no-alternative title

Samsung មានការផ្តល់ជូនពិសេសសំរាប់អតិថិជនរបស់ខ្លួន បន្ទាប់ពីប្រើប្រាស់កម្មវិធី mySamsung

កាលពីឆ្នាំទៅ Samusng ប្រចាំតំបន់អាស៊ី និងអូសេអានី បានបើកសម្ពោធកម្មវិធីទីផ្សារផ្តល់រង្វាន់ដល់អតិថិជន និងកម្មវិធីនៅលើទូរស័ព្ទដើម្បីគាំទ្រយុទ្ធនាការនេះ។ “mySamsung” គឺជាកម្មវិធីថ្មីមួយ ដែលអាចប្រើប្រាស់ បានទាំងលើទូរស័ព្ទដៃ និងនៅលើអ៊ីនធឺណែត។ កម្មវិធីនេះ ត្រូវបានរចនាឡើង ដើម្បីជួយបើកបង្ហាញ និងបង្កើត គ្រប់គ្រង និងជួយឲ្យផលិតផល Samsung កាន់តែងាយស្រួលប្រើប្រាស់ វាផ្តល់នូវគន្លឹះ យ៉ាងច្រើន ព្រមទាំងជួយជ្រើសរើសកម្មវិធីល្អៗ ដោយ ប្រុងប្រយ័ត្នដល់អ្នក។

កម្មវិធី “mySamsung” មាន 7 ភាសា ដែលអាចប្រើប្រាស់ក្នុង 11 ប្រទេស ដែលលាតសន្ធឹងនៅក្នុងទី្វប អាស៊ីអគ្នេយ៍ និងអូសេអានី កម្មវិធីនេះ គឺអនុញ្ញាត្តឲ្យអ្នកប្រើប្រាស់ Samsung ទទួលបានអត្ថប្រយោជន៍ពីដៃគូរ ដែលអាចជួយដោះស្រាយបញ្ហាបន្តិចបន្តួចរបស់ផលិតផល Samsung ឬទទួលបាននូវ អត្ថប្រយោជន៍ពីការផ្តល់ជូនពិសេស ពីសេវាកម្មភោជនីយដ្ឋាន ឬពីទីកន្លែងផ្សេងៗទៀត នៅក្នុងទីក្រុង ជាកន្លែងដែលសមាជិករបស់mySamsung អាចរីករាយជាមួយការបញ្ចុះតម្លៃ និងការផ្តល់ជូនពិសេស ជាដើម។  ដោយគ្រាន់តែចូលទៅក្នុងកម្មវិធី mySamsung អ្នកនឹងអាចសិក្សាអំពីព័ត៌មានជុំវិញផលិតផលសាមសុង ដែលជាការច្នៃប្រឌិតថ្មី និងការផ្តល់ជូនពិសេសថ្មីៗ។ អ្នកក៏អាចប្រើប្រាស់កម្មវីធី mySamsung ធ្វើជាការ ណែនាំ ឬឧបករណ៍ដែលអាចឲ្យអ្នកទទួលបានប្រយោជន៍ជាច្រើន ដូចជារង្វាន់ និងឯកសិទ្ធិពិសេសពីការចុះ ឈ្មោះប្រើប្រាស់កម្មវិធីនេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាការពិតណាស់ នៅពេលដែលទូរស័ព្ទដៃរបស់អ្នក មានបញ្ហា ដែលតម្រូវឲ្យមានការជួសជុលពី អ្នកបច្ចេកទេសរបស់យើង អ្នកអាចប្រើប្រាស់កម្មវិធី mySamsung ដោយគ្រាន់តែចុចលើស្មាតហ្វូន Galaxy របស់អ្នកដែលផ្ទុកនូវកម្មវិធីនេះ។  ម្យ៉ាងវិញទៀត អ្នកអាចប្រើ «Live Chat»  ដើម្បីពិភាក្សាជាមួយផ្នែកបម្រើសេវាកម្មអតិថិជនរបស់យើង ឬគ្រាន់តែចុចលើពាក្យ «Write to us» អ្នកនឹងអាចសរសេរអ៊ីម៉ែល ព្រមទាំងភ្ជាប់មកនូវរូបថត (ប្រសិនជាចាំបាច់) នៅពេលអ្នកពន្យល់ពីបញ្ហាដែលអ្នកជួបប្រទះ ដោយសារតែកម្មវិធី mySamsung អាចទាញយកក្នុងទូរស័ព្ទ ឬប្រើប្រាស់បានតាមរយៈកុំព្យូទ័រ អាចជួយ ឲ្យ អ្នកងាយស្រួលក្នុងការស្វែងរកគន្លឹះ និងដំណោះស្រាយជាច្រើន ព្រមទាំងសម្បូរទៅដោយរង្វាន់ និង ការបន្ថែមជូនពិសេស ជាការតបស្នងសម្រាប់ការគាំទ្រ។ យើងសង្ឃឹមថាកម្មវិធីនេះនឹងក្លាយជាដៃគូ ដ៏អស្ចារ្យរបស់អ្នក។  សាកល្បងប្រើប្រាស់កម្មវិធី mySamsung ថ្ងៃនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ ៖  http://mysamsung.com/kh/faq.html

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន