no-alternative title

​អ្នក​ប្រើប្រាស់​ Huawei​ P9​ &​ P9​ Plus​ ក្លាយ​ខ្លួន​ជា​អ្នក​ថតរូប​អាជីព​ជាមួយនឹង​ដំណើរ​កម្សាន្ត​ថតរូប​នៅ​លើ​ស្មា​ត​ហ្វូ​នពីរម៉ូដែល​នេះ​

​កាលពី​ថ្ងៃ​ទី​ 24​ ខែកញ្ញា​ ឆ្នាំ​2016​ កន្លង​ទៅ​ថ្មីៗ​នេះ​ ក្រុមហ៊ុន​ Huawei​ បាន​រៀបចំ​ដំណើរ​កម្សាន្ត​ដ៏​កម្រ​ មួយ​សម្រាប់​អតិថិជន​ប្រមាណ​ 30​ នាក់​ ដែល​ជា​ម្ចាស់​ស្មា​ត​ហ្វូ​ន​ P9​ &​ P9​ Plus​ ។​ នេះ​ជា​ដំណើរ​កម្សាន្ត​ ដ៏​ពិសេស​មួយ​ ខុស​ពី​ដំណើរ​កម្សាន្ត​ធម្មតា​ ពីព្រោះ​អតិថិជន​ ដែល​បាន​ចូលរួម​មានឱកាស​ក្លាយជា​អ្នក​ថតរូប​អាជីព​ពី​ការ​បណ្ដុះបណ្ដាល​បច្ចេកទេស​ថតរូប​អាជីព​ជាមួយ​កាមេរ៉ា​បច្ចេកវិទ្យា​ចុង​ក្រោយ​ របស់​ P9​ &​ P9​ Plus​។​  

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុង​ដំណើរ​កម្សាន្ត​នេះ​ ក្រុមហ៊ុន​ Huawei​ បាន​បញ្ជូន​ អ្នកជំនាញ​កាមេរ៉ា​ និង​ថតរូប​អាជីព​ ដើម្បី​ធ្វើការ​បង្ហាត់​ បង្ហាញ​អំពី​បច្ចេកទេស​ប្រើប្រាស់​កាមេរ៉ា​ និង​ការ​ថតរូប​ជា​ មួយ​ស្មា​ត​ហ្វូ​ន​ ដែល​អាច​ធ្វើ​ឲ្យ​អ្នកចូលរួម​ ចេះ​ប្រើប្រាស់​ដល់​សមត្ថភាព​របស់​ P9​ &​ P9​ Plus​ និង​ថតរូប​ បាន​កម្រិត​អ្នក​ថតរូប​អាជីព​ នៅ​តំបន់​រមណីយដ្ឋាន​ ភ្នំ​ឩ​ដុ​ង្គ​ និង​ មជ្ឈមណ្ឌល​កម្សាន្ត​ Grand​ Phnom​ Penh​ Water​ Park៕​ ជា​ពិសេស​ អ្នកគាំទ្រ​ Huawei​ P9​ &​ P9​ Plus​ មានឱកាស​រឹតចំណង​មិត្តភាព​រវាង​គ្នា​នឹង​គ្នា​ ហើយនឹង​ចូលរួម​ ធ្វើបុណ្យ​ដាក់​ទាន់​រូ​ម​គ្នា​ថែម​ទៀត​ ស្រប​ពេល​រដូវ​បុណ្យ​ភ្ជុំ​ ប្រពៃណី​ជាតិ​ផង​ដែរ​។​ 

​លោក​ វ៉ា​ន់​ឌី​ ស្នែ​ប​ភឺ​ អ្នកជំនាញ​ថតរូប​ និង​ជា​អ្នក​បង្ហាត់បង្ហាញ​ដល់​អតិថិជន​ Huawei​ P9​ និង​ P9​ Plus​ បាន​មាន​ប្រសាសន៍​ថា​ “​យើង​មាន​កាមេរ៉ា​អាជីព​ Leica​  លើ​ Huawei​ P9​ និង​ P9​ Plus​ ដ៏​ល្អ​ក្នុង​ដៃ​យើង​ ដូច្នេះ​ជំហាន​បន្ទាប់​ គឺ​សមត្ថភាព​របស់​យើង​ និង​បច្ចេកទេស​របស់​យើង​ ក្នុង​ការ​ប្រើប្រាស់​ ដើម្បី​សម្រេច​បាន​នូវ​លទ្ធផល​ដ៏​ អស្ចារ្យ​មួយ​។​ ខ្ញុំ​បាន​បង្ហាត់បង្ហាញ​ពី​បច្ចេកទេស​ និង​មូលដ្ឋាន​សំខាន់ៗ​ក្នុង​ការ​ថតរូប​ភាព​បាន​ល្អ​បែប​អ្នក​ថតរូប​ អាជីព​ ហើយដោយ​សារ​ P9​ &​ P9​ Plus​ មាន​សមត្ថភាព​ខ្ពស់​ស្រាប់​ផង​ យើង​ឃើញ​ថា​ពួក​គាត់​អាច​ចាប់​បាន​លឿន​ និង​ថតរូប​បាន​ល្អៗ​ដែល​ពួក​គាត់​ពុំ​ធ្លាប់​ធ្វើ​បាន​នា​ពេល​កន្លង​មក​”​។​

​កញ្ញា​ សំ​រ៉​ង​ មរកត​ ជា​អតិថិជន​ប្រើ​ P9​ Plus​ ដែល​បាន​ចូលរួម​ក្នុង​ដំណើរ​កម្សាន្ត​នេះ​ បាន​សម្ដែង​នូវ​អារម្មណ៍​រំភើប​រីករាយ​ថា​ ”​ខ្ញុំ​មាន​ អារម្មណ៍​ភ្ញាក់ផ្អើល​ម្ដង​រួច​ទៅ​ហើយ​ នៅ​ពេល​ខ្ញុំ​ទិញ​ទូរស័ព្ទ​ P9​ Plus​ មក​ប្រើ​ ដោយសារ​សមត្ថភាព​ កាមេរ៉ា​របស់​ទូរស័ព្ទ​នេះ​ ប៉ុន្តែ​ពេល​ ខ្ញុំ​បាន​ចូលរួម​ដំណើរ​កម្សាន្ត​នេះ​ ខ្ញុំ​រឹតតែ​ភ្លឺភ្នែក​ថែម​ទៀត​ ជាមួយ​បច្ចេកទេស​ ថតរូប​ស្អាតៗ​បែប​អ្នក​ថត​អាជីព​ដែល​ខ្ញុំ​មិន​នឹក​ស្មានថា​ ត្រឹម​ទូរស័ព្ទ​មួយ​គ្រឿង​យើង​អាច​ថតរូប​បាន​កម្រិត​ហ្នឹង​។​ ពេល​បាន​យល់​ដឹង​ពី​គន្លឹះ​ និង​បច្ចេកទេស​ទាំងនេះ​ ធ្វើ​ឲ្យ​នាង​ខ្ញុំ​កាន់តែ​មាន​ មោទនភាព​ធ្វើ​ជា​ម្ចាស់​ស្មា​ត​ហ្វូ​ន​ P9​ Plus​នេះ​…​និយាយ​ទៅ​ ខ្ញុំ​មាន​អារម្មណ៍​ថា​ វា​លើស​ពី​ស្មា​ត​ហ្វូ​ន​!​ ពិតជា​រីករាយ​ខ្លាំង​ណាស់​ ក្រោយ​ បាន​សិក្សា​បន្ថែម​ពី​លោកគ្រូ​ដ៏​ជំនាញ​ខាង​ថតរូប​ នាង​ខ្ញុំ​មាន​សត​ម្ថ​ភាព​គ្រប់គ្រាន់​”​។​

​លោក​ Jason​ នាយក​គ្រប់គ្រង​ Huawei​ Mobile​ Device​ បាន​បញ្ជាក់​ថា​  កម្មវិធី​នេះ​ត្រូវ​បាន​ផ្ដួចផ្ដើម​បង្កើត​ឡើង​ដើម្បី​ផ្ដល់​ការ​កម្សាន្ត​ ដ៏​មាន​សារៈ​ប្រយោជន៍​ខ្ពស់​ដល់​អតិថិជន​ ដោយ​ពួក​គាត់​ទទួល​បានការ​បណ្ដុះបណ្ដាល​ ជំនាញ​ថតរូប​កម្រិត​អ្នក​ថត​អាជីព​ជាមួយ​កាមេរ៉ា​ ស្មា​ត​ហ្វូ​ន​  P9​ &P9​ Plus​ ។​ “​ព្រោះថា​ Huawei​ តែងតែ​យកចិត្តទុកដាក់​ចំពោះ​អតិថិជន​ ហើយ​យើង​យល់​ឃើញ​ថា​ការ​ ដែល​គ្រាន់តែ​ លក់​ ផលិតផល​ល្អ​ដល់​គាត់​ មិន​គ្រប់គ្រាន់​ទេ​ ហេតុនេះ​ទើប​យើង​ត្រូវ​បង្ហាញ​ពី​គន្លឹះ​សំខាន់ៗ​ក្នុង​ការ​ប្រើប្រាស់​របស់​វា​ ថែម​ទៀត​។​ ត្រង់​ នេះ​ធ្វើ​ឲ្យ​ពួក​គាត់​អាច​ប្រើប្រាស់​ទូរស័ព្ទ​នេះ​អស់ពី​សមត្ថភាព​ និង​ផ្ដិត​យក​រូបភាព​បាន​ល្អ​ឥត​ខ្ចោះ​ សក្តិ​សម​នឹង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ទំនើប​ ចុង​ក្រោយ​ បំពាក់​ដោយ​កាមេរ៉ា​ភ្លោះ​ Lieca!”​ លោក​ Jason​ បាន​បញ្ជាក់​ បន្ថែម​។​

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន