នៅថ្ងៃទី 11 ខែតុលា ឆ្នាំ 2016 ក្រុមហ៊ុន D-Link ដែលជាអ្នកផ្គត់ផ្គង់ផលិតផល ណេតវើក (Networking Products) ធំជាងគេ បានសហការជាមួយក្រុមហ៊ុន អេ ដាប់ប៊ែលយូ អេស ខេមបូឌា អិល ធី ឌីដែលជាក្រុមហ៊ុនតំណាងចែកចាយឈានមុខគេខាងផ្នែកប្រព័ន្ធទូរគមនាគមន៍ពត៌មានវិទ្យា និងប្រព័ន្ធគ្រប់គ្រងអគារនៅក្នុងប្រទេសកម្ពុជា ដើម្បីដាក់តាំងបង្ហាញផលិតផលថ្មីរបស់ខ្លួននៅក្នុងកម្មវិធី “Cambodia 4G LTE Conference 2016” ដែលប្រារព្ធធ្វើនៅ សណ្ឋាគារ អ៊ីនធើខនធីនិនថល ភ្នំពេញ ក្នុងនោះដែរក៏មានការបង្ហាញអំពីបច្ចេកវិទ្យា ឈានមុខគេប្រកបដោយគុណភាពរបស់ផលិតផលម៉ាក D-Link។
នៅក្នុងការតាំងពិពណ៌នេះ ក្រុមហ៊ុន D-Link International Pte Ltd. បានផ្តោតសំខាន់ទៅលើផលិតផលម៉ាក D-Link ម៉ូដែល DWR-953 ដែលជាប្រភេទ 4G LTE Router ដោយប្រត្តិបត្តិការប្រើជាមួយនិង ស៊ីមកាត (SIM) ដែលធ្វើអោយ ប្រពន្ធ័ វ៉ាយហ្វាយ (Wi-Fi) មានល្បឿនលឿនជាមួយបច្ចេកវិទ្យា Wireless AC750 និង ផលិតផលម៉ូដែល DWR-118 ដែលជាប្រភេទ 4G LTE / 3G Router ដែលប្រត្តិបត្តិការជាមួយ ស៊ីមកាត (SIM) ដូចគ្នា។ អ្វីដែលពិសេស វាក៏មានផត ជីហ្កាប៊ីតវែន (Gigabit WAN) សំរាប់តភ្ជាប់ បណ្តាញអ៊ីនធើណេតពីខាងក្រៅដើម្បីធានាពីការរំខានដោយសារ បញ្ហាដាច់ប្រពន្ធ័អ៊ីនធើណេត ព្រោះ បើសិនជាប្រពន្ធ័ខ្សែរបានដាច់ វានឹងតភ្ជាប់ជាមួយនិងស៊ីមកាត 4G LTE / 3G (SIM) ដោយស្វ័យប្រវត្តិ អាស្រ័យទៅលើការកំណត់របស់អ្នក។
ជាមួយគ្នានេះដែរ ក្រៅពីផលិតផល 4G LTE / 3G ក្រុមហ៊ុន ក៏មានការបង្ហាញឧបករណ៍វ៉ាយហ្វាយ (Wireless Router) ម៉ូដែលថ្មីគឺ DIR-895L និង DIR-885L ដែលអាចផ្តល់ល្បឿនរហូតដល់ 5.3 Gbps ជាមួយនិងបច្ចេកវិទ្យា Tri-Band (one 2.4GHz and two 5GHz) និងផលិតផលជាច្រើនដូចជា Switches, ADSL Modem Router, USB Wireless Adapter, Wireless Access Point, Controller, …។
គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន D-Link International Pte Ltd. មានការិយាល័យនៅប្រទេស សឹង្ហបូរី ដែលមានអាស័យដ្ឋាន No.1 International Business Park #03-12, The Synergy, Singapore 609917 គេហទំព័រ៖ www.dlink.com.sg និងបានចាប់ដៃសហការគ្នា ជាមួយក្រុមហ៊ុន AWS Cambodia Ltd. ដែលមានអាស័យដ្ឋាន No 5C, Street 21, Sangkat Tonle Bassac, Khan Chamkamorn, Phnom Penh, Cambodia គេហទំព័រ៖ www.awspl.com