ថ្ងៃទី 21 ធ្នូ 2016 ក្រុមហ៊ុន Huawei បានប្រារព្ធកម្មវិធីជុំជួបពិសេស ថ្លែងអំណរគុណដល់មិត្តអ្នកសារព័ត៌មាន និងដៃគូរសហការនៅភោជនីយ ដ្ឋាន Moon Ligh បន្ទាប់ពីបានទទួលជោគជ័យលើទីផ្សារស្មាតហ្វូន កាមេរ៉ាភ្លោះ ស៊េរីថ្មីបំផុត Huawei GR5 ឆ្នាំ2017។ កម្មវិធីជប់លៀងដ៏ពិសេស នេះ រួមមានវត្តមាន តារាចម្រៀងតារាបង្ហាញម៉ូតល្បីៗ មិត្តអ្នកសារពត៌មាន ជាងថតរូបអាជីព ក្រុមការងារ Huawei និងដៃគូរសហការ សរុបជាង ៧០នាក់ ក្រោមភោជនីអាហារដ៏ឆ្ងាញ់ពិសេស នៃកម្រគ្រួសារ Huawei។
លោក ថង សារី ប្រធានផ្នែកចែកចាយស្មាតហ្វូន Huawei ប្រចាំប្រទេសកម្ពុជាបានថ្លែងថា គោលបំណងនៃការបង្កើតកម្មវិធីជុំជួបនេះឡើង ដើម្បី ថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់អតិថិជន ដៃគូរសហការ តារាចម្រៀងតារាម៉ូដែល និងជាពិសេសមិត្តអ្នកសារព័ត៌មាន ជាងថតរូបអាជីព និង ក្រុមការងារ Huawei ដែលបានជួយជំរុញឲ្យ ក្រុមហ៊ុន Huawei មានការរីកចំរើនជាលំដាប់ រហូត អាចគ្រង ដំណែងលេខ 1 ជាក្រុមហ៊ុន ផលិតទូរស័ព្ទ ប្រើប្រព័ន្ធប្រតិបត្តិការ Android ទទួលបាន ប្រាក់ចំណេញខ្ពស់ជាងគេបំផុត ក្នុងពិភពលោក ក្នុងត្រីមាសទីបី ឆ្នាំ 2016 នេះ។
លោក ថង សារី បានបន្តថា “ឆ្នាំថ្មីៗ រួមគ្នាជាថ្មី ជាមួយ Huawei ដើម្បីភាពជោគជ័យថ្មី ហើយក្រុមហ៊ុន Huawei សូមផ្តល់រង្វាន់ធំ Huawei GR 2017, GR5 និង GR5 mini រួមទាំងរង្វាន់ និងកាដូជាច្រើនដល់ មិត្តអ្នកសារព័ត៌មាន និងដៃគូសហការ ដែលមានវត្តមាននៅទីនេះ “រីករាយ បុណ្យ គ្រីស្តម៉ាស និងអបអរបុណ្យឆ្លងឆ្នាំសកលទាំងអស់គ្នា។
លោក ហ៊ឹម វិចិត្រ អ្នកយកព័ត៌មានប្រចាំទស្សនាវដ្តី អង្គរធំ ដែលទទួលបានរង្វាន់ធំគឺ Huawei GR5 ស៊េរីថ្មីឆ្នាំ 2017 ក្រោយពីការចាប់ឆ្នោតផ្តល់ សំណាងរបស់ថ្នាក់ដឹកនាំ Huawei បានឲ្យដឹងថា “ខ្ញុំពិតជាមាន ភាពរំភើបរីករាយណាស់ ដែលខ្ញុំបានទទួលបានរង្វាន់ពិសេសបែបនេះ។ ខ្ញុំពិត ជាមានមោទនភាពធ្វើការជាមួយក្រុមហ៊ុន Huawei ពីព្រោះតម្លៃការងាររបស់ខ្ញុំ ត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុនHuawei។
អ្នកនាង ចរិយា អ្នកយកព័ត៌មានប្រចាំទរទស្សន៍ហង្សមាស ថា “សូមជូនមេដៃដល់Huawei សម្រាប់ការផ្ដួចផ្ដើម កម្មវិធីជួបជុំដ៏ពិសេសនេះឡើង។ ចង់និយាយថា ក្រុមហ៊ុននេះ មិនត្រឹមតែយកចិត្តទុក ដាក់ចំពោះអតិថិជនរបស់ខ្លួន បានល្អប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្ស ជុំវិញជាពិសេសគឺ អ្នកសារព័ត៌មានតែម្តង”។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុន ដែលតែងតែគោរព និងឲ្យតម្លៃ រាល់កិច្ចការ និងស្នាដៃរបស់មនុស្សគ្រប់រូប។ នេះជាមូល ហេតុដែល ក្រុមហ៊ុន Huawei មានកិត្តិយសដ៏ល្អនិង ល្បីល្បាញនៅក្នុងទីផ្សារកម្ពុជា ខណៈពេលដែលផលិតផល និងគុណប្រយោជន៍ របស់ ផលិតផល តែងតែអនុលោមទៅតាម គោលការណ៍ ម៉ាកសញ្ញារបស់ខ្លួន៕