នៅថ្ងៃទី 4-6 ខែ វិច្ឆិការ ឆ្នាំ 2016 ក្រុមហ៊ុន D-Link International Pte Ltd. ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល ណេតវើក (Networking Products) ធំជាងគេ បានសហការជាមួយក្រុមហ៊ុន អេ ដាប់ប៊ែលយូ អេស ខេមបូឌា អិល ធី ឌី (AWS Cambodia Ltd.) ដើម្បីដាក់តាំងបង្ហាញផលិតផលថ្មីរបស់ខ្លួននៅក្នុងកម្មវិធីពិពណ៌ “Barcamp Asian 2016” ដែលប្រារព្ធធ្វើនៅក្នុង សាកលវិទ្យាល័យ ន័រតុន ភ្នំពេញក្នុងនោះដែរក៏មានការបង្ហាញអំពីបច្ចេកវិទ្យា ឈានមុខគេប្រកបដោយគុណភាពរបស់ផលិតផលម៉ាក D-Link។
នៅក្នុងការតាំងពិពណ៌នេះ ក្រុមហ៊ុន D-Link International Pte Ltd. បានផ្តោតសំខាន់ទៅលើផលិតផល ណេតវើក (Networking Products) ដែលមានដូចជា Wireless Router, Wireless Access Point, Controller, ADSL Modem Router, Ethernet Switches, Wireless Extender, USB Wireless Adapter, Network Card Wireless, … និងផលិតផល អាយភី កាមេរ៉ា (IP Camera) ម៉ូដែល DCS-3050L និង DCS-2630L ដែលជាប្រភេទ IP Cloud Camera ងាយស្រួលក្នុងការគ្រប់គ្រង និង តាមដានរាល់សកម្មភាពរបស់ កាមេរ៉ា បានគ្រប់ទីកន្លែងតាមរយៈ Cloud អោយតែលោកអ្នកមានអ៊ីនធើណេតនៅក្នុងដៃ។ អ្វីដែលពិសេស កាមេរ៉ា ម៉ូដែលនេះអាចដំណើរការបានដោយមិនចាំបាច់មានម៉ាស៊ីន រក្សាទិន្នន័យ (DVR / DVR) ព្រោះវាមានរន្ធសម្រាប់ដាក់មេម៉ូរី (SD Card) ដើម្បី រក្សាទិន្នន័យបានរហូតដល់ ១២៨ ជីហ្កាបៃ (128 GB)។
ក្រៅពីនេះ D-Link ក៏មានផលិតផល 3G/4G Router ដោយប្រត្តិបត្តិការប្រើជាមួយនិង ស៊ីមកាត (SIM) ដែលធ្វើអោយប្រពន្ធ័ វ៉ាយហ្វាយ (WiFi) មានល្បឿនលឿនជាមួយបច្ចេកវិទ្យា Wireless N300 & Wireless AC750 វាក៏មានផត ជីហ្កាប៊ីតវែន (Gigabit WAN) សំរាប់តភ្ជាប់ បណ្តាញអ៊ីនធើណេតពីខាងក្រៅដើម្បីធានាពីការរំខានដោយសារបញ្ហាដាច់ប្រពន្ធ័អ៊ីនធើណេត ព្រោះបើសិនជាប្រពន្ធ័ខ្សែរបានដាច់ វានឹងតភ្ជាប់ជាមួយនិងស៊ីមកាត 4G LTE / 3G (SIM) ដោយស្វ័យប្រវត្តិ អាស្រ័យទៅលើការកំណត់របស់អ្នក។ ជាការកត់សំគាល់ផងដែរគ្រប់ផលិតផលរបស់ D-Link ដែលមានលេខកូដសំគាល់ (Part Number) ជាអក្សរ អិល (L) នៅពីខាងក្រោយសុទ្ធតែជាប្រភេទឧបករណ៍ដែលមាន Function Cloud ដូចជា Wireless Cloud Router, IP Cloud Camera, NAS Cloud, …។
គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន D-Link International Pte Ltd. មានការិយាល័យនៅប្រទេស សឹង្ហបូរី ដែលមានអាស័យដ្ឋាន No.1 International Business Park #03-12, The Synergy, Singapore 609917 គេហទំព័រ៖ www.dlink.com.sg និងបានចាប់ដៃសហការគ្នា ជាមួយក្រុមហ៊ុន AWS Cambodia Ltd. ដែលមានអាស័យដ្ឋាន No 5C, Street 21, Sangkat Tonle Bassac, Khan Chamkamorn, Phnom Penh, Cambodia គេហទំព័រ៖ www.awspl.com