ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី 28 ខែកញ្ញានេះ សាខាក្រុមហ៊ុន ថៃសាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា បានប្តូរទូរស័ព្ទ Galaxy Note7 ថ្មីជូនដល់អតិថិជនរបស់ខ្លួនហើយ ដែលពិធីនេះ គឺមានរយះ ពេលពីរថ្ងៃ គឺ 28-29 កញ្ញានេះ តែម្តង នៅមជ្ឈមណ្ឌលពិពណ៌កោះពេជ្រ អាគារ L ចាប់ពីម៉ោង 9 ព្រឹក ដល់ម៉ោង 7 ល្ងាច។ ជាមួយគ្នានេះ ក្រុមហ៊ុន Samsung ផ្តល់ជូនអង្គចងចាំ 64GB មួយផងដែរសំរាប់ជាការលើទឹកចិត្តជូនចំពោះ អតិថិជនទាំងអស់ដែលបានអញ្ជើញមកទទួលយក Galaxy Note7 ថ្មីនេះនៅថ្ងៃនេះ នឹងថ្ងៃស្អែកផងដែរ។
តាមការរៀបរាប់របស់អតិថិជនជាច្រើនរូប ដែលបានអញ្ជើញមកប្តូរយក Galaxy Note7 ថ្មី នៅថ្ងៃនេះ បានអោយដឹងថា ពួកគាត់គ្រប់ៗ ពិតជាមានការកោតសរសើរខ្ពស់ចំពោះ Samsung ដែលបានយកចិត្តទុកដាក់ចំពោះសុវត្ថិភាពអអ្នកប្រើប្រាស់ និងមានការទទួលខុសត្រូវខ្ពស់ចំពោះហេតុការណ៍ដែលបានកើតឡើងនាពេលកន្លងមក។ ទោះបីជាមានរឿងបែបនេះក៏ដោយ ពួកគាត់ក៏នៅតែចាប់អារម្មណ៍នឹងប្រើប្រាស់ Samsung Note7 ដដែល ដោយសារតែវាមានលក្ខណះពិសេសៗច្រើនជាងម៉ាកផ្សេងៗ។
សូមទស្សនាវីដេអូខាងក្រោម៖
ក្រុមហ៊ុន បានបញ្ជាក់ថា ដើម្បីងាយស្រួលដល់អតិថិជនសំគាល់អំពីទូរស័ទ្ទ Galaxy Note7 ថ្មី ក្រុមហ៊ុន Samsung បានបង្កើតអាយខន់ពណ៌បៃតងដែលមាននៅលើ 1) the Status Bar; 2) the Always On Display screen; និង 3) the Power Off prompt screen ដូចរូបភាពខាងក្រោម។
មួយវិញទៀត ក្រុមហ៊ុន Samsung សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយោគយល់ និងការគាំទ្ររបស់អតិថិជនចំពោះក្រុមហ៊ុនយើងខ្ញុំ ហើយក្រុមហ៊ុននឹងព្យាយាមអោយអស់ពីលទ្ធភាពដើម្បីសុវត្ថិភាពរបស់អតិថិជន និងភាពរីករាយជាមួយនឹងការប្រើប្រាស់ផលិតផលនានារបស់ក្រុមហ៊ុន។