no-alternative title

ក្រុមហ៊ុន​ Tech​ MAX​ Group​ នាំ​មក​នូវ​កាស​ប្លូ​ធូ​ស​ និង​កាស​សន្ទនា​ (Call​ Center)​ រួម​នឹង​ឧបករណ៍​បំពង​សំេ​លង​ម៉ាក​ JABRA​ មក​កាន់​ទីផ្សារ​កម្ពុជា​

​កាលពី​ថ្ងៃទី​ 19​  ខែធ្នូ​ ឆ្នាំ​ 2016​  នៅ​សណ្ឋាគារ​ Intercontinental​ ក្រុមហ៊ុន​ Tech​ MAX​ Group​   ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ស្របច្បាប់​ ក្នុង​ការ​ចែកចាយ​ផ្តាច់មុខ​ផលិតផល​ម៉ាក​ JABRA ​ នៅ​ក្នុង​ទីផ្សារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​រៀបចំ​ពិ​ធី​សម្ពោធ​ជា​ផ្លូវការ​ ក៏​ដូច​ជា​ប្រកាស​នាំ​មក​នូវ​ផលិតផល​ប្លូ​៊​ធូ​ស​ និង​កាស​សន្ទនា​ (Call​  Center)​  រួម​នឹង​ឧបករណ៍​បំពង​សំលេង​ សំរាប់​បំពេញតំរូវការ​អតិថិជន​កម្ពុជា​។​ ពិធី​ដ៏​មហោឡា​រឹក​នេះ​ គឺ​មានការ​អញ្ជើញ​ចូល​រូ​ម​ពី​សំណាក់​លោក​ Staporn​ Sambhavaphala​ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ JABRA ​ ប្រចាំ​ប្រទេស​ថៃ​ និងឥណ្ឌូចិន និង​លោក​ ប៉ា​ង​ វិធាន​ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ Tech​ MAX​ Group​  រួម​ជាមួយនឹង​ភ្ញៀវ​កិត្តិយស​ តំណាង​ក្រុមហ៊ុន​ និង​អ្នក​ចែក​ចាយ​បន្ត​ជា​ច្រើន​រូប​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​លោក​ ប៉ា​ង​ វិធាន​ បាន​មាន​ប្រសាសន៍​ថា​ ទស្សនៈវិស័យ​របស់​ក្រុមហ៊ុន​ Tech​ MAX​ Group​ គឺ​ផ្តល់​ជូន​នូវ​រាល់​បច្ចេកវិទ្យា​ទំនើបៗ​បំផុត​របស់​ពិភពលោក​ ចូល​មក​កាន់​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា​។ សព្វ​ថ្ងៃនេះ​ ក្រុមហ៊ុន​ បាន​កំណត់​ចេញ​នូវ​ការ​បោះ​ជំហាន​ថ្មី​មួយ​ ជាមួយនឹង​ឧស្សាហកម្ម​ផ្នែក​ទំនាក់ទំនង​ឥត​ខ្សែ​ គឺ​ផលិតផល​ម៉ាក​ JABRA​ ដែល​ជា​ប្រ៊ែ​ន​ស៍​លំដាប់​លេខ​ 1​ ដែល​បាន​គ្របដណ្តប់​លើ​ទីផ្សារ​ពិភពលោក​ អស់​រយៈពេល​ជាង​ 30​ ឆ្នាំ​កន្លង​មក​ហើយ​។​ Tech​ MAX​ Group​ ពិតជា​មាន​មោទនភាព​យ៉ាង​ខ្លាំង​ ក្នុង​ការ​ទទួលយក​ប្រ៊ែ​ន​ស៍​ JABRA​ ក្នុង​នាម​ជា​ក្រុមហ៊ុន​ស្របច្បាប់​ ដែល​ទទួល​បាន​សិទ្ធិ​ចែកចាយ​ផ្តាច់មុខ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ 

Tech​ MAX​ Group​ មាន​ជំនឿ​ថា​ ក្រុមហ៊ុន​កំពុង​តែ​ចាប់ផ្តើម​ឈាន​ជំហាន​ទី​ 1​ នៅ​ទី​នេះ​ជាមួយនឹង​ផលិតផល​ JABRA​។​ ក្រុមហ៊ុន​ ក៏​មាន​គម្រោង​នាំ​ចូល​មក​កាន់​ទីផ្សារ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ នូវ​ Consumer​ Products​ ម៉ាក​ល្បីៗ​ជា​ច្រើន​ផ្សេង​ទៀត​ ដែល​ពិភពលោក​ទទួលស្គាល់​ ជូន​ដល់​សហគ្រាស​ ខ្នាត​តូច​ និង​ខ្នាត​មធ្យម​ (SME)​ នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ​។

​លោក​ ប៉ា​ង​ វិធាន​ បាន​បន្ត​ថា​ " កម្ពុជា​យើង​ គឺជា​ប្រទេស​មួយ​ក្នុង​សមាគម​ន៍​អាស៊ាន​ ដែល​មាន​កំណើនសេដ្ឋកិច្ច​លឿន​បំផុត​ គឺ​សំរេច​បាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ (GDP)​ ជាង​ 7.3%​ ព្រមទាំង​មានការ​ព្យាករណ៍​ថា​ ទីផ្សារ​ប្រើប្រាស់​ Electronic​ របស់​យើង​ នឹង​កើនឡើង​រហូត​ដល់​ 4%​ ក្នុង​រយៈពេល​ 5​ ឆ្នាំ​ខាង​មុខ​នេះ​។​ ជាមួយនឹង​កំណើន​នៃ​ការ​ប្រើប្រាស់​នេះ​ហើយ​ ដែល​យើងខ្ញុំ​មើលឃើញ​ថា​ ការ​បង្ហាញ​ជូន​នូវ​ផលិតផល​ Electronic​ ជូន​ដល់ទី​ផ្សារ​បច្ចេកវិទ្យា​ គឺជា​យុទ្ធសាស្ត្រ​ដ៏​ត្រឹមត្រូវ​។" ​  បន្ថែម​ពីលើ​នេះ​ ក្នុង​នាម​ជា​ស្ថាន​ប័ន​មួយ​ លោក​ក៏​បាន​ស្វះស្វែង​បង្កើត​អោយ​បាន​ នូវ​សហគមន៍​មួយ​ដែល​មានការ​អភិវឌ្ឍន៍​ជឿនលឿន​ និង​មានការ​អប់រំ​ខ្ពស់​ ក្នុង​ការ​ផ្តល់​ជូន​ដល់​យុវវ័យ​សម័យនេះ​ នូវ​មធ្យោបាយ​ដ៏​ប្រសើរ​ ដើម្បី​អោយ​ពួក​គេ​សម្រេច​បាន​នូវ​ជោគជ័យ​ដ៏​អស្ចារ្យ​។​ 

​លោក​ ប៉ា​ង​ វិធាន​ បាន​បញ្ជាក់​បន្ថែម​ថា​ " យើង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ តាម​រយៈ​ការ​ធ្វើ​ជំនួញ​ដោយ​ភាព​ស្មោះត្រង់​ និង​ប្រកបដោយ​ក្រមសីលធម៌​ នោះ​នឹង​ជំរុញ​អោយ​ពួក​យើង​ទាំងអស់​គ្នា​ អាច​ឈាន​ទៅ​កាន់​ភាព​ជោគជ័យ​ជាក់​ជា​មិន​ខាន​។​ ជាមួយនឹង​ការ​ចែកចាយ​រាល់​ព័ត៌មាន​របស់​ Tech​ MAX​ Group​ គឺ​ប្រាកដជា​អាច​ជួយ​លោក​អ្នក​ អោយ​សម្រេច​បាន​ជោគជ័យ​ប្រកបដោយ​កំនើន​ប្រាក់​ចំណេញ​ខ្ពស់​ជាក់​ជា​មិន​ខាន​។​ ជាមួយ​គ្នា​នេះ​ Tech​ MAX​ Group​  ក៏​បាន​រៀបចំ​បែងចែក​រួច​ជា​ស្រេច​ នូវ​ចំណែក​ប្រាក់​ចំណេញ​ ក៏​ដូច​ជា​ rebate​ Programs​  យ៉ាង​ពិសេស​ គួរ​ជាទី​ពេញចិត្ត​ ជូន​ដល់​គ្រប់​ដៃគូរ​សហការ​ទាំងអស់​។​  យើង​នឹង​សម្រេច​ជោគជ័យ​ទាំងអស់​គ្នា" ​។

​សូម​ជំរាប​ថា​ Tech​ MAX​ Group​ បាន​ក្លាយជា​ដៃគូ​ស្របច្បាប់​លើ​វិស័យ​អប់រំ​ជាមួយ​ Edulink​ International​ Campus​ ក្នុង​ការ​ផ្តល់​ជូន​ដល់​យុវវ័យ​សម័យនេះ​ នូវ​មធ្យោបាយ​ដើម្បី​ទទួល​បាន​ឱកាស​សិក្សា​កំរិត​បរិញ្ញាប័ត្រ​ នៅ​មហាវិទ្យាល័យ​ល្បីៗ​លើ​ពិភពលោក​ រួម​មាន​មហាវិទ្យាល័យ​ Greenwich​ មហាវិទ្យាល័យ​ Nothamton​ នៃ​ចក្រភព​អង់គ្លេស​ជាដើម​ ដោយ​ចំណាយ​ពេលវេលា​ និង​ថវិកា​តិច​ជាង​មុន​។​

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន