no-alternative title

​វេទិការ​ប្រជុំ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ ស្តី​ពី​អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​ E-Commerce​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

​កាលពី​ថ្ងៃ​ទី​ 2​ ខែធ្នូ​ ឆ្នាំ​ 2016​ នៅ​សណ្ឋាគារ​ សូ​ហ្វី​ថែ​ល​ សហព័ន្ធ​បច្ចេកវិទ្យា​នៃ​ព្រះរ​ជា​ណា​ចក្រ​កម្ពុជា​ ICT​ Federation​ រួម​សហការ​ជាមួយនឹង​អគ្គនាយកដ្ឋាន​ពន្ធដារ​ (GTC)​ នឹង​ក្រុមហ៊ុន​ Dell​ ប្រចាំ​តំបន់​ឥ​ណ្ទូ​ចិន ​ បាន​រៀបចំ​នូវ​ពិធី​ជួប​ប្រជុំ​គ្នា​មួយ​ រវាង​ស្ថាប័នរដ្ឋ​ និង​បណ្តា​ក្រុមហ៊ុន​ឯកជន​ ក៏​ដូច​ជា​សមាគម​ន៏​នានា​ ក្នុង​គោលបំណង​ពិភាក្សា​ និង​ចែករំលែក​នូវ​បទ​ពិសោធន៍​ថ្មីៗ​ ស្តី​ពី​ការ​ផ្លាស់​ប្តូរ​ការ​អនុវត្តន៍​ការងារ​ថ្មី​ តាម​រយះ​នៃ​ការ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​គ្រប់​គ្រង់​បច្ចេកវិទ្យា​ដោយ​ស្វ័យប្រវត្តិ​ ដែល​ហៅ​ថា​ E-Commerce​ សំរាប់​ស្ថាប័នរដ្ឋ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​ គឺ​ទទួល​បាន​នូវ​ការ​អញ្ជើញ​ចូលរួម​ជា​កតិ្ត​យស​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី​សំណាក់​ឯកឧត្តម​ គង់​ វិបុល​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឯកឧត្តម​ កាន ច័ន្ទ​មេត្តា​ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោក​ Anothai​ Wettayakorn​ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ Dell​ ប្រចាំ​នៅ​តំបន់​ឥណ្ឌូចិន​ រួម​ជាមួយនឹង​លោក​ឧក​ញ្ញា​ លោក​ជំទាវ​ លោក​ លោកស្រី​ ដែល​ជា​ប្រធាន​ក្រុមហ៊ុន​ធំៗ​ ធនាគារ​ និង​ស្ថាប័ន​ផ្សេង​ជា​ច្រើន​ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ​។​

​លោក​ Anothai​ Wettayakorn​ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ Dell​ ប្រចាំ​នៅ​តំបន់​ឥណ្ឌូចិន​ បាន​មាន​ប្រសាសន៍​ថា​ លោក​ ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​ជា​ខ្លាំង​ ដែល​បាន​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ​ ហើយ​វា​ គឺជា​ឱកាស​ដ៍​ល្អ​មួយ​ ដែល​លោក​បាន​ បាន​បង្ហាញ​ជូន​នូវ​ផលិតផល​ បច្ចេកវិទ្យា​ និង​សេវាកម្ម​ ក៏​ដូច​ជា​ទស្សនៈវិស័យ​របស់​ក្រុមហ៊ុន​ Dell​ ថ្មីៗ​ ដែល​ទើបនឹង​ធ្វើការ​អ​ភី​វឌ្ឍន៍​នា​េ​ពល​ថ្មិៗ​នេះ​ ជូន​ដល់​អ្នក​វិនិយោគ​ទាំងអស់​នៅ​កម្ពុជា​។​ លោក​បាន​បន្ត​ថា​ សព្វ​ថ្ងៃនេះ​ ការ​វិវត្តន៍​នៃ​បច្ចេកវិទ្យា​ព័ត​មាន​ និង​ផលិតផល​អេ​ឡី​ច​ត្រូ​និក​ គឺ​ពិតជា​មាន​ភាព​រីក​ចំរើន​ខ្លាំង​ ហើយ​វា​ គឺជា​មធ្យោបាយ​មួយ​ ដែល​ល្អ​បំផុត​ នៅ​ក្នុង​ការ​ជួយ​ជុំរុញ​ការងារ​ជំនួញ​របស់​ក្រុមហ៊ុន​ និង​ស្ថាប័ន​ នានា​ អោយ​កាន់តែ​មាន​ភាព​រីក​ចំរើន​ និង​កាត់​បន្ថយ​បាន​រាល់​ការ​ចំណាញ​ថវិកា​ និង​ពេលវេលា​។​

​ជាមួយ​គ្នា​នេះ​ដែរ​ តាម​ប្រសាសន៍​របស់​ឯកឧត្តម​ គង់​ វិបុល​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បានអោយ​ដឹងផង​ដែរ​ថា​ ចាប់តាំងពី​រាជរដ្ឋាភិបាល​បាន​សម្រេច​ដាក់​អោយ​ប្រើប្រាស់​នូវ​កម្មវិធី​ចុះ​ឈ្មោះ​ ក៏​ដូច​ជា​ការ​ប្រមូល​ពន្ធ​តាម​រយះ​ប្រព័ន្ធ​ Online​ ឃើញ​ថា​ ប្រតិបត្តិ​ការណ៍​ និង​ដំណើរការ​នៃ​អ្នក​បង់ពន្ធ​ ព្រមទាំង​បុគ្គលិក​ប្រមូល​ពន្ធដារ​របស់​យើង​ គឺ​មាន​ភាព​ងាយស្រួល​ច្រើន​ និង​មាន​ភាព​ប្រសើរ​ជាង​មុន​ ហើយនឹង​ទទួល​បាន​នូវ​កំណើន​ប្រាក់​ពន្ធ​ជា​រៀង​រាល់​ឆ្នាំ​ បើ​ប្រៀបធៀប​ជាមួយនឹង​ឆ្នាំ​មុនៗ​កន្លង​ទៅ​។​

​ឯកឧត្តម​ គង់​ វិបុល​ បាន​បន្ត​ថា​ បច្ចុប្បន្ន​នេះ​ អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ប្រទេស​កម្ពុជា​ គឺ​បាន​ផ្លាស់​ប្តូរ​ការ​បំពេញការងារ​ម្រ​មូល​ពន្ធ​ស្ទើរតែ​ទាំងស្រុង​ ដោយ​បាន​ងាក​មក​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ទំនើបៗ​យ៉ាងច្រើន​ ដើម្បី​ធ្វើ​យ៉ាងណា​ធានា​បាន​នូវ​សុវត្ថិភាព​ ភាព​ត្រឹមត្រូវ​ ក៏​ដូច​ជា​ផ្តល់​នូវ​ទំនុកចិត្ត​ខ្ពស់​ចំពោះ​ប្រជាជន​ទាំងអស់​ ដែល​ជា​អ្នក​បង់ពន្ធ​ អោយ​ពួក​គាត់​ ទទួល​បាន​នូវ​ភាព​ងាយស្រួល​ ហើយ​និង​កាត់​បន្ថយ​ការ​ចំណាយ​ពេលវេលា​ច្រើន​ដូច​មុន​។​ ជា​ពិ​េ​សស​នោះ​ គឺ​អគ្គនាយកដ្ឋាន បានធ្វើការ​បំពាក់បំប៉ន​ និង​បង្រៀន​នូវ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទាំង​អស់នេះ ​ជូន​ដល់​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​ទាំងអស់​នៃ​នាយកដ្ឋាន​ ដើម្បី​បង្កើន​នូវ​សមត្ថភាព​បំពេញការងារ​អោយ​កាន់តែ​ប្រសិទ្ធិ​ភាព​ខ្ពស់​ ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កា​រវិ​វត្ត​នៃ​កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​ ក៏​ដូច​ជានា​ពេល​អនាគត​។​  

​ឯកឧត្តម​បាន​បន្ថែម​ទៀត​ថា​ សព្វ​ថ្ងៃនេះ​ នៅ​ក្នុង​អគ្គនាយកដ្ឋាន​ពន្ធដារ​ នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ នៃ​ប្រទេស​កម្ពុជា​ គឺ​បាន​ប្រើប្រាស់​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មីៗ​ជា​ច្រើន​ នៅ​ក្នុង​នោះ​ រួម​មាន​ដូច​ជា​ មជ្ឈមណ្ឌល​រក្សា​ទុក​ទិន្នន័យ​ DataCenter​ ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ System​  រួម​ជាមួយនឹង​ឧបករណ៍​ទំនើប​មួយ​ចំនួន​ទៀត​ ដែល​ក្រសួង​ទើបតែ​ធ្វើការ​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​ Dell​ នា​ពេល​ថ្មីៗ​នេះ​។​ ​សូម​ជំរាប​ថា​ អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ប្រទេស​កម្ពុជា​ គឺជា​ស្ថាប័នរដ្ឋ​ដំបូង​គេ​បំផុត​ ដែល​បាន​ដាក់​អោយ​ប្រើប្រាស់​ប្រព័ន្ធ​ការងារ​ E-Government​ ។​

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន