no-alternative title

​ស៊ូ​ពើរ​ស្តា​ ប្រាក់​ មុន្នី​ឧត្តម​ ចេញ​ស្ប៉ត​ពាណិជ្ជកម្ម​ថ្មី​ជាមួយនឹង​គម្រោង​អស្ចារ្យ​ $1​=​$30​ របស់​សែ​ល​កាត​

​កាលពី​ថ្ងៃ​ទី​ 17​ ខែកញ្ញា​នេះ​ ប្រាក់​ មុន្នី​ឧត្តម​ ដែល​ជា​កីឡាករ​បាល់ទាត់​វ័យក្មេង​ដ៏​ឆ្នើម​ បំផុត​ម្នាក់​របស់​កម្ពុជា​ នឹង​នាំ​យក​ភាព​ល្បីល្បាញ​របស់​ខ្លួន​មក​ដឹកនាំ​យុទ្ធនាការ​ #KhmerWeCan​ របស់​សែ​ល​កាត​ ដើម្បី​ជំរុញ​ និង​លើកទឹកចិត្ត​យុវជន​កម្ពុជា​។​ តារា​ខ្សែបម្រើ​វ័យ​ 22​ ឆ្នាំ​ដ៏​ឆ្នើម​ របស់​ U-23​ និង​ក្រុម​ជម្រើសជាតិ​តាំងពី​ឆ្នាំ​ 2011​ រូប​នេះ​ បាន​ក្លាយជា​តារា​សម្ដែង​ស្ប៉ត​ពាណិជ្ជកម្ម​ដ៏​ថ្មី​បំផុត​សម្រាប់​គម្រោង​អស្ចារ្យ​ $1​ =​ $30​ របស់​ក្រុមហ៊ុន​ សែ​ល​កាត​។​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

​ស៊ូ​ពើរ​ស្តា​ ប្រាក់​ មុន្នី​ឧត្តម​ ដែល​តំណាង​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ FC​ ក្នុង​ League​ កំពូល​របស់​កម្ពុជា​ និង​ជា​អ្នក​ឈ្នះ​រង្វាន់​ស្បែកជើង​មាស​ក្នុង​ការ​ប្រកួត​ ហ៊ុន​សែន​ Cup​ ឆ្នាំ​2015​ ត្រូវ​បាន​ទទួលស្គាល់​ថា​មាន​សមត្ថភាព​ជំនាញ​ទាំង​ស្មារតី​ និង​ការ​តាំងចិត្ត​ក្នុង​ការ​ប្រកួត​ ព្រមទាំង​មាន​អធ្យាស្រ័យ​ល្អ​ រួសរាយ​រាក់ទាក់​ និង​ទេព​កោសល្យ​ដ៏​អស្ចារ្យ​នៅ​លើ​ទីលាន​។​

 

​កីឡាករ​រូប​នេះ​ បាន​ថ្លែង​ឲ្យ​ដឹង​ថា​ "​នេះ​ជា​កិត្តិយស​បំផុត​ដែល​ខ្ញុំ​បាន​ក្លាយជា​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​ សែ​ល​កាត​  និង​បាន​ក្លាយជា​គំរូ​ដល់​យុវជន​កម្ពុជា​។​ ក្រោម​យុទ្ធនាការ​ #KhmerWeCan​ របស់​សែ​ល​កាត​ ខ្ញុំ​សង្ឃឹមថា​ខ្ញុំ​អាច​ចូលរួម​ក្នុង​នាម​អ្នក​បំផុសស្មារតី​ដល់​ប្រជាជន​កម្ពុជា​ឲ្យ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ និង​នាំ​យក​មក​នូវ​កិត្យានុភាព​ជូន​កម្ពុជា​តាម​រយៈ​ ការ​បង្កើន​ភាព​ខ្លាំង​លើ​ជំនាញ​ដែល​ខ្លួន​ជ្រើសរើស​។​យុទ្ធនាកា​គម្រោង​ អស្ចារ្យ​ ថ្មី​ ដែល​បង្ហាញ​អំពី​ភាព​ជឿជាក់​ និង​ភាព​បត់បែន​ដ៏​អស្ចារ្យ​របស់​គម្រោង​ អស្ចារ្យ​ $1​ =​ $30​ មាន​លក្ខណៈសម្បត្ដិ​ពិសេស​ដូច​គ្នា​ដែល​ធ្វើ​ ឧត្តម​ ឱ្យ​ទទួល​បាន​ជោគជ័យ​នៅ​លើ​ទីលាន​ប្រកួត​។​

 

​លោក​ អៀន​ វ៉ា​ត​សុ​ន​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ «​ឧត្តម​ តំណាង​ឱ្យ​ស្មារតី​ គុណ​តម្លៃ​ និង​មោទនភាព​របស់​ប្រទេស​កម្ពុជា​ ហើយ​យើង​រីករាយ​ណាស់​ដែល​មាន​គាត់​ចូលរួម​ ។​ ទោះបីជា​គាត់​វ័យក្មេង​ប៉ុន្តែ​គាត់​បាន​សាង​ស្នាដៃ​ជា​ច្រើន​នៅ​លើ​ឆាក​ជាតិ​ និង​អន្តរជាតិ​ជាមួយ​ជំនាញ​ ឆន្ទៈ​ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​គាត់​ ដែល​នឹង​ជួយ​ជា​ការ​បំផុសស្មារតី​ដល់​យុវជន​យើង​ឲ្យ​ដើរ​តាម​ក្តី​សុបិន​របស់​ខ្លួន​ និង​សាង​ឧត្តមភាព​សម្រាប់​ខ្លួន​គេ​ផ្ទាល់​។​”​ យុទ្ធនាការ​សែ​ល​កាត​ឆ្នាំ​ 2016​ ដែល​ផ្អែក​លើ​ជំនឿ​ស្មារតី​ និង​ការ​អនុវត្ត​នូវ​ពាក្យស្លោក​ #KhmerWeCan​ មាន​គោលបំណង​លើក​ស្ទួយ​ និង​ជំរុញ​ទឹកចិត្ត​ដល់​យុវជន​សម្រេច​បាន​នូវ​ក្តី​សុបិន​របស់​ពួក​គេ​។​ ការ​ផ្តួចផ្តើម​នេះ​ គឺជា​ផ្នែក​មួយ​នៃ​ទិស​ដៅ​ថ្មី​របស់​ក្រុមហ៊ុន​ឆ្ពោះទៅ​កាន់​តួនាទី​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​ដែល​មិន​គ្រាន់​សម្រាប់​សេវា​ទូរគមនាគមន៍​ និង​បច្ចេកវិទ្យា​នោះ​ទេ​ ថែម​ទាំង​ផ្ដោត​ការ​យកចិត្តទុកដាក់​លើ​ជីវិត​រស់នៅ​របស់​អតិថិជន​របស់​ខ្លួន​ទៀត​ផង​។​

 

​គម្រោង​ អស្ចារ្យ​ $1​ =​ $30​ ផ្តល់​ឱ្យ​អតិថិជន​នូវ​ភាព​បត់បែន​សម្រាប់​ជម្រើស​ក្នុង​ការ​ហៅ​ទូរស័ព្ទ​ និង​អុ​ី​ន​ធើ​ណិ​ត​។​ គម្រោង​ប្រចាំ​ស​ប្ដា​ហ៍​នេះ​ ក៏​ផ្តល់​នូវ​ទឹកប្រាក់​បន្ថែម​សម្រាប់​ប្រើ​តាម​តម្រូវការ​ និង​លេង​ ហ្វេ​ស​ប៊ុ​ក​ WhatsApp,​ Viber​ និង​ Line​ ដោយ​ឥត​កំណត់​ព្រមទាំង​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​ផង​ដែរ​ ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ទៅ​កាន់​ប្រជាជន​ និង​យុវជន​ខ្មែរ​ជំនាន់​ថ្មី​ កាន់តែ​ច្រើន​ផង​ដែរ​។​

 

 

 

 

 

​ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន