​អាណា​ណា​កុំព្យូទ័រ​ ផ្តល់​ប្រ​ម៉ូ​សិន​ពិសេស​ជូន​អតិថិជន​សំរាប់​អបអរ​នៅ​ក្នុង​ឱកាស​បុណ្យ​ណូអែល​ និង​បុណ្យចូលឆ្នាំ​សាកល​ 2017​

ចុះផ្សាយថ្ងៃទី 20 ខែ 12 ឆ្នាំ 2016 | ម៉ោង 09:43 am

មាននៅក្នុង ព័ត៌មានក្នុងប្រទេស

​អាណា​ណា​កុំព្យូទ័រ​ ដែល​ជា​ក្រុមហ៊ុន​លក់​ម៉ាស៊ីន​កុំ​ព្យូ័​ទរ​ ផលិតផល​អេ​ឡិច​ត្រូ​និក​ និង​ជា​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​សេវាកម្ម​ ICT​ ឈានមុខ​គេ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ប្រកាស​ផ្តល់​ជូន​នូវ​ប្រូ​ម៉ូ​សិន​យ៉ាង​ពិសេស​បំផុត​ ជូន​ដល់​អតិថិជន​ទាំងអស់​ ដើម្បី​ជា​ការ​ចូលរួម​អបអរសាទរ​នៅ​ក្នុង​ឱកាស​បុណ្យ​ណូអែល​ និង​បុណ្យចូលឆ្នាំ​សាកល​ 2017​ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។​  ​នៅ​ក្នុង​ឱកាស​នោះ​ ក្រុមហ៊ុន​ អាណា​ណា​កុំព្យូទ័រ​ នឹង​មាន​ផ្តល់​ជូន​នូវ​ការ​លក់​បញ្ចុះតម្លៃ​យ៉ាង​ពិសេស​ រួម​ជាមួយនឹង​ការ​បន្ថែម​ជូន​កាដូ​អនុស្សាវរីយ៍​ជា​ច្រើន​ ជូន​ដល់​អតិថិជន​ ដែល​បាន​ជាវ​ផលិតផល​ Dell​ ដូច​ជា​៖

_ កុំព្យូ​ទ័​រ​យួរដៃ​ម៉ាក​ Dell​ (Dell​ Laptop):

​រាល់​ការ​ទិញ​កំ​ុ​ព្យូ​ទ័​រ​យួរដៃ​ ម៉ាក​ Dell​ Latitude​ 3470,​ Dell​ Latitude​ E5570,​ និង​ Dell​ Latitude​ E5470​ អតិថិជន​នឹង​ទទួល​បាន​ដោយ​ឥត​គិតថ្លៃ​នូវ​៖​ កាបូប​ម៉ាក​ Dell​ (460-BBKX)​ មួយ​,​ Mouse​ ម៉ាក​ Dell​ (MS-116)​ មួយ​ និង​ កម្មវិធី​ការពារ​មេរោគ​ម៉ាក​ Avira​ ចំនួន​ 3​ License​ ។​

_ កុំ​ព្យូ​ទ័​រលើ​តុ​ម៉ាក​ Dell​ (Dell​ Desktop):

​រាល់​ការ​ទិញ​កំ​ុ​ព្យូ​ទ័​រលើ​តុ​ម៉ាក​ Dell​ Optiplex​ 3040​ Mini​ Tower,​ Dell​ Optiplex​ 7220​ Mini​ Tower,​ និង​ Dell​ Optiplex​ 5040​ Mini​ Tower​ អតិថិជន​នឹង​ទទួល​បាន​ដោយ​ឥត​គិតថ្លៃ​នូវ​៖​ Monitor​ 18.5”​ (E1916HV)​ មួយ​គ្រឿង​ ,​ UPS​ ម៉ាក​ Emerson​ Liebert​ (PSA600-SOHO)​ មួយ​គ្រឿង​ និង​កម្មវិធី​ការពារ​មេរោគ​ម៉ាក​ Avira​ ចំនួន​ 3​ License​ ។​

_ កុំ​ព្យូ​ទ័​រលើ​តុ​ម៉ាក​ Dell​ AIO​ (Dell​ All-In-One​ Desktop):

​រាល់​ការ​ទិញ​កំ​ុ​ព្យូ​ទ័​រលើ​តុ​ម៉ាក​ Dell​ OptiPlex​ 3240​ AIO​ និង​ Dell​ OptiPlex​ 7440​ AIO​ អតិថិជន​នឹង​ទទួល​បាន​ដោយ​ឥត​គិតថ្លៃ​នូវ​៖​ UPS​ ម៉ាក​ Emerson​ Liebert​ (PSA600-SOHO)​ មួយ​គ្រឿង​ និង​កម្មវិធី​ការពារ​មេរោគ​ម៉ាក​ Avira​ ចំនួន​ 3​ License​ ។​

​អ្វី​ដែល​ពិសេស​នោះ​ ក្រុមហ៊ុន​ ក៏​មានការ​លក់​បញ្ចុះតម្លៃ​ទៅ​ឧបករណ៍​សំរាប់​ប្រើប្រាស់​ជាមួយនឹង​កុំព្យូទ័រ​ជា​ច្រើន​ម៉ាក​ និង​ច្រើន​ប្រភេទ​ទៀត​ផង​ដែរ​ ដូច​ជា​ Moues(Logitech,​ Sony,​ Microsoft,​ Dell),​ Headset(Logitech),​ Speaker(Logitech),​ PowerBank(Verbatim)​ និង​កាបូប​សំរាប់​ដាក់​ម៉ាស៊ីន​កុំព្យូទ័រ​(Sony,​ Tagus,​ Dell,​ Verbatim,​ HP,​ Elecom)​ ជាដើម​។​

​តាម​ការ​បញ្ជាក់​របស់​តំណាង​ក្រុមហ៊ុន​ អាណា​ណា​កុំព្យូទ័រ​ បានអោយ​ដឹង​ថា​ កម្មវិធី​ពិសេស​នេះ​ គឺ​ចាប់​ផ្តល់​ជូន​អតិថិជន​គ្រប់់​គ្នា​ចាប់ពី​ថ្ងៃនេះ​តទៅ​ រហូត​ដល់​ដំណាច់ឆ្នាំ​ 2016​។​ ហើយ​អតិថិជន​អាច​អញ្ជើញ​មក​ក្រុមហ៊ុន​ ដែល​មាន​អ​ស័​យ​ដ្ឋា​ន​នៅ​អគារ​លេខ​ 95​ តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម​ ទល់មុខ​អនុ​វិទ្យាល័យ​ចតុមុខ​ រាជធានី​ភ្នំពេញ​ ឬ​ទំនាក់ទំនង​លេខ​ទូរស័ព្ទ​  023​ 211​ 543​។​ 

​សូម​បញ្ជាក់​ថា​ ក្រុមហ៊ុន​ អាណា​ណា​កុំព្យូទ័រ​ បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៩៥​ ហើយ​មានបទពិសោធន៍​ច្បាស់លាស់​ក្នុង​ការ​ផ្ដល់​ជូន​បច្ចេកវិទ្យា​ទំនើបៗ​ដើម្បី​បម្រើ​ដល់​អតិថិជន​ ទាំង​ស្ថាប័ន​រដ្ឋាភិបាល​ អង្គការក្រៅរដ្ឋាភិបាល​ ធនាគារ​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​ បណ្តា​ក្រុមហ៊ុន​ឯកជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​តាម​រយៈ​ការ​សហការ​យ៉ាង​ល្អ​បែប​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ អាណា​ណា​កុំព្យូទ័រ​ កាន់តែ​មានការ​រីក​ចម្រើន​ និង​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្ដល់​ជូន​រាល់​ដំណោះស្រាយ​ និង​តាម​សេចក្ដី​ត្រូវការ​របស់​អតិថិជន​ស្រប​តាម​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​បច្ចុប្បន្ន​។​  ហេតុ​ដូច្នេះ​ហើយ​បានជា​ ធ្វើ​ឲ្យ​ក្រុមហ៊ុន​ អាណា​ណា​កុំព្យូទ័រ​ ក្លាយជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា​ផ្នែក​បច្ចេកវិទ្យា​។​ ក្នុង​នោះ​ផង​ដែរ​ ក្រុមហ៊ុន​ Anana​ Group​ មាន​ក្រុមហ៊ុន​ធំៗ​របស់​ខ្លួន​ចំនួន​ ៥​ កំពុង​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដូច​ជា​៖​ ក្រុមហ៊ុន​ Anana​ Computer,​ ក្រុមហ៊ុន​ Mekong​ Net,​ ក្រុមហ៊ុន​ Full​ House​ Decoration,​ ក្រុមហ៊ុន​ Sun​ City,​ និង​ក្រុមហ៊ុន​ Faceline​ ។​

​សម្រាប់​ព័ត៌មាន​បន្ថែម​៖​ ០២៣​ ២១១​ ៥៤៣​ |​ www.ananacomputer.com​  |​  www.facebook.com/ananacomputer/

 

 

​ 

© 2015 Electronic World Magazine (Cambodia). All rights reserved.

Follow Us