អស់រយះពេលជាង 60 ឆ្នាំ មកហើយ ដែលក្រុមហ៊ុន JBL ដែលប្រិយមិត្តបានលឺនិងបានស្គាល់ជាច្រើនមកហើយ ពីសមត្ថភាពក្នុងការផលិតចេញនូវោផលិតផលអេឡិចត្រូនិចជាច្រើនដូចជា កាស់ស្តាប់ត្រចៀក ឧបករណ៌បំពងសំលេង និងជាច្រើនទៀត ដែលសុទ្ធសឹងជាផលិតផលដែលមានគុណភាពខ្ពស់ ក្នុងការបំពេរអារម្មណ៌របស់លោកអ្នកបានយ៉ាងពិរោះរណ្តំចិត្តតែម្តង។ យ៉ាងណាមិញ JBL Reflect Aware ក៏មិនអន់ដែរ ដោយសារតែវា គឺជាកាស់ស្តាប់ត្រចៀកជំនាន់ថ្មី ដែលត្រូវបានផលិតឡើងយ៉ាងពិសេស ដោយប្រើប្រាស់នូវឌុយ Lightning connector សម្រាប់ភ្ជាប់ជាមួយនឹងផលិតផលរបស់ Apple ពិសេសគឺ iPhone iPad និង iPod ជាដើម។
កាន់តែពិសេសវាត្រូវបានភ្ចាប់មកជាមួយប៊ូតុងសម្រាប់បញ្ជាកំរិតសំលេង Adaptive Noise Control មកជាស្រេចតែម្តង ងាយស្រួលក្នុងការកំណត់កំរិតសំលេង និងមានភ្ជាប់មកនូវមុខងារការពារសំលេងរំខាន Noise Cancellation ការពារមិនឲ្យមានសំរេងរំខានពីខាងក្រៅបានឡើយ។ ហើយជាងនេះទៅទៀតក្រុមហ៊ុន JBL ក៏បានអភិវឌ្ឈន៌បន្ថែមនូវកម្មវិធី JBL HeadPhone App កាន់តែមានភាពងាយស្រួលក្នុងការបញ្ជាដល់ការស្តាប់តន្ត្រីបានយ៉ាងជក់ចិត្តតែម្តង។ មុខងារការពារដ៏ពិសេសមួយទៀតនោះគឺមុខងារការពារជំរាបទឹក Sweat Proof និងអាចការពារធូលី ថែមទាំងងាយស្រួលក្នុងការសំអាតបានយ៉ាងងាយស្រួលបំផុត។
មានលក់នៅហាង៖ The Premier ទូរស័ព្ទលេខ៖ 011 991 999