ដោយសារតែមានការគ្រាំទ្រពីសំណាក់អតិថិជនដែលតែងតែនិយមប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនរបស់ LG កន្លងមក ។ ក្រុមហ៊ុន LG និង ក្រុមហ៊ុន G Gear បានរៀបចំកម្មវិធីមួយដ៏ពិសេស សំរាប់អតិថិជនទាំងអស់ដែលបានជាវទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីណាមួយចាប់ពីថ្ងៃទី 15 ខែ សីហា ដល់ ថ្ងៃ 14 ខែ កញ្ញ ឆ្នាំ 2016 ។
ការផ្តល់ជូននេះធ្វើឡើងសំរាប់ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីមួយចំនួនរួមមានដូចជា LG G5se, LG Stylus2 , LG K10 LTE ( Coming Soon ) , LG K10 និង LG K7 ដែលមានការថែមជូនយ៉ាងច្រើនសន្ធឹបសន្ធាប់ ដូចជា ស្រោមទូរស័ព្ទ ផ្លាស្ទិកការពារអេក្រង់ ដុំសាក់ថ្មចល័ត ( Power Bank ) Memory Card 16GB និង 32 GB ។ នឹងអ្វីដែលរឹតតែពិសេសជាងនេះទៅទៀត សំរាប់អតិថិជនទាំងអស់ដែលជាវទូរស័ព្ទ LG G5se និងទទួសបានបន្ថែមនៅLG Camplus តម្លៃ 69 ដុល្លាដោយឥតគិតថ្លៃ ។ សូមជំរាបជូនថាសំរាប់ការផ្តល់ជូនខាងលើនេះ គឺអតិថិជនទាំងអស់អាចរកជាវបាននៅគ្រប់ហាងលក់ទូរស័ព្ទដៃ និង គ្រប់សាខា LG BrandShop នៅតាមបណ្ដាខេត្តទាំងអស់លើកលែងតែរាជធានីភ្នំពេញ តែប៉ុណ្ណោះ។ ពត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ 023 222 699 ។
