no-alternative title

HUAWEI MediaPad M3 Lite 8 បទពិសោធន៍ថ្មីនៃការច្នៃប្រឌិតដ៏អស្ចារ្យ

បើទោះបីជាមនុស្សភាគច្រើននាពេលបច្ចុប្បន្ននេះ បានចាប់ផ្តើមចាប់អារម្មណ៍ទៅលើស្មាតហ្វូនស៊េរីថ្មីៗ ដែលមានអេក្រង់កាន់តែធំឡើងៗក្តី ថ្មីៗនេះ ក្រុមហ៊ុន HUAWEI បានបង្ហាញនូវថេប្លេតស៊េរីថ្មីរបស់ខ្លួនម៉ូដែល MediaPad M3 Lite 8 ដែលមានរូបរាងស្រស់ស្អាត ស៊ីវិល័យ ទាន់សម័យ និងគួរអោយចង់ប្រើប្រាស់ជាទីបំផុត។ ថេប្លេតនេះ ទើបតែប្រកាសបង្ហាញខ្លួននៅក្នុងខែមិថុនា ឆ្នាំ 2017 នេះជាមួយនឹងលក្ខណៈសម្បត្តិពិសេសៗជាច្រើន។ បើពិនិត្យទៅលើកម្រាស់របស់ថេប្លេតនេះ គឺត្រឹមតែ 7.5 មម ដែលពិតជាងាយស្រួលមែនទែន នៅក្នុងការយកតាមខ្លួនបានគ្រប់ទីកន្លែង ហើយវាមានទម្ងន់ត្រឹមតែ 310 ក្រាម ដែលមិនធ្វើអោយលោកអ្នករោយដៃនោះទេ នៅពេលចាប់កាន់ថេប្លេតនេះ។ MediaPad M3 Lite 8 មិនត្រឹមតែពង្រឹងទៅលើថាមពលថ្មខ្លាំងប៉ុណ្ណោះទេ វាថែមទាំងពង្រឹងទៅលើប្រព័ន្ធកាមេរ៉ា និងកម្លាំងម៉ាស៊ីនផងដែរ។ 

ការរចនារូបរាងដ៏ពេញនិយម

រូបភាពពាណិជ្ជកម្ម
no-alternative title

ថេប្លេតស៊េរីថ្មី MediaPad M3 Lite 8 មានការរចនារូបរាងយ៉ាងស្រស់ស្អាតភ្ជាប់ជាមួយអេក្រង់ទំហំ 8 អ៊ីង និងកម្រាស់ត្រឹមតែ 7.5 មមតែប៉ុណ្ណោះ។ ថេប្លេតស៊េរីថ្មីនេះពិតជាមានរូបរាងស៊ីវិល័យ សក្តិសមក្នុងការប្រើប្រាស់សម្រាប់មនុស្សគ្រប់វ័យតែម្តង។ ក្រឡេកទៅមើលការរចនារូបរាងរបស់ថេប្លេតស៊េរីថ្មី MediaPad M3 Lite 8 វិញម្តង នៅផ្ទាំងផ្នែកខាងមុខលើអេក្រង់រាបស្មើរនេះ គេសង្កេតឃើញមានតួអក្សរ HUAWEI ស្ថិតនៅគែមខាងឆ្វេង និងកាមេរ៉ាខាងមុខនៅចំណុចកណ្តាលខាងលើតែម្តង។ ចំនែកនៅផ្នែកខាងក្រោមវិញគេសង្កេតឃើញមានតែប៊ូតុង Home ដែលមានការរចនារូបរាងទ្រវែងតែមួយប៉ុណ្ណោះនៅចំចំណុចកណ្តាល។  ក្រឡេកទៅមើលផ្នែកគែមខាងស្តាំរបស់ថេប្លេតស៊េរីថ្មីនេះវិញ គេសង្កេតឃើញមានប៊ូតុងចំនួន 3 គឺប៊ូតុងឡើងចុះសំឡេងស្ថិតនៅលើប៊ូតុងបិទបើក~ចាក់សោរ ហើយនៅខាងក្រោមគេក៏សង្កេតឃើញមានរន្ធសម្រាប់ដាក់ស៊ីម ឬម៉េមូរីបន្ថែមប្រភេទ microSD ថែមទៀតផង ខណៈពេលដែលនៅគែមខាងឆ្វេងមិនមានរន្ធ ឬប៊ូតុងអ្វីនោះទេ។

ចំនែកផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះវិញគឺធ្វើពីលោហធាតុដ៏រឹងម៉ាំដែលផ្នែកខាងលើគេសង្កេតឃើញមានកាមេរ៉ាមួយគ្រាប់ស្ថិតនៅលើជ្រុងផ្នែកខាងឆ្វេង ហើយនៅជិតពាក់កណ្តាលគេសង្កេតឃើញមានពាក្យថា HUAWEI ដែលដំណាងអោយម៉ាកយីហោរបស់ក្រុមហ៊ុន។ នៅខាងក្រោមនៃផ្នែកខាងក្រោយរបស់ថេប្លេតស៊េរីថ្មី MediaPad M3 Lite 8 នេះគេឃើញមានអក្សរ Harman/Kardon ដែលយើងអាចដឹងថាថេប្លេតនេះពិតជាបំពាក់នូវប្រព័ន្ធសំឡេងកម្រិតខ្ពស់ជាក់ជាមិនខាន។ នៅផ្នែកខាងក្រោមរបស់ថេប្លេតស៊េរីថ្មីនេះ គេសង្កេតឃើញមានរន្ធសម្រាប់ Charging ប្រភេទ micro-USB 2.0 និងឧបាល័រដែលមានរន្ធចំនួន 7 សម្រាប់បញេ្ចញសំឡេងពិរោះរណ្តំចិត្ត ហើយផ្នែកខាងលើគេសង្កេតឃើញមានរន្ធមួយសម្រាប់ដោតកាសស្តាប់ផងដែរ។ ថេប្លេតស៊េរីថ្មីនេះមាន 3 ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ស ពណ៌មាស និងពណ៌ប្រផេះ។

ប្រព័ន្ធដំណើរការខ្លាំង ការកម្សាន្តគ្មានដែនកំណត់

ថេប្លេតស៊េរីថ្មី MediaPad M3 Lite 8 បំពាក់ជាមួយនឹងបន្ទះឈីប Qualcomm MSM8940 Snapdragon 435 ដែលមានអង្គគណនាប្រភេទ Octa-core 1.4 GHz Cortex-A53 និងក្រាហ្វិកកាតប្រភេទ Adreno 505 ដែលអាចដំណើរការកម្មវិធី ឬហ្គេមដែលមានក្រាហ្វិកធំបានយ៉ាងរលូន។ បន្ថែមពីនេះទៀត ថេប្លេតនេះបំពាក់នូវអង្គចងចាំផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 3GB/4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB/64GB ហើយថែមទាំងទ្រទ្រង់ម៉េមូរីបន្ថែមប្រភេទ microSD កាតទំហំដល់ទៅ 256GB ។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ ថេប្លេតនេះដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7.0 (Nougat) ដែលនាំយកជាមួយនឹងកម្មវិធី Software ថ្មីៗ និង EMUI 5.1 ថែមទៀតផង។ ថេប្លេតស៊េរីថ្មីនេះទ្រទ្រង់នូវប្រព័ន្ធ Wi-Fi 802.11 a/b/g/n/ac, hotspot ប្រព័ន្ធ Bluetooth 4.0, A2DP ប្រព័ន្ធ GPS (A-GPS, GLONASS, BDS) និងសែនស័រជាច្រើនទៀត។ សម្រាប់លោកអ្នកដែលចូលចិត្តការកម្សាន្តនោះ លោកអ្នកនឹងគ្មានការព្រួយបារម្ភនោះទេដោយសារតែថេប្លេតស៊េរីថ្មីនេះភ្ជាប់ជាមួយថាមពលថ្មខ្លាំងកម្លាំង 4800mAh ដែលអាចធានាដល់ការប្រើប្រាស់បានពេញមួយថ្ងៃ។ 

កាមេរ៉ាដ៏ឆ្លាតវៃ និងអេក្រង់ភ្លឺច្បាស់

MediaPad M3 Lite 8 មានអេក្រង់ទំហំ 8 អ៊ីងកញ្ចក់ប្រភេទ S-IPS LCD capacitive touchscreen ដែលទ្រទ្រង់ 16 លានពណ៌ ហើយវាមានកម្រិតភាពច្បាស់ដល់ទៅ 1200 x 1920 ភិចសែល។ បើធៀបទំហំអេក្រង់ជាមួយនឹងតួខ្លួនរបស់វានោះគឺប្រហែលជា 70.6% ។ បើពិនិត្យទៅលើប្រព័ន្ធកាមេរ៉ាខាងក្រោយរបស់ថេប្លេតនេះមានទំហំ 8 មេហ្គាភិចសែលភ្ជាប់ជាមួយនឹងមុខងារ autofocus, Geo-tagging, touch focus, face detection ហើយថែមទាំងអាចថតវីដេអូនៅក្នុងកម្រិត [email protected] ថែមទៀតផង។ ប្រព័ន្ធកាមេរ៉ាខាងមុខរបស់ថេប្លេតនេះមានទំហំ 8 មេហ្គាភិចសែលដែលពិតជាងាយស្រួលក្នុងការថតរូប Selfies និងការប្រើប្រាស់មុខងារវីដេអូខល។ ការសន្និដ្ឋាន៖ ថេប្លេត MediaPad M3 Lite 8 ស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា HUAWEI មិនត្រឹមតែមានរូបរាងស្រស់ស្អាត ពោរពេញដោយសមត្ថភាពនោះទេ ប៉ុន្តែវាក៏អាចប្រើប្រាស់ជំនួយទៅលើការកម្សាន្តរបស់លោកអ្នកគ្មានដែនកំណត់នោះទេ។ អ្វីដែលកាន់តែពិសេសជាងនេះទៀត ថេប្លេតនេះប្រើប្រាស់នូវបច្ចេកវិទ្យាប្រព័ន្ធសំឡេងកម្រិតខ្ពស់ដែលធានាទៅលើគុណភាពសំឡេងលឺច្បាស់ពិរោះរងំថែមទៀតផង។ MediaPad M3 Lite 8 មានសមត្ថភាពមិនចាញ់ថេប្លេតស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាក្រុមហ៊ុនផ្សេងនោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន