Sony Xperia Z5 Premium គឺជាស្មាតហ្វូលដំដាប់ខ្ពស់បំផុតមួយរបស់ Sony ដែលសព្វថ្ងៃនេះ បាននិងកំពុងទទួលនូវការចំណាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកប្រើប្រាស់ជាច្រើននៅទូទាំងពិភពលោក ក៏ដូចជានៅប្រទសកម្ពុជាយើងដែរ ពីព្រោះ នៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ Sony មួយនេះ គឺមានចំណុចពិសេសៗ លេចធ្លោរជាច្រើនរួមមាមដូចជា តួទាំងមូលមានភាពរឹងមាំ មិនជ្រាបទឹក និងមានកញ្ចក់អេក្រង់កម្រិត 4K ដែលមានកម្រិតដង់ស៊ីតេភាពម៉ដ្ឋផ្ទៃកញ្ចក់អេក្រង់រហូតដល់ទៅ 806 ppi។ Sony Xperia Z5 Premium មានអ្រេកង់ទំហំ 5.5 អ៊ីង និងអាចការពារភាពកកិតឆ្កួតបានយ៉ាងមានប្រសិទ្ធិភាព។
ថ្ងៃនេះក្រុមហ៊ុន Sony ប្រចាំនៅប្រទេសកម្ពុជា បានប្រកាសផ្តល់ជូននូវការលក់បញ្ចុះតម្លៃកាន់តែពិសេសបំផុតគឺត្រឹមតែ 439 ដុល្លាតែប៉ុណ្ណោះ សំរាប់លោកអ្នកដែលជាវស្មាតហ្វូន Sony Xperia Z5 Premium នេះចាប់ពីថ្ងៃនេះតទៅ។ ក្រុមហ៊ុន បានបញ្ជាក់ថា ការផ្តល់ជូននេះ គឺមានចំនួនស្តុកកំណត់ ដូច្នេះ សូមអតិថិជនដែលមានចំណាប់អារម្មជាមួយនឹងស្មាតហ្វូនថ្មីនេះ អញ្ជើញរួសរាន់មកអោយបានមុនគេ ព្រោះស្តុកមានចំនួនកំណត់។
គួរបញ្ជាក់ថា Sony Xperia Z5 Premium មានកាមេរ៉ាផ្នែកខាងក្រោយទំហំ 23 មេហ្គាភិចសែសល ដែលអមមកជាមួយនូវបច្ចេកវិទ្យាថ្មី Hybrid Autofocus មានសមត្ថភាពអាចថតរូបភាពបានច្បាស់ និងមានគុនភាពខ្ពស់អាចនិយាយបានថា ជាកំពូលស្មាតហ្វូនដែលកាមេរ៉ាថតរូបល្អដាច់គេ ជាពិសេសវាអាចវីដេអូបាននៅក្នុងកំរិត 4Kថែមទៀតផង។ នៅលើទូរស័ព្ទស្មាតហ្វូន Sony Xperia Z Premium គឺ់ត្រូវបានក្រុមហ៊ុនរួមបញ្ចូលនូវមុខងារថ្មីៗមួយចំនួនដូចជា SteadyShot, Intelligent, Active Mode និង digital image stabilization ដែលមានសមត្ថភាពខ្ពស់នៅក្នុងការចាប់យករូបភាពជាលក្ខណះឌីជីថលបានច្បាស់ និងទប់ទល់នឹងភាពរំញ័របានច្រើនជាងមុនវាពិសេសសំរាប់ការថតវីដេអូ។
ម្យ៉ាងវិញទៀត Xperia Z5 Premium បំពាក់ដោយបន្ទះឈីបជំនាន់ចុងក្រោយរបស់ Qualcomm ស៊េរី MSM8994 Snapdragon 810-64bit ដែលមានអង្គគណនា 8 គ្រាប់ (octa-core Processor), RAM ទំហំ 3GB និងប្រើអង្គក្រាហ្វិកពពួក Adreno 430។ ចំពោះផ្នែករឹងផ្សេងៗទៀតមានដូចជា ថ្មជាប់តួរប្រភេទ Li-Ion ដែលមានថាមពលថ្មទំហំ 3430 mAh អាចអោយលោកអ្នកប្រើប្រាស់បានពេញមួយថ្ងៃដោយមិនចាំបាច់បារម្ភឡើយ។ ស្មាតហ្វូនថ្មីនេះមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB និងមានរន្ធដោតបន្ថែមម៉េមូរីក្រៅប្រភេទ microSD ទ្រទ្រង់បាន 200GB។