no-alternative title

បច្ចេកវិទ្យា​កាត់​បន្ថយ​សម្លេង​រំខាន​របស់​រថយន្ត​ Ford​ Everest​ 2016

​នៅ​ក្នុង​ឆ្នាំ​ 2015​ ក្រុមហ៊ុន​ Ford​ ប្រចាំ​ប្រទេស​អូស្ត្រាលី​ បាន​ធ្វើការ​វិនិយោគ​ប្រមាណ​ 300​ លាន​ដុល្លារ​អា​មេ​រិ​ក​ ទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវ​ដើម្បី​ស្វែងរក​បច្ចេកវិទ្យា​ថ្មីៗ​ ដែល​អាច​ធ្វើ​ឲ្យ​ការ​បើកបរ​របស់​អ្នក​កាន់តែ​មាន​ភាព​ងាយស្រួល​ និង​ផាសុកភាព​ ហើយ​ក្រុមហ៊ុន​ Ford​ នឹង​ក្លាយជា​ក្រុមហ៊ុន​ផលិត​រថយន្ត​នាំមុខ​ នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​នា​ពេល​អនាគត​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​បច្ចុប្បន្ន​នេះ​ ក្រុមការងារ​របស់​ Ford​ បាន​រក​ឃើញ​បច្ចេកវិទ្យា​ថ្មី​មួយ​គឺ​ ប្រព័ន្ធ​កាត់​បន្ថយ​សម្លេង​រំខាន​ ដែល​មាន​បំពាក់​នៅ​លើ​រថយន្ត​ Ford​ Everest​ 2016​ វា​មានមុខ​ងារ​ជួយ​កាត់​បន្ថយ​សម្លេង​រំខាន​ផ្សេងៗ​ចូល​ទៅ​ក្នុង​រថយន្ត​នៅ​ពេល​កំពុង​បើកបរ​។​ ដើម្បី​ធានា​នូវ​ប្រសិទ្ធិ​ភាព​ គេ​បាន​ធ្វើតេស្ត​សាកល្បង​បច្ចេកវិទ្យា​នេះ​នៅ​ក្នុង​បន្ទប់​បិទ​ជិត​ និង​គ្មាន​សម្លេង​អាច​ចេញចូល​បាន​ ដើម្បី​ធ្វើការ​វាស់​នូវ​កម្រិត​សម្លេង​របស់​រថយន្ត​ ទាំង​ផ្នែក​ខាងក្នុង​និង​ផ្នែក​ខាងក្រៅ​ ដែល​បច្ចេកទេស​នេះ​ គេ​ហៅ​ថា​ Vehicle​ Semi-Anechoic​ Chamber​ (VSAC)​។​ ប្រព័ន្ធ​កាត់​បន្ថយ​សម្លេង​រំខាន​នេះ​ ប្រើប្រាស់​មីក្រូហ្វូន​ចំនួន​បី​ដែល​ជា​ទូទៅ​ដំនើរ​នៅ​ពេល​ដែល​យើង​បញ្ឆេះ​រថយន្ត​ វា​ មាន​តួ​មាន​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចាប់​យក​នូវ​សំលេង​រំខាន​ និង​កំណត់​នូវ​ប្រភេទ​សំលេង​រំខាន​របស​រថយន្ត​ ហើយ​ប​ញ្ឍ​ប់​សំលេង​រំខាន​នោះ​ តាម​រយះ​ការ​បង្កើត​រលក​សំលេង​ថ្មី​ប្រឆាំង​ត្រលប់​ទៅ​វី​ញ​។​ 

​ដើម្បី​ជ្រាប​ច្បាស់​ សូម​ពិនិត្យ​មើល​ដំណើរការ​របស់​ប្រព័ន្ធ​កាត់​បន្ថយ​សម្លេង​រំខាន​នេះ​ដូច​ខាងក្រោម​៖

1.​​សម្លេង​ម៉ាស៊ីន​កំពុង​ដំនើរការ​និង​សម្លេង​រំខាន​ពី​ខាងក្រៅ​ដែល​ជ្រៀតចូល​ទៅ​ក្នុង​រថយន្ត​ត្រូវ​បាន​កំណត់​ដោយ​មីក្រូហ្វូន​

2.​​ប្រព័ន្ធ​កាត់​បន្ថយ​សម្លេង​រំខាន​ចាប់ផ្ដើម​ដំនើរការ​តាម​រយៈ​ឧបករណ៍​បំពង​សម្លេង​ (Audio​ Speaker)


3.​​រលក​សម្លេង​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ប្រឆាំង​នឹង​សម្លេង​រំខាន​


4.​​សម្លេង​រំខាន​ត្រូវ​បាន​កាត់​បន្ថយ​ស្ទើរតែ​ទាំងស្រុង​

​ដើម្បី​ឲ្យ​កាន់តែ​យល់​ច្បាស់​ ប្រិ​យ​មិត្ត​អាច​ទស្សនា​Video​ ខាងក្រោម​៖

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន