no-alternative title

ក្រុមហ៊ុន​ CITIZEN​ បើកសម្ពោធ​ហាង​នាឡិកា​ថ្មី​នៅ​ផ្សារ​ទំនើប​ក្រោម​ដី​ Naga​ City​ Walk​

​កាលពី​ថ្ងៃ​ទី​ 06​ ធ្នូ​ 2016​ ក្រុមហ៊ុន​ CITIZEN​ សហការ​ជាមួយ​ មជ្ឈមណ្ឌល​នាឡិកា​ស្វី​ស​ ដែល​ជា​តំណាង​ចែកចាយ​ផ្តាច់មុខ​នាឡិកា​ CITIZEN​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​បើក​សម្ពោធ​ហាង​លក់​នាឡិកាដៃ​ម៉ាក​ CITIZEN​ ជា​ផលិតផល​របស់​ជប៉ុន​ និង​ជា​ដ៏​ពេញ​និយម​បំផុត​ពី​សំណាក់​អ្នក​ប្រើប្រាស់​នៅ​ទូ​ទាំង​ពិភពលោក​ នៅ​ Naga​ City​ Walk​  ដែល​ជា​ផ្សារ​ទំនើប​ក្រោម​ដី​ដំបូង​បំផុត​នៅ​កម្ពុជា​ នៅ​ស្ថិត​នៅ​ក្នុង​សណ្ឋាគារ​ណា​ហ្កា​វើ​ល​រាជធានី​ភ្នំពេញ​ ។​

រូបភាពពាណិជ្ជកម្ម
no-alternative title

ពិធី​សម្ពោធ​ហាង​នាឡិកាដៃ​នេះ​ បាន​ប្រារព្ធ​ឡើង​ដោយ​មានការ​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ពី​សំណាក់​លោក​ Hosogaya​ San​ អគ្គនាយក​ក្រុមហ៊ុន​ CITIZEN​ មក​ពី​ប្រទេស​ជប៉ុន​ និង​លោក​ គួ​ច​ ណា​វ​ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​នាឡិកា​ស្វី​ស​ រួម​ជាមួយបវរកញ្ញាឯកទេសចរណ៍នៃព្រះរាជាណាចចក្រកម្ពុជា ហើយនឹង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ទៀតផងដែរ​ ។​

​លោក​ គួ​ច​ ណា​វ​ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​នាឡិកា​ស្វី​ស​ បាន​មាន​ប្រសាសន៍​ថា​ ក្រុមហ៊ុន​នាឡិកាដៃ​ម៉ាក​ CITIZEN​ របស់​ក្រុមហ៊ុន​ CITIZEN​ ពី​ប្រទេស​ជប៉ុន​ បាន​ផ្ដល់​សិទ្ធិ​ផ្ដាច់មុខ​អោយ​ មក​មជ្ឈមណ្ឌល​នាឡិកា​ស្វី​ស​ តាំងពី​ឆ្នាំ​ 2004​ ហើយ​មក​ទល់​ពេល​នេះ​ ក្រុមហ៊ុន​ បាន​សហការ​បើកហាង​ជា​បន្តបន្ទាប់​ ដូច​ជា​កាលពី​ថ្ងៃ​ទី​ 05​ សីហា​ 2014​ បាន​បើកហាង​នាឡិកា​ CITIZEN​ BOUTIQUE​ ស្ថិត​នៅ​ខាងកើត​ផ្សារ​ថ្មី​ ។​

លោក​បាន​បន្ត​ថា​ នាឡិកាដៃ​ម៉ាក​ CITIZEN​ នេះ​ ក៏​មាន​ដាក់​តាំង​លក់​នៅ​ផ្សារ​ទំនើប​ CITY​ MALL​ ផ្សារ​ទំនើប​ AEON​ MALL​ ហើយ​ក៏​មាន​លក់​នៅ​ផ្សារ​ទំនើប​ ឡាក់​គី​ និង​ហាង​ទំនើប​ K.H​ EXPORT​ នៅ​ខេត្តសៀមរាប​ផង​ដែរ​។​ សូម​ជំរាប​ថា​ CITIZEN​ គឺជា​ម៉ាក​នាឡិកាដៃ​មានគុណ​ភាពល្អ​ សក្តិ​សម​នឹង​ការ​ប្រើប្រាស់​បាន​គ្រប់​វ័យ​ និង​ធ្វើ​អោយ​ជីវិត​កាន់តែ​ស៊ី​វិ​ល័យ​ពោរពេញ​ដោយ​កិ​តិ្ត​យស​ សោ​ភណ្ឌ​ភាពល្អ​ឥត​ខ្ចោះ​ ដែល​បាន​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ CITIZEN​ ពី​ប្រទេស​ជប៉ុន​ ។​

​ជាមួយ​គ្នា​នេះ​ លោក​ Hosogaya​ San​ អគ្គនាយក​ក្រុមហ៊ុន​ CITIZEN​ មក​ពី​ប្រទេស​ជប៉ុន​ បានអោយ​ដឹង​ថា​ ក្រុមហ៊ុន​ CITIZEN​ មាន​ប្រវត្តិ​យូរ​មក​ហើយ​ក្នុង​ការ​ផលិត​នាឡិកាដៃ​ ដែល​មានគុណ​ភាព​ខ្ពស់​ ហើយ​ក៏​បាន​ទទួល​ការ​គាំទ្រ​ពី​សំណាក់​អតិថិជន​ទូ​ទាំង​ពិភពលោក​ផង​ដែរ​ ។​ ដោយ​សម្រា់ប​ CITIZEN​នៅ​ក្នុង​ប្រទេស​កម្ពុជា​ វិញ​ យើង​បាន​ផ្ដល់​សិទ្ធិ​អោយ​ក្រុមហ៊ុន​ LDI​ Enterprise​ Ltd​ ក្នុង​ការ​នាំ​ចូល​និង​ចែកចាយ​ផ្ដាច់មុខ​នូវ​ផលិតផល​នាឡិកាដៃ​ម៉ាក​ CITIZEN​ នេះ​ ហើយ​ក៏​គ្មាន​ក្រុមហ៊ុន​ណាមួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នាំ​ចូល​និង​ចែកចាយ​ឡើយ​ ។​

លោក​បន្ត​ថា​ ផលិតផល​ម៉ាក​ CITIZEN​ បាន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ជាង​១០​ឆ្នាំ​មក​ហើយ​ ។​ នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ចាត់​ទុក​ថា​ជាទី​ផ្សារ​សំខាន់​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​ ហើយ​អ្វី​ដែល​ក្រុមហ៊ុន​យើង​ផ្ដល់​ជូន​អតិថិជន​នោះ​គឺ​គុណភាព​ និង​ភាពល្អ​ឥត​ខ្ចោះ​របស់​ខ្លួន​នេះ​ហើយ​ ដែល​ធ្វើ​អោយ​អតិថិជន​នៅ​តែ​មាន​ភាព​ជឿជាក់​លើ​ផលិតផល​របស់​យើង​។​ 

​នៅ​ក្នុង​ឱកាស​សម្ពោធ​ហាង​នាឡិកាដៃ​ម៉ាក​ CITIZEN​ ថ្មី​នេះ​ផង​ដែរ​ ក្រុមហ៊ុន​នឹង​បញ្ចុះតម្លៃ​ ពិសេស​រហូត​ដល់​៣០%​ ចាប់ពី​ថ្ងៃ​ទី​ 6​ ដល់​ថ្ងៃ​ទី​ 8​  ខែធ្នូ​ ឆ្នាំ​ 2016​ ហើយ​ការ​បញ្ចុះតម្លៃ​នេះ​ មាន​តែ​ក្នុង​ហាង​CITIZEN​ BOUTIQUE​ នៅ​ NAGA​ CITY​ WALK​ ក្រោម​ដី​ប៉ុណ្ណោះ​ ៕​

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន