កាលពីថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2016 ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ (Ford) ប្រចាំប្រទេសកម្ពុជា បានរៀបចំព្រឹត្តិការណ៍ តាំងបង្ហាញរថយន្ត Ford ចំនួន 4 ថ្ងៃ គឺចាប់ពីថែ្ងទី 15 ដល់ថៃ្ងទី 18 ខែធ្នូ ឆ្នាំ 2016 នៅផ្សារទំនើប AEON ចាប់ពីម៉ោង 9 ព្រឹក ដល់ ម៉ោង 9 យប់ ដែលមានការដាក់តាំងបង្ហាញនេះ មានវត្តមានរបស់រថយន្ត Ford Mustang, Fiesta, Explorer, F-150, Everest និង Ranger សេរីថ្មី ក្នុងគោលបំណងដើម្បីផ្តល់ ឱកាសជូនអតិថិជន ឲ្យបានយល់ជ្រាបច្បាស់ពីលក្ខណៈពិសេស នៃបច្ចេកវិទ្យាចុងក្រោយរបស់រថយន្ត Ford មិនត្រឹមតែប៉ុណ្ណោះអតិថិជននឹងមានឱកាសទទួលបាននូវកម្មវិធីផ្តល់ជូនពិសេសៗ ជាច្រើនទៀតដែលបានផ្តល់ជូន ក្នុងឱកាសនៃការតាំងបង្ហាញរថយន្តនេះផងដែរ។
សូមអញ្ជើញមកទស្សនា និងទទួលយកបទពិសោធន៍អំពីរថយន្ត Ford នៅផ្សារទំនើប AEON ដែលមានទីតាំងស្ថិតនៅ Daylight Plaza ជាន់ផ្ទាល់ដី។ សំរាប់ពត៌មានលម្អិត សូមធ្វើការទំនាក់ទំនងមកលេខ 012 333 975 ៕