no-alternative title

Huawei​ GR5​ 2017​ មាន​បំពាក់​កាមេរ៉ា​ភ្លោះ​ នឹងមានវត្តមានលើទីផ្សារកម្ពុជាឆាប់ៗនេះហើយ

ថ្មីៗនេះ យោងតាមបណ្តាញសង្គមរបស់ក្រុមហ៊ុន Huawei ប្រចាំនៅប្រទេសកម្ពុជា បានបង្ហាញថា Huawei​ GR5​ ស៊េរី​ថ្មី​ឆ្នាំ​ 2017​ នេះ ជា​ទូរស័ព្ទ​មាន​កាមេរ៉ា​ភ្លោះ នឹងបើកសម្ពោធជាផ្លូវការនាពេលដ៏ខ្លីខាងមុខនេះហើយ គឺនៅថ្ងៃទី 13ខែធ្នូ ខាងមុខនេះ។ បើតាមព័តមានរបស់ក្រុមហ៊ុន បានបញ្ជាក់ថា Huawei​ GR5​ ស៊េរី​ថ្មី​ឆ្នាំ​ 2017​ នេះ​ មាន​រូបរាង​រចនា​ទំនើប​ថ្លៃថ្នូរ​ និង​ បច្ចេកវិទ្យា​ទំនើប​ឈានមុខ។​ លើសពី​នេះ​ទៀត​ Huawei​ GR5​ ស៊េរី​ថ្មី​ឆ្នាំ​ 2017​ នេះ​ ជា​ដំណើរ​វិវឌ្ឍន៍​ដ៏​អស្ចារ្យ​លើស​ អ្វី​ដែល​ធ្លាប់​មាន​ ពី​មុន​មក​ ដោយ​ឥឡូវនេះ​ វា​មាន​ល្បឿន​លឿន​ ថ្ម​កាន់​ភ្លើង​បាន​យូរ​ និង​ជា​ទូរស័ព្ទ​មាន​កាមេរ៉ា​ភ្លោះ​ លើក​ដំបូង​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន ​ដែល​អតិថិជន​គ្រប់​រូប​អាច​មាន​លទ្ធភាព​ទិញ​ប្រើ​បាន​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

Huawei​ ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ឧស្សាហកម្ម​នេះ​ ជាមួយនឹង​វត្តមាន​ប្រកបដោយ​វឌ្ឍនភាព​ ចុង​ក្រោយ​នៃ​ Huawei​ GR5​ ស៊េរី​ថ្មី​ឆ្នាំ​ 2017​ មាន​បំពាក់​កាមេរ៉ា​ភ្លោះ​ និង​លក្ខណសម្បត្តិ​ខ្ពស់​ក្នុង​ តម្លៃ​សមរម្យ​។​ ដោយ​នាំ​មក​នូវ​ឧបករណ៍​ដែល​ផ្ដោត​លើ​តម្លៃ​ជាមួយ​កាមេរ៉ា​ភ្លោះ​ ធ្វើ​ឲ្យ​ Huawei​ អាច​ផ្ដល់​លទ្ធភាព​មួយ​ដែល​អ្នក​ណាៗ​ក៏​អាច​រីករាយ​ជាមួយ​ការ​ថតរូប​បែប​ជំនាញ​វិជ្ជាជីវៈ​ពី​កាមេរ៉ា​២​។​ ការ​មេ​រ៉ា​១២​មេ​ហ្គា​ភិ​ក​សែ​ល​ របស់​Huawei​ GR5​ ស៊េរី​ថ្មី​ និង​កាមេរ៉ា​ក្រោយ​២​មេ​ហ្គា​ភិ​ក​សែ​ល​ ដំណើ​ការ​ជាមួយ​គ្នា​លើ​មុខងារ​ autofocus​ ត្រឹមតែ​ 0.3​ វិនាទី​ និង​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ថត​ លក្ខណៈ​ depth​ of​ field​ បាន​យ៉ាង​ល្អ​ បង្កើត​បាន​នូវ​រូបភាព​បញ្ឈរ​ និង​រូបភាព​ឆ្ងាយៗ​ប្រភេទ​ Bokeh​ យ៉ាង​ស្រស់​ស្អាត​ ដែល​កាមេរ៉ា​ឡែ​ន​មួយ​ថត​មិន​បាន​។​ លើស​ពី​នេះ​ទៀត​ Huawei​ GR5​ ស៊េរី​ថ្មី​ មាន​ភិ​ក​សែ​ល​ទំហំ​ធំ​1.25um​ ដែល​ថតរូប​ទី​ងងឹត​ ឬ​ពន្លឺ​ទាប​បាន​ច្បាស់​ និង​បាន​លឿន​ជាង​មុខងារ​ fast​ ultra-snapshot​ ដើម្បី​ចាប់​រូបភាព​ច្បាស់ៗ​ ភ្លាមៗ​ ព្រមទាំង​មានមុខ​ងារ​ manual​ និង​ automatic​ modes​ ជា​ច្រើន​ ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​អាច​រីករាយ​ជាមួយ​កាមេរ៉ា​ SLR​ កម្រិត​វិជ្ជាជីវៈ​ ដែល​ល្មម​នឹង​ហោប៉ៅ​របស់​អ្នក​។​ 

Huawei​ GR5​ ស៊េរី​ថ្មី​ ឆ្នាំ​ 2017​ ធ្វើ​ឲ្យ​ម្ចាស់​របស់​វា​កាន់តែ​លេចធ្លោ​ និង​ទាក់ទាញ​ ដោយ​បន្ថែម​ នូវ​ជំនាន់​ថ្មី​នៃ​មុខងារ​ Selfie​ ជាទី​ពេញចិត្ត​របស់​ Huawei​ ដែល​មានមុខ​ងារ​ 10-levels​ Beauty​ Mode​ និង​ Auto​ Make-up​ Mode​ ដែល​អាច​ឲ្យ​យើង​មើលឃើញ​ពី​ជម្រើស​កែ​គុណភាព​ តាម​ពេលវេលា​ជាក់ស្ដែង​។​ កាមេរ៉ា​មុខ​ កម្រិត​៨​មេ​ហ្គា​ភិ​ក​សែ​ល​មាន​វិសាលភាព​ជម្រើស​រូបភាព​ 78%​ wide​ angle​ និង​4P​ lens​ array​ ជាមួយនឹង​ panoramic​ selfie​ ដើម្បី​ចាប់​យក​រូបភាព​បែប​ action-packed​ ខណៈ​ពេល​ដែល​រក្សា​រូបភាព​អ្នក​ប្រើប្រាស់​និង​មិត្តភក្តិ​នៅ​ចំ​ពីមុខ​ និង​ចំ​កណ្ដាល​។​ កាមេរ៉ា​មុខ​ក៏​អាច​ថត​វី​ដេ​អូ​កម្រិត​ 1080p​ ដើម្បី​ចាប់​យក​រូបភាព​វី​ដេ​អូ​selfie​ សប្បាយៗ​ និង​រស់​រវើក​ ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​និង​មិត្តភក្តិ​បញ្ចេញ​សកម្មភាព​ដែល​ខ្លួន​ពេញចិត្ត​។​ 

Huawei​ GR5​ ស៊េរី​ថ្មី​ ឆ្នាំ​ 2017​ គឺជា​ដៃគូ​ដ៏​លឿន​រហ័ស​ និង​ជឿ​ទុកចិត្ត​ពេញ​មួយ​ថ្ងៃ​ និង​ពេញ​មួយ​ យប់​ ដោយ​ផ្ដល់​ដល់​អ្នក​ប្រើប្រាស់​នូវ​សមត្ថភាព​ដំណើរការ​ដ៏​អស្ចារ្យ​រយៈពេល​១​ថ្ងៃ​កន្លះ​។​ ថ្ន​ទូរស័ព្ទ​រួម​ បញ្ចូល​ប្រកបដោយ​ថាមពល​នេះ​ ជា​លទ្ធផល​នៃ​ថ្ម​ធំ​កម្លាំង​ 3340mAh​ ជាមួយនឹង​ បច្ចេកវិទ្យា​សន្សំ​ភ្លើង​ផ្ទាល់​របស់​ Huawei​។​ Huawei​ GR5​ ស៊េរី​ថ្មី​ ឆ្នាំ​ 2017​ ពឹង​លើ​ processor​ ប្រភេទ​ HiSilicon​ Kirin​ 655​ Octa-Core​ កំណែប្រែ​ចុង​ក្រោយ​ ដើម្បី​ដំណើរការ​បាន​លឿន​ លើ​គ្រប់​ការងារ​ ខណៈ​ពេល​ដែល​ដំណើរ​វិវឌ្ឍន៍​ថ្មី​នៃ​ coprocessor​ កម្រិត​ i5​ ថ្មី​របស់​ស្មា​ត​ហ្វូ​ន​នេះ​ ផ្ដល់​នូវ​ការ​គាំទ្រ​ផ្នែក​ hardware​ ដល់​ការ​កាត់​បន្ថយ​ការ​ស៊ី​ភ្លើង​ និង​បង្កើន​ល្បឿន​និង​ប្រសិទ្ធភាព​ ជា​រួម​ផង​ដែរ​។​ Huawei​ GR5​ ស៊េរី​ថ្មី​ ឆ្នាំ​២០១៧​ ក៏​ត្រូវ​បាន​បំពាក់​ជាមួយ​បច្ចេកវិទ្យា​ប្រចាំការ​ Android​ M​ Dose​ ចុង​ក្រោយ​ និង​មុខងារ​សន្សំ​ភ្លើង​ចំនួន​៣​ សម្រាប់​សមតុល្យ​ដំណើរការ​ដែល​តម្រូវ​ ទៅ​តាម​ជីវិត​រស់នៅ​របស់​អ្នក​ ដែល​ជា​មុខងារ​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ការ​លេង​ហ្គេ​ម​ និង​មើល​វី​ដេ​អូ​ពេល​ អផ្សុក​។​ 

​មុខងារ​ជំនាន់​ថ្មី​បំផុត​របស់​ Huawei​ នៃ​បច្ចេកវិទ្យា​ស្កេ​ត​ម្រាមដៃ​ ត្រូវ​បាន​កែសម្រួល​ឲ្យ​ប្រសើរ​ឡើង​ 100%​ តាំងពី​បាន​បញ្ចេញ​ឲ្យ​ប្រើប្រាស់​ជា​លើក​ដំបូង​លើ​ស្មា​ត​ហ្វូ​ន​។​ ដោយ​បំពាក់​មុខងារ​ស្កេ​ន​ ម្រាមដៃ​ Fingerprint​ 3.0​ ជាមួយ​ភាព​ច្បាស់​អាច​មើល​បាន​កម្រិត​ ៣៦០​ដឺ​ក្រេ​ នោះ​Huawei​ GR5​ ស៊េរី​ថ្មី​ ឆ្នាំ​២០១៧​ អាច​ឲ្យ​អ្នក​ប្រើប្រាស់​បើក​អេ​ក្រង់​ត្រឹម​ 0.3​ វិនាទី​ ជាមួយ​ម្រាម​សើម​ឬ​ស្ងួត​ ដែល​ផ្ដល់​នូវ​ទំនាក់ទំនង​និង​ភាព​ច្នៃប្រឌិត​នៅ​នឹង​ចុង​ម្រាម​របស់​អ្នក​គ្រប់​គ្នា​។​ ហើយ​ ដោយសារ​ បច្ចេកវិទ្យា​ស្កេ​ន​ម្រាមដៃ​របស់​ Huawei​ មាន​លក្ខណៈ​ពហុមុខ​ងារ​ អ្នក​ប្រើប្រាស់​អាច​ថតរូប​ភាព​ ឬ​លើក​ទូរស័ព្ទ​បាន​ត្រឹម​មួយ​ប៉ះ​ឬ​មួយ​ចុច​។​ ព័ត៌មាន​ស្កេ​ន​ម្រាមដៃ​ទាំងអស់​ត្រូវ​បាន​ស្ដុក​ទុក​ប្រកប​ ដោយ​សុវត្ថិភាព​ ដែល​អរគុណ​ដល់​ឯករាជ្យ​ភាព​របស់​ Huawei​ GR5​ ស៊េរី​ថ្មី​ ឆ្នាំ​ 2017​ ជា​អង្គ​ផ្ទុក​និង​បញ្ចេញ​ព័ត៌មាន​ប្រកបដោយ​ការ​ការពារ​ (RPMB)​។​

 

Huawei​ GR5​ ស៊េរី​ថ្មី​ ឆ្នាំ​ 2017​ មាន​ទំហំ​ 5.5-inch​ អេ​ក្រង់​ធំ​ កម្រិត​គុណភាព​ខ្ពស់​ ដែល​អ្នក​ប្រើប្រាស់​អាច​បន្ថែម​វិសាលភាព​របស់​ខ្លួន​។​ ដោយ​តួ​រួម​បញ្ចូល​តែ​មួយ​ មាន​គែម​លោហៈ​ ពេញ​ ដែល​ងាយ​កាន់​និង​មើលទៅ​ថ្លៃថ្នូរ​ ធ្វើ​ឲ្យ​ Huawei​ GR5​ ស៊េរី​ថ្មី​ ឆ្នាំ​ 2017​ មាន​អេ​ក្រង់​ ច្បាស់​ពី​បច្ចេកវិទ្យា​ កែសម្រួល​កុង​ត្រាស់​ ដើម្បី​ផ្ដល់​នូវ​រូបភាព​ និង​វី​ដេ​អូ​ច្បាស់​ ត្រជាក់​ភ្នែក​ ជាមួយ​ពណ៌​ធម្មជាតិ​ពិតៗ​។​ 

 

​មើល​សម្លឹង​មើល​រយៈពេល​យូរ​លើ​ពន្លឺ​ដ៏​ភ្លឺ​នៃ​អេ​ក្រង់​ស្មា​ត​ហ្វុ​ន​ អាច​មិន​ផ្ដល់​ផាសុកភាព​ ហើយ​ថែម​ ទាំង​ប៉ះពាល់​ដល់​ សុខភាព​អ្នក​ប្រើប្រាស់​ផង​ដែរ​។​ ដើម្បី​ការពារ​ភ្នែក​របស់​អ្នក​ Huawei​បាន​សហការ​ ជាមួយ​មជ្ឈមណ្ឌល​ ស្រាវជ្រាវ​វិស្វកម្ម​ជាតិ​សម្រាប់​បរិក្ខារ​ភ្នែក​របស់​ប្រទេស​ចិន​  ដើម្បី​នាំ​មក​នូវ​មុខងារ​ ដែល​ផ្ដល់​ផាសុកភាព​ដល់​ភ្នែក​។​ ជាមួយនឹង​ការ​កំណត់​១​ងាយៗ​ អ្នក​ប្រើប្រាស់​ Huawei​ GR5​ ស៊េរី​ថ្មី​ ឆ្នាំ​ 2017​ អាច​បន្សាយ​ពណ៌​ខៀវ​ចេញ​។​ មុខងារ​ផាសុកភាព​ភ្នែក​ ជា​ការ​ឆ្លើយ​តប​ដ៏​ល្អ​ឥត​ ខ្ចោះ​សម្រាប់​អ្នក​ប្រើ​ ប្រាស់​ស្មា​ត​ហ្វូ​ន​ ដែល​និយម​អាន​ e-books​ ឬ​ អត្ថបទ​វែងៗ​នៅ​លើ​ឧបករណ៍​ ប៉ុន្តែ​មិន​បង្ក​ឲ្យ​កែវភ្នែក​ហត់នឿយ​ ឬ​បញ្ហា​ឈឺក្បាល​ដែល​ពេល​ខ្លះ​ កើត​មាន​ដោយសារ​ការ​មើល​ ទៅ​លើ​អេ​ក្រង់​ភ្លឺៗ​នៃ​ឧបករណ៍​ទាំងនោះ​។​ ​គួរ​បញ្ជាក់​ថា​ Huawei​ GR5​ ស៊េរី​ថ្មី​ ឆ្នាំ​ 2017​ នឹង​មាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ​ ជាមួយនឹង​តម្លៃ​សមរម្យ​បំផុត​។​ សូម​ទទួលយក​ ភាព​រីករាយ​ពី​ស្មា​ត​ហ្វូ​ន​កាមេរ៉ា​ភ្លោះ​របស់​អ្នក​ឥឡូវនេះ​!

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន