no-alternative title

Galaxy​ បង​ 7 ស្មាតហ្វូនស៊េរីថ្មី ដែលរចនាយ៉ាងពិសេស និងមានរូបរាងឡូយហ្មង!

Galaxy​ បង​ 7 គឺជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​មួយ​ ដែល​ត្រូវ​បាន​ប្រក​ដ​ខ្លួន​ឡើង​យ៉ាង​ស្រស់​សង្ហា​ ដើម្បី​បំពេញ​តម្រូវ​ចិត្ត​របស់​អ្នក​ប្រើប្រាស់​គ្រប់​ស្រទាប់​តែ​ម្តង​។​ អ្វី​ដែល​កាន់តែ​ទាក់ទាញ​នោះ​គឺ​រូបរាង​ទាំង មូល​របស់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​នេះ ​ត្រូវ​បាន​រចនា​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​បំផុត​ មិន​ចាញ់​ស្មា​ត​ហ្វូ​ន​រាមច្បង​ផ្សេងៗ​ទៀត​នោះ​ឡើយ​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​រូបរាង​និង​ការ​រចនា​

​ការ​រចនា​រូបរាង​របស់​ Galaxy​ បង​ 7 ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ស្រស់​ប្រណិត​ សាក​សមជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​សម័យ​ថ្មី​ ជាមួយនឹង​ការ​រចនា​ម៉ូត​លក្ខ​ណះ​ Elegant​ Design​ ប្រភេទ​ metal​ body​ ដោយ​សំបក​ខាងក្រោយ​មាន​រាង​កោង​បន្តិច​ ជាមួយនឹង​ពណ៌​ដ៏​ស្រស់​ស្អាត​និង​ទាក់ទាញ​ និង​មិន​អាច​ដោះ​ចេញ​បាន​ឡើង​យ​។​ ជាមួយនឹង​តួរ​ខ្លួន​ដែល​ត្រូវ​បាន​ផលិត​ចេញពី​លោ​ហះ​ធាតុ​ជាមួយនឹង​ទំហំ​ទាំងមូល​ 151.7x75x​ 8​ ម​ម​  ដោយ​ផ្នែក​ខាង​មុខរប​ស់វា​លាតសន្ធឹង​ដោយ​កញ្ចក់​អេ​ក្រង់​រលើបរលោង​ ភ្លឺ​ចែក​ចាំង​ ចំណែក​ខាងក្រោយ​ដូច​បាន​និយាយ​ម្តង​ហើយ​ថា​ វា​រាង​កោង​បន្តិច​ និង​មាន​ភ្ចា​ប់​មក​ជាមួយ​កាមេរ៉ា​និង​អំ​ពូ​ល​ហ្លា​ស់​ មក​មើល​ហ្គេ​ម​ជុំវិញ​របស់​វា​វិញ​ ជាមួយនឹង​ការ​រចនា​រាង​ក្តោប​ហ្គេ​ម​ជា​រាង​មូល​ វា​ក៏​ត្រូវ​បាន​ភ្ចា​ប់​មក​ជាមួយ​រន្ធ​ស៊ី​មកា​ត​ទាំង​ពីរ​ រន្ធ​មេ​ម៉ូ​រី​កាត​ និង​ប៊ូ​តុង​ឡើង​ចុះ​សម្លេង​នៅ​ផ្នែក​ខាងឆ្វេង​ និង​មាន​ប៊ូ​តុង​ចាក់សោរ​-​បិត​បើក​ទូរស័ព្ទ​នៅ​ផ្នែក​ខាងស្តាំ​ ប៉ុន្តែ​អ្វី​ដែល​កាន់តែ​ប្លែក​ខុស​ពី​គេ​នោះ​គឺ​វា​មាន​រន្ធ​ឧ​បា​ល័​រ​បំពង​សម្លេង​នៅ​ជិត​និង​ប៊ូ​តុង​ចាក់សោរ​ឯ​ណ្ណោះ​វិញ​ ដោយ​ជា​ធម្មតា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ភាគច្រើន​គឺ​មាន​រន្ធ​ឧ​បា​ល័​រ​បំពង​ម្លេ​ង​នៅ​ខាងក្រោម​ឬ​ខាងក្រោយ​។​ ហ្គេ​ម​ខាងលើ​មិន​មាន​អ្វី​ទេ​ មាននៅ​ហ្គេ​ម​ខាងក្រោម​ ដោយ​មាន​រន្ធ​ដោត​កាស​ និង​រន្ធ​ USB​ សម្រាប់​សាក​ថ្ម​ និង​ចម្លង​ទិន្នន័យ​បាន​យ៉ាង​រហ័ស​ទាន់ចិត្ត​តែ​ម្តង​។​

​កញ្ចក់​អេ​ក្រង់​

​ផ្នែក​ខាង​មុខ​វិញ​គឺ​បាន​ក្រាល​ដោយ​កញ្ចក់​អេ​ក្រង់​ប្រភេទ​ថ្មី​ 2.5​ D​ Gorilla​ Glass​ ទំហំ​ 5.5​ អ៊ី​ង​ ដែល​អាច​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត​  Full​ HD​ ជាមួយ​កម្រិត​ភាព​ច្បាស់​ 401ppi​។​ ជាមួយនឹង​ការ​បំពាក់​នូវ​បច្ចេកវិទ្យា​ការពារ​ Corning​ Gorilla​ Glass​ កញ្ចក់​រាង​ផុស​ឡើង​ ដែល​វា​ជា​បច្ចេកវិទ្យា​ថ្មី​មាន​សមត្ថភាព​ខ្ពស់​អាច​បង្ហាញ​ចេញ​បាន​ភ្លឺ​ច្បាស់​ និង​អាច​ការពារ​ចំណាំងផ្លាត​ពី​ពន្លឺ​ថ្ងៃ​ខ្លាំង​បាន​យ៉ាង​ល្អ​ ដែល​អាច​បង្ហាញ​ចេញ​នូវ​កម្រិត​រី​សូ​លូ​ហ្សិ​ន​ Full​ HD​ ដែល​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការ​បង្ហាញ​ចេញ​នូវ​រូបភាព​ និង​វិ​ដេ​អូ​នៅ​លើ​កញ្ចក់​អេ​ក្រង់​បាន​យ៉ាង​ច្បាស់​ត្រជាក់​ភ្នែក​តែ​ម្តង​ ជា​ពិសេស​ជាមួយនឹង​ហ្គេ​ម​ដែល​មាន​ក្រា​ហ្វិ​ច​ធំៗ​គឺ​អាច​លេង​បាន​យ៉ាង​ងាយស្រួល​និង​រហ័ស​ទាន់ចិត្ត​ផង​ដែរ​។​

​កាមេរ៉ា​ថតរូប​និង​វិ​ដេ​អូ​

​នៅ​ផ្នែក​ខាងក្រោយ​របស់​ Galaxy​ បង​ 7 មាន​បង្កប់​ដោយ​កាមេរ៉ា​អម​ដោយ​អំ​ពូ​ល​ Flash​ ។​ កាមេរ៉ា​របស់​ Galaxy​ បង 7​ មាន​ទំហំ​ 13​ មេ​ហ្គា​ភិ​ច​សែ​ល​ មាន​អាប់​ផា​ច់​ឆ័​រ​ទាប​ f/1.9​ ដែល​អាច​ចាប់​រូបភាព​បាន​ក្នុង​កម្រិត​ 78​ ដឺ​ក្រេ​ ភ្ជាប់​ជាមួយ​មុខងារ​ ទប់​រំ​ញ័រ​កាមេរ៉ា​  និង​អម​ដោយ​អំ​ពូ​ល​ភ្លើង​ជំនួយ​ប្រភេទ​ Auto​ Focus​។​ ចំពោះ​កាមេរ៉ា​មុខ​វិញ​គឺ​មាន​ទំហំ​ 8​ មេ​ហ្គា​ភិ​ច​សែ​ល​មាន​អាប់​ផា​ច់​ឆ័​រ​ f/1.9​ និង​អាច​ថតរូប​បាន​កម្រិត​ HD​ ជា​ពិសេស​វា​ក៏​នៅ​មាន​ភ្ចា​ប់​មក​ជាមួយ​នូវ​មុខងារ​សម្រាប់​បន្ថែម​ឲ្យ​ការ​ចាប់​យក​រូបភាព​កាន់តែ​មាន​ភាព​ជឿជាក់​បន្ថែម​ទៀត​ ពិសេស​គឺ​ការ​ថត​វី​ដេ​អូ​តែ​ម្តង​ កាមេរ៉ា​ទាំង​មុខ​ទាំង​ក្រោយ​របស់​ Galaxy​ បង​ មាន​សមត្ថភាព​អាច​ថត​វិ​ដេ​អូ​បាន​យ៉ាង​ច្បាស់​ត្រជាក់​ភ្នែក​តែ​ម្តង​កម្រិត​ Full​ HD​

​កំលាំង​ម៉ាស៊ីន​

Galaxy​ បង​ 7 ដំណើរការ​លើ​បន្ទះ​ឈី​ប​ Exynos​ 7870​ Octa​  ផ្ទាល់ខ្លួន​តែ​ម្តង​ ជាមួយនឹង​បន្ទះ​ឈី​ប​ស៊េរី​ខ្ពស់​ហើយ​នោះ​វា​ក៏​មាន​ភ្ជាប់​មក​ជាមួយ​នូវ​អង្គ​គណនា​ចំនួន​ប្រាំបី​គ្រាប់​ Octa-core​ Cortex-A53​ មាន​ល្បឿន​ 1.6​ GHz​ ក៏​ដូច​ជា​មាន​អង្គ​ក្រា​ហ្វិ​ច​ប្រភេទ​ Mali-T830MP2​ ដែល​ធ្វើ​ឲ្យ​ការ​ដំណើរការ​ស្ទើ​តែ​ទាំងស្រុង​ក្នុង​ទូរស័ព្ទ​ទាំងមូល​បាន​យ៉ាង​រហ័ស​ទាន់ចិត្ត​តែ​ម្តង​។​ ជាង​នេះ​ទៅ​ទៀត​ Galaxy​ បង​  ភ្ជាប់​មក​ជាមួយ​អង្គ​ផ្ទុក​ទិន្នន័យ​បណ្តោះអាសន្ន​ RAM​ ទំហំ​ 3GB​ មាន​ម៉េ​មូ​រី​ផ្ទុក​ទិន្នន័យ​ស្រាប់​ក្នុង​ម៉ាស៊ីន​ ទំហំ​ 16​ GB​ និង​មាន​ថ្ម​ទំហំ​ Li-Ion​ 3300​ mAh​ ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន​និង​ប្រើប្រាស់​បាន​កាន់តែ​យូរ​ជាង​មុន​។​

​ប្រតិបត្តិការ​

​ដោយសារ​តែ​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ ហើយ​ប្រព័ន្ធ​ប្រតិបត្តិការ​កាន់តែ​មានការ​អភិ​វ​ឌ្ឈ​ន៌​ឈ្ពោះ​ទៅ​មុខ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ក៏​ដូច​ជា​បន្ថែម​នូវ​មុខងារ​ថ្មីៗ​ ដើម្បី​បំពេញតម្រូវការ​ប្រើប្រាស់​ក្នុង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ឲ្យ​កាន់តែ​មាន​ភាព​ពេញលេញ​ យ៉ាងណាមិញ​ Galaxy​ បង​ 7 ត្រូវ​បាន​បំពាក់​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ ជំនាន់​ថ្មី​ Marshmallow​ v6.0​ និង​មានការ​រចនា​ម៉ូត​យួ​ស័​រ​អិ​ុ​ន​ធើ​ហ្វេ​ស​ផ្ទាល់ខ្លួន​។​ ជាមួយ​គ្នា​នេះ​ដែរ​ ក្រុមហ៊ុន​ក៏​បាន​បំពាក់​បន្ថែម​នូវ​កម្មវិធី​ក៏​ដូ័​ច​ជា​មុខងារ​ពិសេសៗ​សម្រាប់​ប្រើប្រាស់​ជា​ទូទៅ​ប្រចាំ​ង​ថ្ងៃ​ ទាំង​ការ​ទំនាក់ទំនង​ និង​ការ​កម្សាន្ត​ផ្សេងៗ​យ៉ាង​សំបូរ​បែប​ផង​ដែរ​។​ សរុប​មក​ Galaxy​ បង​ 7 គឺជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​មួយ​ ដែល​ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​បំពេញ​តាម​តម្រូវការ​អ្នក​ប្រើប្រាស់​ ដោយសារ​វា​ត្រូវ​បាន​បំពាក់​មក​ជាមួយ​មុខងារ​ល្អៗ​សម្រាប់​ប្រាស់​ និង​ព្រមទាំង​មាន​តម្លៃ​ក៏​សមរម្យ​ ដែល​អាច​ឲ្យ​លោក​អ្នកមាន​សមត្ថភាព​ជាវ​យក​ទៅ​ប្រើប្រាស់​បាន​ផង​ដែរ​។​

Galaxy​ បង​ អាច​រក​ជាវ​បាន​នៅ​គ្រប់​បណ្តា​ហាង​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន