កាលពីថ្ងៃទី 23 ខែមេសានេះ នៅក្រុមហ៊ុន Samsung Electronics ដែលមានអស័យដ្ឋានស្ថិតនៅជាន់ទី 21 នៃអគារ Phnom Penh Tower មានរៀបចំឡើងនូវកម្មវិធីបង្រៀនថតរូបនៅលើស្មាតហ្វូន Galaxy S7 Series ដែលមានឈ្មោះថា “S7 Pro Photographer Course” ដោយមានលោក Kem Sovanna ដែលជាអ្នកថតរូបអាជីព បានចូលខ្លួនមកធ្វើជាគ្រូនៅក្នុងវគ្គសិក្សាដ៏សំខាន់មួយនេះ ហើយនឹងមានការចូលរួមពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូនជំនាន់ថ្មីជាច្រើនរូបបានចូលរួមផងដែរ។
តាមការបញ្ជាក់របស់លោក Chea Vong Sovithya ដែលអ្នករៀបចំកម្មវិធីនេះ បានប្រាប់ទស្សនាវដ្តី ពិភពអេឡិចត្រូនិកថា វគ្គសិក្សាខ្លីនេះ គឺនឹងធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ ដែលមានចំនួន 8 សប្តាហ៍ ហើយសំរាប់សិក្ខាកាម ដែលមានបំណងចង់ចូលរួមសិក្សាស្វែងយល់អោយកាន់តែស៊ីជំរៅពីអត្ថប្រយោជន៍នៃការថតរូបនៅលើស្មាតហ្វូន Samsung ជំនាន់ថ្មី Galaxy S7 Series នេះ គឺអាចមកចុះឈ្មោះបានដោយសេរី មិនគិតថ្លៃនោះទេ ហើយថែមទាំងទទួលបាននូវកាដូអនុស្សាវរីយ៍ថែមទៀតផង ឬក៏ទំនាក់ទំនងមកកាន់ទូរស័ព្ទ 016 544 047 ឬក៏ចូលទៅកាន់ http://www.facebook.com/Samsung_Cambodia-Fan-Club ដើម្បីទទួលបាននូវព័តមានលំអិតពីកម្មវីធីនេះ។
លោកបានបន្តថា នៅក្នុងវគ្គសិក្សា “S7 Pro Photographer Course” ដែលមានរយះពេលខ្លីនេះ គឺនឹងមានបង្រៀនអំពីទ្រឹស្តីជាច្រើនដែលមានបំពាក់ជាមួយនឹងកាមេរ៉ាថតរបស់ Galaxy S7 Series នេះ ហើយក៏នឹងមានការអនុវត្តន៍ការថតរូបនៅខាងក្រៅផងដែរ។ គោលបំណងសំខាន់នៃកម្មវិធីនេះ គឺចង់បង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមិនគ្រាន់តែអាចបំពេញការងារទូរស័ព្ទស្មាតហ្វូនដែលសំរាប់លេងហ្គេម បណ្តាញសង្គម ឬក៏ការកំសាន្តនានាប៉ុណ្ណោះទេ វាក៏អាចធ្វើជាកាមេរ៉ាអាជីពបានផងដែរ។