no-alternative title

Smart​ ឧបត្ថម្ភ​ក្រុម​បាល់​ HOMELESS​ កម្ពុជា​ ទៅ​ចូលរួម​ប្រកួត​ពានរង្វាន់​ពិភពលោក​នៅ​ប្រទេស​ស្កុ​តឡែ​ន​

នៅ​ថ្ងៃ​ទី​ 6​ ក​ក្ត​ដា​ នេះ​ នៅ​ក្រុមហ៊ុន​ Smart​ មាន​រៀន​ចំ​សន្និសីទ​សារ​ព័ត​មាន​ស្តី​ពី​ការ​ឧបត្ថម្ភ​ក្រុម​បាល់​ HOMELESS​ កម្ពុជា​ ទៅ​ចូលរួម​ប្រកួត​ពានរង្វាន់​ពិភពលោក​នៅ​ប្រទេស​ស្កុ​តឡែ​ន​។​ អង្គការ​បាល់ទាត់​រីករាយ​ កម្ពុជា​ អូស្ត្រាលី​ នឹង​ប​ញ្ជួ​ន​កីឡាករ​បាល់ទាត់​ចំនួន​ 5​ រូប​ទៅ​ចូលរួម​ប្រកួត​ដណ្តើម​ពាន់រង្វាន់​ពិភពលោក​ជន​អានា​ថា​នី​ទីក្រុង​ហ្គ្លា​ស​ហ្គា​វប្រ​ទេស​ស្កុ​តឡែ​ន​ ដោយ​មាន​កីឡាករ​ចូលរួម​ប្រកួត​ចំនួន​ 64​ ក្រុម​មក​ពី​ 53​ ប្រទេស​។​  សំរាប់​កម្មវិធី​បាល់ទាត់​ប្រចាំឆ្នាំ​នៃ​ពានរង្វាន់​ពិភពលោក​ជនអនាថា​លើក​ទី​ 1​ បាន​ប្រា​ររ​ព្វ​ធ្វើ​ឡើង​នៅ​ប្រទេស​អូ​ទ្រី​ស​កាលពី​ឆ្នាំ​ 2003​ និង​មានការ​ចូលរួម​ពី​ 18​ ប្រទេស​ ប៉ុន្តែ​រហូត​មក​ដល់​ឥឡូវនេះ​ បាន​កើនឡើង​រហូត​ដល់​ 64​  ក្រុម​មក​ពី​ 53​ ប្រទេស​ហើយ​ក្នុង​នោះ​មាន​ស្ត្រី​ 16​ ក្រុម​សំរាប់​ការ​រៀបចំ​លើក​ទី​ 14​ ដែល​ប្រារ​ព្វ​ធ្វើ​ឡើង​នៅ​ទីក្រុង​ហ្គ្លា​ស​ហ្គា​វប្រ​ទេស​ស្កុ​តឡែ​ន​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​ពានរង្វាន់​ពិភពលោក​ជន​អានា​ថា​ឆ្នាំ​ 2016​ នេះ​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​ 10​ ដល់​ថ្ងៃ​ទី​ 16​ ខែ​ក​ក្ត​ដា​ហើយ​ជា​លើក​ទី​ 9​ សំរាប់​អង្គការ​បាល់ទាត់​រីករាយ​បា​នប​ញ្ជួ​ន​កីឡាករ​ទៅ​ចួ​ល​រម​ប្រកួត​។​ កា​រប​ញ្ជួ​ន​កីឡាករ​ទៅ​ប្រកួត​នេះ​ ដោយ​មានការ​ឧបត្ថម្ភ​ជា​ពី​ដៃ​ជា​ច្រើន​ប៉ុន្តែ​ក្នុង​ចំណោម​នោះ​ក្រុមហ៊ុន​ស្មា​ត​ជា​អ្នក​ឧបត្ថម្ភ​ធំ​ជាងគេ​។​

​តាម​ប្រសាសន៍​របស់​លោក​ Jonathan​ Yap​ អ្នកតំណាង​ក្រុមហ៊ុន​ស្មា​ត​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ស្និ​សិ​ទ​មួយ​នៅ​ទីស្នាក់ការ​កណ្តាល​ក្រុមហ៊ុន​ នៅ​ថ្ងៃ​ទី​ 6​ ក​ក្ត​ដា​ថា​ កា​រប​ញ្ជួ​ន​កីឡាករ​ទៅ​ចូល​ប្រកួត​ពានរង្វាន់​ពិភពលោក​ជន​អានា​ថា​នេះ​ គឺជា​លើក​ទី​ 9​ ហើយ​តែ​ជា​លើក​ទី​ 6​ ដែល​ស្មា​ត​បាន​ជួយ​ឧបត្ថម្ភ​ដល់​អង្គការ​បាល់ទាត់​រីករាយ​កម្ពុជា​អូស្ត្រាលី​។​ លោក​បាន​បន្ត​ថា​មូលហេតុ​ដែល​ក្រុមហ៊ុន​ជួយ​ឧបត្ថម្ភ​នេះ​ ក៏​ព្រោះតែ​វា​សម​ស្រប​ទៅ​តាម​សសរស្តម្ភ​ទាំង​ 3​ របស់​ក្រុមហ៊ុន​ក្នុង​ចំណោម​សសរ​ស្តុ​ម​ទាំង​ 4​ នោះ​ក៏​មាន​ផ្តោត​សំខាន់​លើ​វិស័យ​អប់រំ​និង​កីឡា​ផង​ដែរ​។​

​ម្យ៉ាងទៀត​ការ​ជួយ​ដល់​អង្គការ​នេះ​វា​ក៏​បាន​ជួយ​ផ្លាស់​ប្តូរ​យុវជន​ដែល​ជា​កីឡាករ​បាល់ទាត់​ឲ្យ​ក្លាយជា​កីឡាករ​អាជីព​មួយ​ហើយ​អាច​ផ្លាស់​ប្តូរ​ជីវភាព​ក្រុម​គ្រួសារ​គេ​បាន​ល្អ​ប្រសើរ​ជាង​មុន​។​លោក​បាន​លើក​ឧទាហរណ៍​មក​បញ្ជាក់​ថា​ជាក់ស្តែង​ម៉ូ​នី​រ៉ា​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​ពាន់រង្វាន់​ពិភពលោក​ជនអនាថា​ឆ្នាំ​២០០៩​នៅ​ទៅ​ក្រុង​មី​ឡាន​ប្រទេស​អី​តា​លី​ត្រូវ​បាន​ផ្ទេរ​ពី​ក្រុម​ការពារ​ជាតិ​ដែល​ជា​ក្រុម​ក្នុង​លី​ក​កំពូល​កម្ពុជា​ទៅ​កាន់​ក្លឹ​ប​បាល់ទាត់​ស្វាយ​រៀង​ដែល​ធ្វ់​ឲ្យ​ម៉ូ​នី​រ៉ា​អាច​ទ្រទ្រង់​ដល់​គ្រួ​សារបាន​រស់នៅ​សមរម្យ​។​

​លោក​ ចៅ​ វិបុល​ នាយក​គ្រប់គ្រង​ប្រទេស​នៃ​អង្គការ​បាល់​ទាល់​រីករាយ​កម្ពុជា​អូ​ស្ត្រី​បាន​មាន​ប្រសាសន៍​ថា​អង្គការ​បាល់​ទាល់​រីករាយ​កម្ពុជា​អូស្ត្រាលី​ពី​ដំបូង​ឡើយ​មានការ​ចូលរួម​ពី​កីឡាករ​ប្រមាណ​ 30​ នាក់​ប៉ុណ្ណោះ​តែ​បច្ចុប្បន្ន​នេះ​បាន​ពង្រីក​រហូត​ដល់​ជាង​ 100​ នាក់​មក​ពីង​ង្គ​ការ​ចំនួន​៤​ដែល​អង្គការ​៣​មាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​និង​ 1​ នៅ​ខេត្តសៀមរាប​។​លោក​បាន​បន្ត​ថា​អ្វី​ដែល​យើង​ធ្វើ​និង​កំពុង​ធ្វើ​នេះ​បាន​ជួយ​ដល់​យុវជន​ក្រីក្រ​មួយ​ចំនួន​ឲ្យ​ចៀស​ផុត​ពី​បញ្ហា​អបាយមុខ​ផ្សេងៗ​ហើយ​ឲ្យ​ពួក​គេ​ងាក​មក​ចាប់​យក​បាល់ទាត់​។​ លោក​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ទាំងអស់​ពិសេស​ក្រុមហ៊ុន​ស្មា​ត​ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​កីឡាករ​នៅ​ក្នុង​អង្គការ​ដែល​បាន​ជួយ​ប្រែក្លាយ​កីឡាករ​យើង​ទៅ​ជា​កីឡាករ​មាន​អាជីព​ពិតប្រាកដ​។​

​គួរ​បញ្ជាក់​ថា​ច្បាប់​ពានរង្វាន​ពិភពលោក​ជនអនាថា​គឺ​ត្រូវ​ពឹងផ្អែក​ទៅ​លើ​ច្បាប់​របស់​ហ្វី​ហ្វា​ប៉ុន្តែ​ត្រូវ​បាន​លេង​នៅ​លើ​ទីលាន​តូច​ជាង​ធម្មតា​ដែល​មាន​ទំហំ​ជិត​ស្មើនឹង​ទីលាន​បាល់ទាត់​ហ្វួ​ត​សាល​។​ ការ​ប្រកួត​មាន​រយៈពេល​ 14​នាទី​ ដោយ​មួយ​តង់ៗ​មាន​រយៈពេល​ 7​ នាទី​។​ ក្រុម​នីមួយៗ​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​កីឡាករ​ 4​ នាក់​រាប់​បញ្ចូល​ទាំង​អ្នកចាំទី​នៅ​លើ​ទីលាន​ហើយ​កីឡាករ​ជំនួស​អាច​ផ្លាស់​ប្តូរ​ចេញចូល​បាន​តាម​ការ​សំរេចចិត្ត​របស់​អ្នកចាត់ការ​។​ វា​ជា​ទំរង់​នៃ​កីឡាបាល់ទាត់​ដ៏​គួរ​ឲ្យ​រំភើប​ដោយសារ​តែ​បាល់​ត្រូវ​បាន​លេង​ជាប់​រហូត​ និង​មានការ​ស៊ុត​បញ្ចូល​ទី​ជា​ច្រើន​គ្រាប់​។​

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន