no-alternative title

HUAWEI Y7 Prime ស្មាតហ្វូនស៊េរីថ្មីធ្វើអោយអ្នកគាំទ្ររំជួលចិត្តគ្រប់ៗគ្នា

ការវិវត្តន៍ឥតឈប់ឈរនៃស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា HUAWEI តែងតែនាំយកនូវអ្វីដែលថ្មីប្លែកកាន់តែអស្ចារ្យជាមួយនឹងការរចនារូបរាងប្រកបដោយប្រណិតភាពខ្ពស់ និងបច្ចេកវិទ្យាទំនើបកម្រិតខ្ពស់បំផុតនោះ គឺស្មាតហ្វូន HUAWEI Y7 Prime ។ ស្មាតហ្វូនស៊េរីថ្មីនេះ មានរូបរាងមិនចាញ់ស្មាតហ្វូនថ្នាក់ខ្ពស់បំផុតនោះទេដោយសារតែក្រុមហ៊ុន HUAWEI បំពាក់នូវមុខងារដ៏ឆ្លាតវៃដែលអ្នកប្រើប្រាស់នឹកស្មានមិនដល់។ បើទោះបីជាស្មាតហ្វូននេះស្ថិតនៅក្នុងថ្នាក់កណ្តាលក្តី ប៉ុន្តែវាដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat ដែលផ្តល់ជូននូវមុខងារថ្មីៗ រួមជាមួយនឹងការពង្រឹងទៅលើប្រព័ន្ធកាមេរ៉ាខាងមុខ និងខាងក្រោយផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កម្លាំងម៉ាស៊ីនខ្លាំង និងប្រព័ន្ធប្រតិបត្តិការ Android Nougat

កម្លាំងម៉ាស៊ីន និងប្រព័ន្ធប្រតិបត្តិការគឺជាលក្ខណៈពិសេសសំខាន់មួយដែលអ្នកប្រើប្រាស់ស្មាតហ្វូនមិនគួរមើលរំលង។ ស្មាតហ្វូន HUAWEI Y7 Prime ភ្ជាប់ជាមួយនឹងអេក្រង់ទំហំ 5.5 អ៊ីងកម្រិតភាពច្បាស់ IPS LCD capacitive touchscreen (ទ្រទ្រង់ 16 លានពណ៌) 720 x 1280 ភិចសែល និងដំណើរការអមជាមួយនឹង EMUI 5.1 ។ ស្មាតហ្វូនដែលមានអេក្រង់ទំហំធំបែបនេះពិតជាមានភាពងាយស្រួលមែនទែនសម្រាប់ការកម្សាន្ត ការលេងហ្គេម និងកិច្ចការងារជាច្រើនទៀត។ HUAWEI Y7 Prime បំពាក់នូវបន្ទះឈីប Qualcomm MSM8940 Snapdragon 435 ប្រភេទ Octa-core Cortex-A53 ដែលមានល្បឿន 1.4 GHz ក្រាហ្វិកកាត Adreno 505 និងប្រព័ន្ធប្រតិបត្តិការ Android 7.0 (Nougat) ដោយនាំយកនូវមុខងារ Software ថ្មីៗកាន់តែអស្ចារ្យសម្រាប់ប្រើប្រាស់។ 

ពិសេសជាងនេះទៀតនោះ ស្មាតហ្វូននេះភ្ជាប់ជាមួយអង្គចងចាំផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 3GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB សម្រាប់ផ្ទុកទិន្នន័យជាច្រើនរបស់លោកអ្នកដូចជាឯកសារ ចម្រៀង វីដេអូ និងជាច្រើនទៀត (លោកអ្នកក៏អាចបន្ថែមនូវម៉េមូរីខាងក្រៅប្រភេទ microSD កាតទំហំដល់ទៅ 256GB ថែមទៀត)។ រឹតតែពិសេសជាងនេះទៀតនោះ ស្មាតហ្វូននេះភ្ជាប់នូវថាមពលថ្មខ្លាំងកម្លាំង  4000 mAh ធានាទៅលើការប្រើប្រាស់កិច្ចការងាររបស់លោកអ្នកបានពេញមួយថ្ងៃដោយគ្មានបញ្ហា។ ស្មាតហ្វូនស៊េរីថ្មីនេះមាន 3 ពណ៌សម្រាប់ជ្រើសរើសតាមតម្រូវការគឺពណ៌មាស ពណ៌ទឹកប្រាក់ និងពណ៌ប្រផេះ។

កាមេរ៉ាខ្លាំងលំដាប់អាជីព

បើនិយាយអំពីប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូនស៊េរីថ្មី HUAWEI Y7 Prime ក៏មិនចាញ់កាមេរ៉ារបស់ស្មាតហ្វូនលំដាប់ប្រណិតថ្នាក់ខ្ពស់ដែលមានវត្តមាននៅលើទីផ្សារនាពេលបច្ចុប្បន្ននេះនោះទេ។ HUAWEI Y7 Prime បំពាក់កាមេរ៉ាខាងក្រោយទំហំ 12 មេហ្គាភិចសែលទំហំសែនស័រ 1/2.9" អមជាមួយអំពូលភ្លើង LED Flash សម្រាប់ជំនួយទៅលើការថតរូបនៅកន្លែងដែលមានពន្លឺតិច ហើយកាមេរ៉ាខាងក្រោយនេះភ្ជាប់ជាមួយមុខងារ f/2.2, phase detection autofocus geo-tagging, touch focus, face detection, HDR, panorama និងអាចថតវីដេអូនៅក្នុងកម្រិត 1080p@30fps ថែមទៀត។ ចំនែកកាមេរ៉ាខាងមុខរបស់ស្មាតហ្វូនស៊េរីថ្មីនេះមានទំហំ 8 មេហ្គាភិចសែលភ្ជាប់ជាមួយមុខងារ f/2.0 ងាយស្រួលក្នុងការថតរូប Selfies និងវីដេអូខលបានងាយស្រួលតាមតម្រូវការ។ 

ការរចនារូបរាងដ៏ប្រណិត

ក្រុមហ៊ុនបច្ចេកវិទ្យា HUAWEI ខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការរចនារូបរាងទៅលើស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន ដោយធ្វើយ៉ាងណាអោយវាមានលក្ខណៈស្រស់ស្អាតមិនចាញ់ស្មាតហ្វូនថ្នាក់ខ្ពស់នោះទេ។ ក្រឡេកទៅមើលអេក្រង់ផ្ទៃខាងមុខរបស់ស្មាតហ្វូននេះគឺរាបស្មើរភ្លឺច្បាស់ត្រជាក់ភ្នែក។ ផ្នែកខាងលើនៃអេក្រង់នេះមានបំពាក់នូវសែនស័រ (ខាងឆ្វេង) ឧបាល័រសន្ទនា (កណ្តាល) និងកាមេរ៉ាមុខ (ខាងស្តាំ) ខណៈពេលផ្នែកខាងក្រោមវិញវាមានតួអក្សរ HUAWEI តំណាងអោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ។ ផ្នែកគែមខាងឆ្វេងរបស់ស្មាតហ្វូននេះមានរន្ធសម្រាប់ដាក់ស៊ីម ឬម៉េមូរីកាត microSD ខណៈនៅផ្នែកខាងស្តាំ វាមានប៊ូតុងចំនួន 3 គឺប៊ូតុងចាក់សោរ~បិទបើកទូរស័ព្ទ ស្ថិតនៅពីក្រោមប៊ូតុងឡើងចុះសំឡេង។ 

ក្រឡេកទៅមើលផ្នែកខាងលើនៃស្មាតហ្វូននេះមានរន្ធដោតកាសស្តាប់ ខណៈផ្នែកបាតខាងក្រោមរបស់វាមានរន្ធដោត microUSB អមជាមួយនឹងឧបាល័រឆ្វេងស្តាំសម្រាប់បំពងសំឡេងយ៉ាងពិរោះរណ្តំចិត្ត។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូន HUAWEI Y7 Prime មានកាមេរ៉ាខាងក្រោយរាងរង្វង់មូលយ៉ាងស្រស់ស្អាតនៅទន្ទឹមជាមួយនឹងភ្លើង LED Flash សម្រាប់ជំនួយទៅលើការថតរូបនៅទីងងឹត និងកន្លែងដែលមានពន្លឺទាប។ នៅខាងក្រោមកាមេរ៉ាខាងក្រោយ គេសង្កេតឃើញមានរង្វង់មូលមួយសម្រាប់ដំណើរការមុខងារប្រព័ន្ធស្កែនក្រយ៉ៅដៃ (Fingerprint Scanner) ហើយនៅផ្នែកខាងក្រោម គេសង្កេតឃើញរូបភាពឡូហ្គោ និងតួអក្សរ HUAWEI យ៉ាងស្រស់ស្អាតបំផុត។ សរុបមក ប្រសិនបើលោកអ្នកកំពុងតែស្វែងរកនូវស្មាតហ្វូនដែលមានរូបរាងស្រស់ស្អាតមិនចាញ់ស្មាតហ្វូនថ្នាក់ខ្ពស់នោះ ស្មាតហ្វូន HUAWEI Y7 Prime គឺជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក។ ស្មាតហ្វូននេះ មានប្រព័ន្ធកាមេរ៉ាភ្លឺច្បាស់ ប្រព័ន្ធស្កែនក្រយ៉ៅដៃប្រកបដោយសុវត្ថិភាពខ្ពស់ និងប្រព័ន្ធប្រតិបត្តិការ Android ចុងក្រោយបង្អស់ថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន