no-alternative title

វ៉ា​យ​ អ៊ី​ អេស​ អេ​ឡិច​ត្រូ​និ​ច​ បាន​ចូលរួម​ដាក់​តាំង​បង្ហាញ​ផលិតផល​ម៉ាក​ EPSON​ នៅ​ក្នុង​កម្មវិធី​ “BarCamp​ Asian​ 2016

​នៅ​ថ្ងៃ​ទី​ 4-6​ ខែ​ វិ​ឆ្ឆិ​កា​ ឆ្នាំ​ 2016​ ក្រុមហ៊ុន​ វ៉ា​យ​ អ៊ី​ អេស​ (Your​ Electronics​ Solution)​ ដែល​ជា​ក្រុមហ៊ុន​ ផ្គត់ផ្គង់​នូវ​សម្ភារៈ​អេ​ឡិច​ត្រូ​និ​ច​ ទៅ​លើ​ផលិតផល​ម៉ាក​ Epson​ ព្រមទាំង​មាន​សេវាកម្ម​ជួសជុល​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ចូលរួម​ដាក់​បង្ហាញ​ ផលិតផល​ថ្មី​ ក្នុង​កម្មវិធី​ "Barcamp​ ASEAN​ 2016​ "​ ដែល​បាន​រៀបចំ​នៅ​សកល​វិទ្យាល័យ​ន័​រ​តុ​ន​ថ្មី​ (​ទីតាំង​ជ្រោយចង្វារ​)​  ដើម្បី​បង្ហាញ​អំពី​បច្ចេកវិទ្យា​ឈានមុខ​គេ​ប្រកបដោយ​គុណភាព​ពី​គ្រប់​ផលិតផល​របស់​ EPSON​ ។​ ក្នុង​ការ​តាំង​ពិ​ពណ៌​នេះ​ក្រុមហ៊ុន​ វ៉ា​យ​ អ៊ី​ អេស​  (Your​ Electronics​ Solution)​ បាន​ផ្តោត​ទៅ​លើ​ផលិតផល​ម៉ាស៊ីន​ព្រី​ន​ម៉ាក​ EPSON​ ម៉ូ​ដែល​ L-series,​ M-Series,​ ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទឹក​ថ្នាំ​ (Ink​ Tank​ System)​ សន្សំ​សំចៃ​ខ្ពស់​ កាត់​បន្ថយ​ការ​ចំណាយ​ និង​មានគុណ​ ភាព​ខ្ពស់​  ដែល​មានមុខ​ងារ​ ប្រើប្រាស់​នៅ​ក្នុង​រោង​ពុម្ព​ ការិយាល័យ​ ធនាគារ​ ក្រុមហ៊ុន​ និង​គ្រប់​ស្ថាប័ន​ទាំងអស់​បាន​ប្រសើរ​ជាង​ម៉ាស៊ីន​ព្រី​ន​ធម្មតា​។​ 

​នៅ​ថ្ងៃនេះ​ ក្រៅពី​បង្ហាញ​ម៉ាស៊ីន​ព្រី​ន​ធើ​ ស្គែ​ន​ន័​រ​  ក្រុមហ៊ុន​ ក៏​មាន​ម៉ាស៊ីន​ប​ញ្ជាំ​ង​រូបភាព​ (LCD​ Projector)​ ម៉ាក​ EPSON​ ម៉ូ​ដែល​ EB-X04,​ EB-S04,​ EB-W31,​ EB-1776​ នឹង​មាន​ម៉ូ​ដែល​ជា​ច្រើន​ទៀត​   ដែល​បាន​ផលិត​ឡើងជា​ពិសេស​សម្រាប់​បំពេញ​រាល់​តម្រូវការ​របស់​អតិថិជន​ ប្រើប្រាស់​ជា​លក្ខណៈ​ ជំនួញ​ ការ​សិក្សា​ និង​កិច្ចប្រជុំ​នានា​ អោយ​កាន់តែ​មាន​ភាព​ងាយស្រួល​ និង​មាន​ទំនុកចិត្ត​ ជាមួយ​ប​ច្ចក​វិទ្យា​ថ្មី​ដែល​ផ្តល់​នូវ​កម្រិត​ពន្លឺ​ ពណ៌​ច្បាស់​ត្រជាក់​ភ្នែក​និង​សន្សំ​សំចៃ​ខ្ពស់​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

ផលិតផល​ដែល​បាន​ដាក់​បង្ហាញ​ខាងលើ​នេះ​ បាន​ផ្តល់​ដំណោះស្រាយ​បច្ចេកទេស​ជា​ច្រើន​ដល់​ វិស័យ​ ឧស្សាហ៍កម្ម​ ពាណិជ្ជកម្ម​  វិស័យ​អប់រំ​ អង្ក​ការ​ និង​ស្ថាប័ន​នានា​ ។​ ដោយឡែក​ក្រៅពី​ EPSON​ ក្រុមហ៊ុន​ យើងខ្ញុំ​ ក៏​មាន​ផលិតផល​ជា​ច្រើន​ម៉ាក​ដូច​ជា​ Microsoft​ Surface,​ Bose,​ JBL,​ Dell,​ Acer,​ Canon,​ HP,​ D-Link,​ទឹក​ថ្នាំ​បញ្ចូល​ (Inktec,​ Sepom),​ ក្រដាស់​នាមប័ណ្ណ​,​ ក្រដាស់​រូបថត​ និង​គ្រឿងបន្លាស់​គ្រប់​ប្រភេទ​ etc…​។​

​ក្រុមហ៊ុន​ វ៉ា​យ​ អ៊ី​ អេស​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ 2009​ ដែល​មា​នទី​តាំងនៅ​រាជធានី​ ភ្នំពេញ​ និង​មាន​សាខា​ចំនួន​ 2​ ។​ សាខា​ទី​មួយ​ ស្ថិត​នៅផ្ទះ​លេខ​ 45DEo,​ផ្លូវ​មុន្នី​រ៉េ​ត​ សង្កាត់​ផ្សារ​ដើម​គ​ កែង​ស្តុ​ប​អាង​ទឹកអូ​ឡាំ​ពិ​ក​ និង​ សាខា​ទី​ 2​ ស្ថិត​នៅផ្ទះ​លេខ​ 513Eo,​ ផ្លូវ​កម្ពុជា​ក្រោម​,​សង្កាត់​ផ្សារ​ដេប៉ូ​3,​ខ័​ណ្ខ​ទួល​គោក​ ហើយ​ បាន​ដំណើរការ​អាជីវកម្ម​នៅ​ក្នុង​រាជធានី​ ភ្នំពេញ​ អស់​ជាង​ 7​ ឆ្នាំ​កន្លង​មកនេះ ​ក្រុមហ៊ុន​បាន​ទទួល​ជោគជ័យ​ជា​បន្តបន្ទាប់​ ហើយ​សម្ថ​ត​ភាព​នឹង​ការ​អនុវត្តន៍​របស់​ក្រុមហ៊ុន​ វ៉ា​យ​ អ៊ី​ អេស​ បាន​ផ្តល់​ភាព​ជឿជាក់​ដល់​អតិថិជន​ ដៃគូរ​ពាណិជ្ជកម្ម​ ដែល​មាន​សេវាកម្ម​បច្ចេកទេស​ឈានមុខ​គេ​។​ហើយ​រាល់​ការ​ទិញ​ផលិតផល​ទាំង​អស់ពី​ក្រុមហ៊ុន​ វ៉ា​យ​ អ៊ី​ អេស​ អតិថិជន​និង​ទទួល​បាន​នូវ​ការ​ធានា​ទាំង​គុណភាព​និង​សេវាកម្ម​ល្អ​ កា​បញ្ចុះតំលៃ​ពិសេស​ ព្រមទាំង​អត្ថប្រយោជន៍​ជា​ច្រើន​ដើម្បី​ជួយ​សំរួល​ដល់​ការងារ​នៅ​ក្នុង​ស្ថាប័ន​របស់​លោក​អ្នក​។​ យើងខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ការ​ដាក់​បង្ហាញ​ផលិតផល​អេ​ឡិច​ត្រូ​និ​ចនេះ​អាច​ជួយ​ដល់​វិស័យ​ការងារ​ និង​ក្រុមហ៊ុន​ទាំងអស់​ទទួល​បាន​នូវ​ភាព​ជោគជ័យ​នៃ​បច្ចេកទេស​ថ្មី​ទំនើប​នា​សម័យ​បច្ចុប្បន្ន​។​

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន