no-alternative title

ក្រុមហ៊ុន​ FUMAKILLA​ (​ជប៉ុន​)​ ប្រកាស​ជា​ផ្លូវការ​ដាក់​បង្ហាញ​ផលិតផល​ថ្មី​ JUMBO​ VAPE

ថ្ងៃ​ទី​ 03​ ខែមិថុនា​ ឆ្នាំ​ 2016​  ក្រុមហ៊ុន​ FUMAKILLA​ លីមីត​ធី​ត​ (​ជប៉ុន​)​ បាន​ប្រកាស​ជា​ផ្លូវការ​ នូវ​ការ​បើក​លក់​ផលិតផល​សម្លាប់​សត្វល្អិត​ចង្រៃ​តាម​ផ្ទះ​ថ្មី​ជាមួយ​ស្លាក​សញ្ញា​ថ្មី​ JUMBO​ VAPE​។​ ផលិតផល​ JUMBO​ បាន​ប្តូរ​ទៅ​ជា​ JUMBO​ VAPE​ ថ្មី​ ជាមួយ​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​ បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ FUMAKILLA​ លីមីត​ធី​ត​ នៃ​ប្រទេស​ជប៉ុន​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​ចាប់តាំងពី​ឆ្នាំ​ 1963​ មក​ពោល​គឺ​ 53​ ឆ្នាំ​មុន​ ក្រុមហ៊ុន​ FUMAKILLA​ លីមីត​ធី​ត​ (​ជប៉ុន​)​ បាន​ដាក់​លក់​ផលិតផល​ជា​ច្រើន​ប្រភេទ​ជាមួយ​បច្ចេកវិទ្យា​ថ្មី​ ក្រោម​ម៉ាក​សញ្ញា​ VAPE​ ។​ VAPE​ គឺជា​ម៉ាក​សញ្ញា​ដ៏​ល្បី​លំដាប់​ពិភពលោក​របស់​ក្រុមហ៊ុន​ FUMAKILLA​ លីមីត​ធី​ត​(​ជប៉ុន​)​។​ បច្ចុប្បន្ន​ ផលិតផល​ VAPE​ មាន​លក់​នៅ​ក្នុង​ប្រទេស​ចំនួន​ 70​ ទូ​ទាំង​ពិភពលោក​។​ ចំណែក​ Jumbo​ គឺជា​ឈ្មោះ​ផលិតផល​សម្លាប់​សត្វល្អិត​ដ៏​ល្បី​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ម៉ាក​ Jumbo​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ម៉ា​ឡេ​ស៊ី​ និង​ត្រូវ​បាន​ទិញ​ដោយ​ក្រុមហ៊ុន​ FUMAKILLA​ លីមីត​ធី​ត​ (​ជប៉ុន​)​ ក្នុង​ឆ្នាំ​ 2012​។​

​ក្រុមហ៊ុន​ FUMAKILLA​ លីមីត​ធី​ត​(​ជប៉ុន​)​ បាន​សិក្សា​ពី​តម្រូវការ​អតិថិជន​ និង​បង្កើត​រូបមន្ត​ ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី​ ដល់​ផលិតផល​ទាំងអស់​។​ ផលិតផល​ JUMBO​ VAPE​ ថ្មី​ ផ្តល់​នូវ​ប្រសិទ្ធភាព​ខ្ពស់​អាច​សម្លាប់​មូស​ និង​សត្វល្អិត​ផ្សេង​ទៀត​បាន​ប្រសើរ​ជាង​ផលិត​ ផល​ចាស់​ និង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​។​

​លោក​ Toshiaki​ Muramoto​ នាយក​ក្រុមហ៊ុន​ FUMAKILLA​ លីមីត​ធី​ត​ (​ជប៉ុន​)​ បាន​មាន​ប្រសាសន៍​ថា​ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ជប៉ុន​ដ៏​ទំនើប​ ផលិតផល​ JUMBO​ VAPE​ ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​កាន់តែ​ខ្លាំង​។​ យើង​ជឿជាក់​ថា​ អតិថិជន​កម្ពុជា​នឹង​ពេញចិត្ត​ចំពោះ​ប្រសិទ្ធភាព​របស់​ JUMBO​ VAPE​ ។​ ក្រុមហ៊ុន​ FUMAKILLA​ លីមីត​ធី​ត​ (​ជប៉ុន​)​ មាន​ឆន្ទៈ​ក្នុង​ការ​ចូលរួម​ចំណែក​ជួយ​សង្គម​កម្ពុជា​ តាម​រយៈ​ការ​ការពារ​ប្រជាពលរដ្ឋ​ពី​ជំងឺគ្រុនឈាម​ និង​ហ្ស៊ី​កា​ជាមួយ​ថ្នាំ​សម្លាប់​សត្វល្អិត​ដែល​មានគុណ​ភាព​ខ្ពស់​នេះ​។​»

​សូម​បញ្ជាក់​ថា​ ការ​ដាក់​បង្ហាញ​ និង​បញ្ចេញ​លក់​ផលិតផល​ថ្មី​នេះ​ ក៏​មាន​គោលបំណង​ដើម្បី​ចូលរួម​ចំណែក​កាត់​បន្ថយ​ និង​ការពារ​ជំងឺគ្រុនឈាម​ ក៏​ដូច​ជា​ជំងឺ​ហ្ស៊ី​កា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ ដែល​ជំងឺ​ទាំងនេះ​តែងតែ​កើត​មាន​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​រដូវភ្លៀង​ធ្លាក់​ជោកជាំ​នេះ​៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន