នៅថ្ងៃទី 24 ខែកញ្ញា ឆ្នាំ 2016 ក្រុមហ៊ុន អេ ដាប់ប៉ែលយូ អេស ដែលជា ក្រុមហ៊ុន ចែកចាយឈានមុខគេមួយខាងផ្នែកផលិតផលបណ្តាញខ្សែទិន្និន័យ ខ្សែអេឡិចត្រូនិច និងគ្រាប់គ្រងប្រព័ន្ធពត៏មានវិទ្យា បានដាក់បង្ហាញ ផលិតផលថ្មីៗ ដូចជា Cisco SMB Router (RV315W, RV110W), Cisco Access Point (WAP551, WAP121) Cisco SMB Switch (Unmanaged, Smart Switch, Managed Switch) និងមានផលិតផលជាច្រើនទៀតដូចជា Socomec UPS (Rack and Tower), Brady label printer, ម៉ាស៊ីនព្រីនម៉ាក Epson និងខ្សែរ Network ម៉ាក AMP and Alantek ដែលធ្វើនៅសាលា Passerelles numériques Cambodia (PNC)។
ក្រុមហ៊ុន AWS CAMBODIA ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ដែលមានស្នាក់ការនៅប្រទេសសឹង្ហបុរី និងមានសាខា៧ប្រទេសក្នុងតំបន់អាស៊ី ដែលមានដូចជាប្រទេស មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ថៃ ហ្វីលីពិន កម្ពុជា វៀតណាម នឹង ម៉ាឡេស៊ី ហើយ បានដំណើរការអាជីវកម្មអស់ជាង៨ឆ្នាំកន្លងមកនេះក្រុមហ៊ុនបានទទួលជោគជ័យជាបន្តបន្ទាប់ ហើយសម្ថតភាពនឹងការ អនុវត្តន៍របស់ក្រុមហ៊ុន AWS CAMBODIA បានផ្តល់ភាពជឿជាក់ពីសំណាក់ដៃគូរពាណិជ្ជកម្មដែលមានបច្ចេកទេសឈានមុខគេនៅលើពិភពលោក។ ហើយរាល់ការទិញផលិតផល ទាំងអស់ពីក្រុមហ៊ុន AWS CAMBODIA ដូចជា AMP, Alantek, Cisco SMB, Honeywell, ISA, Fluke Networks, Nexans, Socomec UPS, Brady, Epson និងផលិតផលច្រើនទៀត សូមសួររកលិខិតបញ្ចាក់គុណភាពដើម្បីទទួលបានផលិតផលត្រឹមត្រូវ និងទទូលបាននូវអត្ថប្រយោជន៏ពីក្រុមហ៊ុនសំរាប់ជំនួយបញ្ហាបច្ចេកទេសនឹងការធានាត្រឹមត្រូវ។
នៅក្នុងកាដាក់តាំងពិព៏ណនេះផងដែរ ក្រុមហ៊ុន អេ ដាប់ប៉ែលយូ អេស មានជំនឿយ៉ាងមុតមាំថាកាចែករំលែកចំនេះដឹងទាក់ទងនិងជំនាញ និង កាដាក់តាំងផលិតផលពត៏មានវិទ្យានេះអាចជួយប្អួននិស្សិតជាច្រើនរូបដែលមានជំនាញផ្នែកពត៏មានវិទ្យាអាចយល់ដឹងបន្ថែមអំពីផលិតផលពត៏មានវិទ្យាថ្មីៗដែលអាចអោយពួកគេយកចំនេះដឹងទាំងនេះទៅប្រើប្រាស់ក្នុងកាសិក្សានិងពេលបញ្ចាប់កាសិក្សារបស់ពួកគេផងដែរ ។ ពត៏មានបន្ថែមពីរក្រុមហ៊ុនសូមចូលទៅកាន់ Website: www.awspl.com