ដើម្បីបំពេញតាមតម្រូវការសម្រាប់លោកអ្នកដែលចង់បានការថតរូបលក្ខណះ 360 ដឺក្រេ ក្រុមហ៊ុន Samsung បានធ្វើការផលិតចេញជាផលិតផលថ្មីមួយដែលត្រូវបានរចនារូបរាងយ៉ាងប្រណិតតែម្តង ដែលមានសមត្ថភាពពិសេសអាចចាប់យករូបភាពបានជុំវិញ 360 ដឺក្រេ តែម្តង។ Samsung Gear 360 គឺជាកាមេរ៉ាដ៏ពិសេស មានរូបរាងតូចច្រឡឹង ងាយស្រួលក្នុងការប្រើប្រាស់ ដែលត្រូវបានផលិតឡើងសម្រាប់ចាប់យករូបភាពក៏ដូចជាវិដេអូសម្រាប់ប្រើប្រាស់ជាមួយនឹងផលិតផល VR របស់ Samsung ផ្ទាល់តែម្តង។
រូបរាងរបស់ Gear 360 មានរាងមូលទាំងស្រុង តូចច្រឡឹង ងាយស្រួលក្នុងការយកតាមខ្លួន នឹងត្រូវបានចែកកាមេរ៉ាមុខក្រោយទំហំ 25.9 MP ដែលមានសមត្ថភាពអាចចាប់យករូបភាពបានច្បាស់ឥតខ្ចោះតែម្តង។ ជាងនេះទៅទៀតមានសមត្ថភាពពិសេសៗដូចជា ផ្តល់ជូនអ្នកប្រើប្រាសនូវបទពិសេាធន៌នៃការថតរូបភាពបែប 360 ដឺក្រេ កាន់តែពិសេសអស្ចារ្យ លោកអ្នកគ្រាន់ែតចុចបញ្ជាលើប៊ូតុងតែមួយ នោះលែនប្រភេទ wide-angle lenses 180 ដឺក្រ ទាំងពីរនឹងធ្វើការចាប់យករូបភាពទាំងអស់បញ្ចូលគ្នា ហើយបង្កើតបានជារូបភាពមួយ ដែលអាចឲ្យអ្នកនិងអ្នកដទៃទៀតអាចមើលឃើញបានរូបភាពបាន 360o ដោយគ្រាន់តែអូសពីលើរូបទៅឆ្វេងឬទៅស្តាំជាការស្រេច។ ជាមួយគ្នានេះដែរ Gear 360 ក៏អាចធ្វើការចែករំលែកទៅកាន់ពិភពលោកនូវបទពិសោធន៌រូបភាព និងវិដេអូកម្រិត 360 ដឺក្រេ បានភ្លាមៗតែម្តង។
មានលក់នៅហាង៖ Apsara Mobile លេខទូរស័ព្ទ 023 6666 189