no-alternative title

10​ ចំនុច​របស់​ Samsung​ Gear​ S3 នេះ ​នឹង​ធ្វើ​ឲ្យ​សុភាពបុរស​ទាំងឡាយ ​ពិតជាពេញចិត្ត​ស្តូក​តែ​ម្តង​

Gear​ S3​ គឺជា​នាឡិកា​ឆ្លា​វៃ​ជំនាន់​ថ្មី​មួយ​ស៊េរី​ទៀត​របស់​ក្រុមហ៊ុន​ Samsung​ ដែល​បាន​ប្រកាស​ចេញ​កាលពី​កំឡុង​ខែសីហា​ 2016​ កន្លង​ទៅ​។​ នាឡិកា​ឆ្លាត​វៃ​ស៊េរី​ថ្មី​នេះ​ ត្រូវ​បាន​ក្រុមហ៊ុន​ Samsung​ ធ្វើការ​រចនា​ឡើង​យ៉ាង​ល្អ​វិចិត្រ​ស័ក្តិសម​បំផុត​សម្រាប់​បុរស​ទាន់សម័យ​។​ ក្រៅ​តែ​ពី​មាន​រូបរាង​ និង​រចនា​បទ​ដ៏​ទាក់ទាញ​ហើយ​ Gear​ S3​ នៅ​មាន​ភ្ជាប់​មក​ជាមួយ​មុខងារ​ប្រើប្រាស់​ទំនើបៗ​ទាន់​សម័យកាល​បច្ចេកវិទ្យា​ក្នុង​ពេល​បច្ចុប្បន្ន​ថែម​ទៀត​ផង​។​ ហើយ​ខាងក្រោម​នេះ​គឺ​លក្ខ​ណះ​សម្បត្តិ​ពិសេស​ 10​ ចំនុច​ដ៏​អស្ចារ្យ​សម្រាប់​ស្មា​ត​វ័​ច​ Gear​ S3​ …

រូបភាពពាណិជ្ជកម្ម
no-alternative title

1-​​តួរ​នាឡិកា​រចនា​សាមញ្ញ​តែ​បង្កប់​នូវ​ភាព​ស្រស់​ស្អាត

​តួរ​នាឡិកា​មួយ​នេះ​ត្រូវ​បាន​រៀបចំ​បង្គុំ​ឡើង​ដោយ​មាន​ទំហំ​ 46​ ម​ម​ធំ​ជាង​នាឡិកា​ឆ្លា​វៃ​របស់​ Apple​  ប្រមាណ​ 4​ ម​ម​ និង​បំពាក់​ដោយ​កញ្ចក់​អេ​ក្រង់​ប្រភេទ​ Super​ AMOLED​ ស្រោប​ដោយ​កញ្ចក់​ការពារ​ Corning​ Gorilla​ Glass​ SR+​ ទំហំ​ 1.3”​។​ ទំហំ​របស់​វា​ប៉ុណ្ណេះ​គឺ​ពិតជា​ស័ក្តិសម​បំផុត​សម្រាប់​បំពាក់​លើកដៃ​ ហើយ​ជា​ពិសេស​ផ្ទៃ​អ៊ី​ន​ធើ​ហ្វេ​ស​ខាងក្នុង​កញ្ចក់​នាឡិកា​ត្រូវ​បាន​រៀបចំ​រចនា​ឡើង​មាន​តាម​បែប​ទំនើប​បង្កប់​នូវ​ភាព​ស្រស់​ស្អាត​បំផុត​។​

2-​​ខ្សែ​នាឡិកា​មាន​ទំហំ​ស្តង់ដារ​ 22​ ម​ម​ដែល​អាច​ដោះ​ដូរ​បាន​

​ការ​ប្រើប្រាស់​គឺ​មិន​មាន​ភាព​ធុញទ្រាន់​នឹង​ការ​ប្រើប្រាស់​ខ្សែ​នាឡិកា​តែ​មួយ​ដដែល​ទៀត​ឡើយ​ ដោយ​ Gear​ S3​ ត្រូវ​បាន​ក្រុមហ៊ុន​ Samsung​ រចនា​ឡើង​ដោយ​ផ្តោត​ទៅ​លើ​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ពោល​គឺ​អ្នក​ប្រើប្រាស់​អាច​ដោះ​ដូរ​ខ្សែ​របស់​វា​បាន​តាម​តម្រូវការ​ តាម​ការ​ចូល​ចិត្ត​។​

3-​​ប្រើ​បានជា​មួយ​ប្រព័ន្ធ​ LTE​ (LTE​ Version)

​មិន​ត្រឹមតែ​ជា​នាឡិកា​សម្រាប់​ពាក់​លម្អ​នោះ​ទេ​ Gear​ S3​ Frontier​ នៅ​មាន​ភ្ជាប់​មក​ជាមួយ​មុខងារ​ LTE​ ដែល​អាច​ធ្វើការ​ភ្ជាប់​ទំនាក់ទំនង​ប្រព័ន្ធ​មួយ​នេះ​ជាមួយ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​បាន​ទៀត​ផង​។​ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ​គឺ​វា​អាច​ប្រើ​បាន​តែ​សម្រាប់​ម៉ូ​ដែល​ SM-R765ADAAATT​ របស់​បណ្តាញ​ AT&T​ ប៉ុណ្ណោះ​។​

4-​​បច្ចេកវិទ្យា​ការពារ​ជ្រាប​ទឹក​ IP68​ Certified

​អស់​ក្តី​បារ​ម្ម​ណ៍​ក្នុង​ការ​ប្រើប្រាស់​ជាមួយ​នាឡិកា​ឆ្លា​វៃ​ Gear​ S3​ ទៀត​ទេ​ព្រោះ​ Samsung​ បាន​បំពាក់​មក​ជាមួយ​នូវ​បច្ចេកវិទ្យា​ការពារ​ជ្រាប​ទឹក​កម្រិត​ខ្ពស់​បំផុត​ IP68​  Certified​ ដែល​មាន​សមត្ថភាព​ការពារ​ជ្រាប​ទឹក​ និង​ធូលី​ដី​បាន​យ៉ាង​ល្អ​។​

5-​​មុខងារ​ស្វែងរក​ទីតាំង​ (GPS​ Navigation)

​លោក​អ្នក​នឹង​បានដឹង​ថា​កំពុង​នៅ​កន្លែង​ណា​ ឬ​ក៏​បាន​ទៅ​ដល់​គោលដៅ​ដែល​អ្នក​បាន​ទៅ​ភ្លាមៗ​ជាមួយ​មុខងារ​ GPS​ Navigation​ ដែល​ភ្ជាប់​នៅ​លើ​នាឡិកាដៃ​ Gear​ S3​ របស់​អ្នក​ ព្រោះថា​វា​នឹង​ផ្តល់​ជា​សញ្ញា​ដ៏​ជាក់លាក់​បំផុត​នៅ​ទីតាំង​ដែល​អ្នក​កំពុង​ស្ថិត​នៅ​ដោយ​ផ្តល់​ព័ត៌មាន​ទៅ​កាន់​ទូរស័ព្ទ​ដៃ​។​

6-​​មុខងារ​វាស់​ចង្វាក់បេះដូង​ 

​មាន​ Samsung​ Gear​ S3​ ពាក់​នៅ​លើ​ដៃ​ដូច​លោក​អ្នកមាន​ឧបករណ៍​សម្រាប់​តាមដាន​ចង្វាក់បេះដូង​ដូច្នោះ​ដែរ​ ព្រោះថា​លោក​អ្នក​អាច​ប្រើប្រាស់​មុខងារ​ Heart-rate​ Sensor​ នៅ​លើ​ Gear​ S3​ ដើម្បី​វាស់​ និង​តាមដាន​ការ​ប្រែប្រួល​ចង្វាក់បេះដូង​របស់​លោក​អ្នកជា​ប្រចាំ​បាន​គ្រប់ពេល​។​

7-​​មុខងារ​បញ្ជា​ដោយ​សំឡេង​

​កាន់តែ​អស្ចារ្យ​បន្ថែម​ទៀត​សម្រាប់​ Gear​ S3​ ព្រោះថា​វា​បាន​ភ្ជាប់​មក​ជាមួយ​ជំនួយការ​សំឡេង​ដែល​អនុ​ញ្ញត្តិ​ឲ្យ​យើង​អាច​ប្រើ​សំឡេង​ក្នុង​ការ​បញ្ជា​មុខងារ​មួយ​ចំនួន​នៅ​លើ​វា​បាន​យ៉ាង​ងាយស្រួល​បំផុត​ដូច​ជា​ការ​កំនត់​ម៉ោង​ជាដើម​។​ ពិតជា​អស្ចារ្យ​មែន​…!

8-​​មុខងារ​ទូទាត់​សាច់ប្រាក់​

Gear​ S3​ Frontier​ ត្រូវ​បាន​ក្រុមហ៊ុន​ Samsung​ បំពាក់​នូវ​ប្រ​ព័​ន្ទ​ប្រតិបត្តិការ​ Tizen​ 2.3.2​ ដែល​ជា​កំនែប្រែ​ថ្មី​ចុង​ក្រោយ​ដោយ​មាន​ភ្ជាប់​មក​ជាមួយ​មុខងារ​ប្រើប្រាស់​ថ្មីៗ​ជា​ច្រើន​ហើយ​ក្នុង​នោះ​ Samsung​ ក៏​បាន​ដាក់​ងារ​ទូទាត់​សាច់ប្រាក់​ “Samsung​ Pay”​ មក​ជាមួយ​ផង​ដែរ​ ដែល​កាន់តែ​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ទូទាត់​ការ​ចំនាយ​របស់​ពួក​គេ​បាន​កាន់តែ​លឿន​រហ័ស​ សុវត្ថិភាព​ និង​ងាយស្រួល​បំផុត​។​

9-​​ឧ​ប៉ា​ល័​រ​សំលេង​គុណភាព​ល្អ​បំផុត​

​លោក​អ្នក​ពិតជា​ចង់​ធ្វើការ​សន្ទនា​របស់​អ្នក​នៅ​លើ​នាឡិកា​ឆ្លា​វៃ​ Gear​ S3​ នេះ​ជា​ជាង​ការ​សន្ទនា​ដោយ​ផ្ទាល់​នៅ​លើ​ទូរស័ព្ទ​ ព្រោះថា​ Gear​ S3​ បាន​បំពាក់​នូវ​ឧ​ប៉ា​ល័​រ​សំឡេង​ដែល​មានគុណ​ភាពល្អ​បំផុត​ដែល​អាច​បន្លឺ​សំឡេង​បានលឺ​ខ្លាំង​ហើយ​ច្បាស់​ល្អ​មិន​បែក​។​

10-​​កំលាំង​ថ្ម​ប្រើ​បាន​ 2​ ថ្ងៃ​

Gear​ S3​ មាន​ថ្ម​ប្រភេទ​ Li-Ion​ មានកំ​លាំង​ 380​ mAh​ ហើយ​ថាមពល​ថ្ម​របស់​វា​អាច​ឲ្យ​យើង​ប្រើប្រាស់​មុខងារ​ទូទៅ​ដូច​ជា​បើកមុខ​ងារ​ Heart-Rate-Sensor,​ GPS​ និង​ភ្ជាប់​ការ​សន្ទនា​ទូរស័ព្ទ​ជាដើម​បាន​ក្នុង​រយះ​ពេល​ព​ 2​ ថ្ងៃ​ដោយ​ការ​សាក​ពេញ​ម្តង​។​ មុខងារ​សំខាន់ៗ​តែ​ 10​ ចំនុច​ប៉ុណ្ណោះ​អាន​ហើយ​ពិតជា​ចង់បាន​មក​ពាក់​នៅ​នឹង​ដៃដល់​ហើយ​ ចុះ​ទម្រាំ​តែ​បាន​ពាក់​ប្រើ​ក្នុង​ដៃ​វិញ​មិនដឹង​ជា​ឡូយ​អស្ចារ្យ​ប៉ុណ្ណា​ទេ​៕

នាឡិកា Samsung Galaxy Gear S3 អាចរកជាវបាននៅ Samsung Showrrom ទូទាំងព្រះរាជាណាចក្រកម្ពុជា!

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន