ក្រុមហ៊ុន​ AWS​ (Cambodia)​បង្ហាញ​ផលិតផល Epson ​នៅ​ក្នុង​ព្រឹត្តិការណ៍​ Cambodia​ 4G​ LTE​ Cybersecurity​ Conference​ 2016"

ចុះផ្សាយថ្ងៃទី 13 ខែ 10 ឆ្នាំ 2016 | ម៉ោង 09:44 am

មាននៅក្នុង ព័ត៌មានក្នុងប្រទេស

​នៅ​ថ្ងៃ​ទី​ 11​  ខែតុលា​ ឆ្នាំ​ 2016​ ក្រុមហ៊ុន​  អេ​ ដាប់​ប៊ែ​ល​យូ​ អេស​ ខេ​ម​បូ​ឌា​ អិ​ល​ ធី​ ឌី​ ដែល​ជា​ក្រុមហ៊ុន​ តំណាង​ចែកចាយ​ឈានមុខ​គេ​ខាង​ផ្នែក​ប្រ​ព​ន្ធ័​ទូរគមនាគមន៍​ព៌​ត៍​មាន​វិទ្យា​ និង​ប្រព័ន្ធ​សុវត្ថិភាព​គ្រប់គ្រង​អគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ចូលរួម​ដាក់​បង្ហាញ​ ផលិតផល​ថ្មី​ ក្នុង​កម្មវិធី​ ''Cambodia​ 4G​ LTE​ Cybersecurity​ Conference​ 2016"​ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ សណ្ឋាគារ​ អ៊ី​ន​ធើ​កង់​ណ​ង់​តា​ល់​ភ្នំពេញ​ ដើម្បី​បង្ហាញ​អំពី​បច្ចេកវិទ្យា​ឈានមុខ​គេ​ប្រកបដោយ​គុណភាព​ពី​ផលិតផល​ EPSON​ ។​ 

​នៅ​ក្នុង​ការ​តាំង​ពិ​ពណ៌​នេះ​ក្រុមហ៊ុន​ AWS​ (CAMBODIA)​ Ltd​ បាន​ផ្តោត​ទៅ​លើ​ផលិតផល​ម៉ាស៊ីន​ព្រី​ន​ម៉ាក​ EPSON​ ម៉ូ​ដែល​ PLQ-310​ ដែល​មានមុខ​ងារ​ ព្រី​ន​នៅ​លើ​សៀវភៅ​ធានា​គារ​ (​ passbook​ Printer)​ និង​ម៉ាស៊ីន​ព្រី​ន​ ស​ ខ្មៅ​ ស៊េរី​ M100​ និង​ M200​ សម្រាប់​ប្រើប្រាស់​ក្នុង​ការិយាល័យ​ ដែល​សម្រួល​ដល់​អ្នក​ប្រើប្រាស់​ បាន​ប្រសើរ​ជាង​ម៉ាស៊ីន​ព្រី​ន​ធម្មតា​។​ ជាមួយ​គ្នា​នោះ​ដែល​ក្រៅពី​ម៉ាស៊ីន​ព្រី​ន​ក្រុមហ៊ុន​ ក៏​មាន​ម៉ាស៊ីន​ប​ញ្ជាំ​ង​រូបភាព​ ម៉ាក​ EPSON​ ម៉ូ​ដែល​ EB-1776W,​ EB-1935,​ EB-W31​ និង​ EB-858W​ ដែល​បាន​ផលិត​ឡើងជា​ពិសេស​សម្រាប់​បំពេញ​រាល់​តម្រូវការ​ប្រើប្រាស់​ជា​លក្ខណៈ​ការ​សិក្សា​ ជំនួញ​ និង​កិច្ចប្រជុំ​នានា​ អោយ​កាន់តែ​មាន​ភាព​ងាយស្រួល​ និង​មាន​ទំនុកចិត្ត​ ជាមួយ​ប​ច្ចក​វិទ្យា​ថ្មី​ដែល​ផ្តល់​នូវ​កម្រិត​ពន្លឺ​ និង​ ពណ៌​ច្បាស់​ត្រជាក់​ភ្នែក​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​។​ ផលិតផល​ដែល​បាន​ដាក់​បង្ហាញ​ខាងលើ​នេះ​ បាន​ផ្តល់​ដំណោះស្រាយ​បច្ចេកទេស​ជា​ច្រើន​ដល់​ វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ​ ឧស្សាហ៍កម្ម​ ពាណិជ្ជកម្ម​  វិស័យ​អបរំ​  អង្ក​ការ​ និង​ស្ថាប័ន​នានា​ ។​ 

​ដោយឡែក​ក្រៅពី​ EPSON​ ក្រុមហ៊ុន​ អេ​ ដាប់​ ប៊ែ​ល​ យូ​ អេស​ ខេ​ម​បូ​ឌា​ក៏​មាន​ផលិតផល​ជា​ច្រើន​ម៉ាក​ដូច​ជា​ Commscope​ (TE,​ AMP,​ Kron)​ Alantek,​  Cisco​ SMB,​ Honeywell​ Security​ &​ Fire​ Systems,​ Fluke​ Networks,​ Socomec​ UPS,​ Brady​ Label​ Printer​។​

​ក្រុមហ៊ុន​ AWS​ (CAMBODIA)​ Ltd​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៣​ ដែល​មាន​ស្នាក់​ការ​នៅ​ប្រទេស​    សឹ​ង្ហ​បុរី​ និង​មាន​សាខា​ចំនួន​ ៧​ប្រទេស​ក្នុង​តំបន់​អាស៊ី​ ដែល​មាន​ដូច​ជា​ប្រទេស​ មី​យ៉ា​ន់​ម៉ា​ ឥណ្ឌូ​នេ​ស៊ី​ ថៃ​ ហ្វី​លី​ពិន​ កម្ពុជា​    វៀតណាម​ នឹង​ ម៉ា​ឡេ​ស៊ី​ ។​ ហើយ​បាន​ដំណើរការ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​ជាង​ ៨​ឆ្នាំ​កន្លង​មកនេះ​ក្រុមហ៊ុន​បាន​ទទួល​ជោគជ័យ​ជា​បន្តបន្ទាប់​ ហើយ​សម្ថ​ត​ភាព​នឹង​ការ​អនុវត្តន៍​របស់​ក្រុមហ៊ុន​ AWS​ (CAMBODIA)​ Ltd​ បាន​ផ្តល់​ភាព​ជឿជាក់​ពី​សំណាក់​ដៃគូរ​ពាណិជ្ជកម្ម​ដែល​មាន​បច្ចេកទេស​ឈានមុខ​គេ​នៅ​លើ​ពិភពលោក​។​ ហើយ​រាល់​ការ​ទិញ​ផលិតផល​ ទាំង​អស់ពី​ក្រុមហ៊ុន​ AWS​ CAMBODIA​ ដូច​ជា​ AMP,​ Alantek,​  Cisco​ SMB,​ Honeywell​ Security​ &​ Fire​ Systems,​ ,​ Fluke​ Networks,​ Socomec​ UPS,​ Brady​ Label​ Printer,​ Epson​ និង​ផលិតផល​ច្រើន​ទៀត​ សូម​សួរ​រក​លិខិត​បញ្ចា​ក់​គុណភាព​ដើម្បី​ទទួល​បាន​ផលិតផល​ត្រឹមត្រូវ​ និង​ទ​ទូល​បាន​នូវ​អត្ថប្រយោជន៍​ពី​ក្រុមហ៊ុន​សម្រាប់​ជំនួយ​បញ្ហា​បច្ចេកទេស​នឹង​ការ​ធានា​នា​។​

​ក្រុមហ៊ុន​ AWS​ (CAMBODIA)​ Ltd​ មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ការ​ដាក់​តាំង​ផលិតផល​ព៌​ត៏​មាន​វិទ្យា​នេះ​អាច​ជួយ​ដល់​វិស័យ​ការងារ​ និង​ក្រុមហ៊ុន​ទាំងអស់​ទទួល​បាន​នូវ​ភាព​ជោគជ័យ​នៃ​បច្ចេកទេស​ថ្មី​ទំនើប​នា​សម័យ​បច្ចុប្បន្ន​។​ ព៌​ត៏​មាន​លំអិត​ពី​របស់​ក្រុមហ៊ុន​សូម​ចូល​ទៅ​កាន់​ Website:​ www.awspl.com

 

 

 

 

 

 

 

© 2015 Electronic World Magazine (Cambodia). All rights reserved.

Follow Us