្រសប់ខ្លួន ដោយត្រូវគិតថា រូបថតស្អាត មិនត្រឹមតែថតបានច្បាស់ស្អាតតែមួយមុខទេ ប៉ុន្តែរូបមួយសន្លឹករបស់យើង ត្រូវតែមានអត្ថន័យគ្រប់គ្រាន់ ដែលឆ្លើយតបទៅនឹង ប្រធានបទ និងគោរពតាមលក្ខ័ណនៃកម្មវិធីប្រកួតឲ្យបានគ្រប់ជ្រុងជ្រោយ។ 

“ខ្ញុំគិតថាកម្មវិធី ប្រកួតថតរូបរបស់ក្រុមហ៊ុន Huawei គឺមានតម្លាភាព ហើយផ្តល់ឱកាស ឲ្យអ្នកមានទេពកោសល្យ អាចបញ្ចេញស្មាដៃពិតរបស់ខ្លួន។ ខ្ញុំសង្ឃឹមថា សម្រាប់វគ្គផ្តាច់ព្រាត់ ខ្ញុំនឹងបញ្ចេញ សមត្ថភាពឲ្យអស់ ដើម្បីដណ្តើមយកចំណាត់ថ្នាក់ម្ចាស់ជ័យលាភី”។  គួរបញ្ចាក់ផងដែរថា ថ្មីៗនេះ ក្រុមហ៊ុន Huawei បានទទួលចំណាត់ថ្នាក់លេខរៀងទី ៨៨ លើពិភពលោក ជាម៉ាក (Brand) ដែលមានតម្លៃបំផុត   ដោយទស្សនាវដ្តី Forbes ប្រចាំឆ្នាំ 2017 ហើយនិង Huawei P10 & P10Plus បានឈ្នះពាន់រង្វាន់ TIPA Award 2017 ជាស្មាតហ្វូន ថតរូបស្អាតបំផុត។ កម្មវិធីប្រកួតថតរូប HuaweiProContestIII នេះ ក្រុមហ៊ុន Huawei បានសហការជាមួយក្រុមហ៊ុន ដូចជា Sabay, Khmer Note, Electronic World Magazine, AEON Major Cineplex Cinema Powered by Cellcard, Kingtel (Mobile Wifi) និង TOUS les JOURS ដើម្បីញ៉ាំងអោយការប្រកួត នេះកាន់តែគគ្រឹកគគ្រេង ជាងមុន។ សម្រាប់វគ្គផ្តាច់ព្រាត់ បេក្ខជនអាចមានឱកាស ឈ្នះរង្វាន់ធំដំណើរកំសាន្តទៅឌូបៃ (លេខមួយ), Huawei P10 (លេខពីរ), Huawei GR5 2017  (លេខបី) និងលិខិតសសើរមួយម្នាក់ សម្រាប់ផ្តាច់ព្រាត់។  បេក្ខជនទាំង 10 រូប ដែលមានសិទ្ធិចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រដើម្បីទទួលបានរង្វាន់ពិសេសៗជាច្រើន ជាពិសេសដំណើរកម្សាន្តទៅកាន់ក្រុងនៃក្តីសុបិន្ត ឌូបៃ 5យប់-6ថ្ងៃ រួមមាន៖

-ជ័យលាភីលេខ1៖ LOK CHANMAKARA ឈ្នះ HUAWEI Travel Pack 1 រង្វាន់


-ជ័យលាភីលេខ2៖ LUN RAMIO ឈ្នះ HUAWEI Big Tripod 1 រង្វាន់


-ជ័យលាភីលេខ3៖ HONG SV KIM ឈ្នះ HUAWEI Big Tripod 1 រង្វាន់


-ជ័យលាភីលេខ4៖ BRIAN LIM ឈ្នះ Wide Angel Lens 1 រង្វាន់


-ជ័យលាភីលេខ5៖ KON NEAKSRE ឈ្នះ Wide Angel Lens 1 រង្វាន់


-ជ័យលាភីលេខ6៖ KOL KIRIVATH ឈ្នះ HUAWEI POWER BANK 13000 mAh 1 រង្វាន់


-ជ័យលាភីលេខ7៖ PLOY KBAL THOM ឈ្នះ HUAWEI POWER BANK 13000 mAh 1 រង្វាន់


-ជ័យលាភីលេខ8៖ KAO KOSAL ឈ្នះ HUAWEI 4G Mobile Wifi 1 រង្វាន់


-ជ័យលាភីលេខ9៖ SENG GECHKHEANG ឈ្នះ HUAWEI Original Bluetooth Speaker 1 រង្វាន់


-ជ័យលាភីលេខ10៖ SIEN LIDA ឈ្នះ HUAWEI Original Bluetooth Speaker 1 រង្វាន់

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន