no-alternative title

ក្រុមហ៊ុន​ អិន​.​ស៊ី​.​អិ​ច​ ហុងដា​ សម្ពោធ​ម៉ូតូ​ហុងដា​ឌ្រី​ម​ ស៊េរី​ថ្មី​ឆ្នាំ​ 2017​ នៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា

​កាលពី​ថ្ងៃ​ទី​ 20​ តុលា​ 2016​ នេះ​ ក្រុមហ៊ុន​ អិន​.​ស៊ី​.​អិ​ច​ ហុងដា​ ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ចែកចាយ​ផ្តាច់មុខ​ម៉ូតូ​ម៉ាក​ HONDA​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​បាន​បើក ​ទំព័រ​ថ្មី​មួយទៀត​សម្រាប់​ឧស្សាហកម្ម​ម៉ូតូ​ Honda​ ដោយ​ធ្វើការ​សម្ពោធ​ជា​ផ្លូវការ​ម៉ូតូ​ម៉ាក​ ហុងដា​ឌ្រី​ម​ ស៊េរី​ថ្មី​ឆ្នាំ​ 2017​ ក្រោម​គោល​គំនិត​ “​តារា​រះ​ថ្មី​”​។​ ហុងដា​ឌ្រី​ម​ 2017​ នាំ​មក​នូវ​លក្ខណៈ​ពិសេសៗ​ជា​ច្រើន​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​របស់​អតិថិជន​ដែល​ទន្ទឹងរង់ចាំ​ជា​យូរ​មក​ហើយ​។​ ជាមួយនឹង​ការ​រចនា​ទំនើប​ចុង​ក្រោយ​ ម៉ូតូ​ស៊េរី​ថ្មី​នេះ​មាន​ភ្លើងចង្កៀង​ក្រោយ​រចនា​ម៉ូ​ដ​ស័ក្តិសម​ឥត​ខ្ចោះ​ កុងតាក់​ភ្លើង​ដែល​ធានា​សុវត្ថិភាព​ និង​ផ្តល់​ទំនុកចិត្ត​ខ្ពស់​ ផ្ទៃ​កុង​ទ័​រ​ទំនើប​ទាន់សម័យ​ និង​ កុងតាក់​បញ្ឆេះ​ងាយស្រួល​ប្រើ​ ដែល​ទាំងនេះ​បង្ហាញ​ពី​សករាជ​ថ្មី​នៃ​បច្ចេកវិទ្យា​ទំនើប​ឈានមុខ​គេ​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

Honda​ Dream​ 2017​ ត្រូវ​បាន​រចនា​ឡើង​ប្រៀប​បាន​ទៅ​នឹង​តារា​រះ​ថ្មី​ដោយ​មាន​ ស្លាក​.​ក​ពណ៌​ក្រហម​ថ្មី​ តែម​រចនា​បែប​ 3D​ ផុស​លេចធ្លោ​ រស់​រវើក​ចែងចាំង​ប្រៀប​ដូច​កញ្ចុំ​ Galaxy​ និង​នាំ​មក​នូវ​ភាព​ទាន់សម័យ​ជាមួយ​ពណ៌​ថ្មី​មួយទៀត​គឺ​ ពណ៌​មាស​ដែល​យើង​អោយឈ្មោះ​ថា​ Golden​ Moon​ ដែល​ស្ថិត​ក្នុង​ចំនួន​ផលិតកម្ម​មាន​កំណត់​។​ បន្ថែម​លើ​លក្ខណៈសម្បត្តិ​ថ្មី​ពិសេសៗ​ខាងលើ​ ហុងដា​ឌ្រី​ម​ស៊េរី​ថ្មី​ឆ្នាំ​ 2017​ នៅ​មានគុណ​ប្រយោជន៍​ជា​ច្រើន​ទៀត​ដែល​នាំ​មក​នូវ​ផាសុកភាព​ និង​ភាព​ងាយស្រួល​សម្រាប់​ការ​ធ្វើ​ដំណើរ​ដូច​ជា​ ម៉ាស៊ីន​ខ្លាំង​ ការ​សន្សំ​សំចៃ​សាំង​ និង​ភាព​ជាប់​ធន់​លើ​គ្រប់​ស្ថានភាព​ផ្លូវ​ដែល​ធ្វើ​ឱ្យ​ ហុងដា​ឌ្រី​ម​ ក្លាយជា​ម៉ូតូ​ដែល​មាន​ប្រជាប្រិយភាព​ខ្ពស់​ជាងគេ​បំផុត​នៅ​លើ​ទីផ្សារ​ និង​បន្ត​រក្សា​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។​

​លោក​ បេន​ គា​ស្រ៊ី​ថា​ណា​កន​ ដែល​ជា​ប្រធាន​ក្រុមហ៊ុន​ អិន​.​ស៊ី​.​អិ​ច​ ហុងដា​ បាន​មាន​ប្រសាសន៍​ថា​ យើង​កំពុង​នាំ​អតិថិជន​ទៅ​កាន់​សករាជ​ថ្មី​នៃ​ការ​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ពោរពេញ​ដោយ​ភាព​រីករាយ​ សន្សំ​សំចៃ​សាំង​ មាន​ភាព​ជឿជាក់​ និង​មិន​ប៉ះពាល់​បរិស្ថាន​។​ ហុងដា​ឌ្រី​ម​ ស៊េរី​ថ្មី​ឆ្នាំ​2017​ នឹង​ធ្វើ​ឱ្យ​អតិថិជន​ក្លាយជា​តារា​រះ​ថ្មី​ជាមួយ​មោទនភាព​ក្នុង​ការ​ក្លាយជា​ម្ចាស់​របស់​វា​។​ ហុងដា​ឌ្រី​ម​ស៊េរី​ថ្មី​ឆ្នាំ​ 2017​ នឹង​បង្ហាញខ្លួន​លើ​ទីផ្សារ​ចាប់ពី​ថ្ងៃ​ 21​ តុលា​ 2016​ តទៅ​នៅ​ហាង​លក់​ម៉ូតូ​ហុងដា​ទូ​ទាំង​ប្រទេស​។​ ជម្រើស​ពណ៌​សម្រាប់​ឆ្នាំ​នេះ​រួម​មាន​៖​ ពណ៌​ខ្មៅ​ ពណ៌​មាស​ និង​ ពណ៌​ក្រហម​។​ លោក​អ្នក​អាច​ស្វែងរក​ព័ត៌មាន​បន្ថែម​ និង​សកម្មភាព​ផ្សេងៗ​ទាក់ទង​នឹង​ម៉ូតូ​ម៉ាក​ ហុងដា​ឌ្រី​ម​ 2017​ បាន​តាម​រយៈ​ វេ​ប​សាយ​៖​ www.ncxhonda.com.kh​ /​ Facebook:​ Honda​ Cambodia-NCX​ និង​ហាង​ម៉ូតូ​លក់​ហុងដា​ទូ​ទាំង​ប្រទេស​ ឬ​ ទាក់ទង​អ្នកស្រី​ ធីតា​ (012​ 935​ 955)​ ឬ​ រង់ចាំ​ទស្សនា​វី​ដេ​អូ​ពាណិជ្ជកម្ម​ថ្មី​ដែល​នឹង​ចាក់​ផ្សាយ​ក្នុង​ពេល​ឆាប់ៗ​នេះ​!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន