នៅថ្ងៃទី 11 ខែមករា ឆ្នាំ 2017 ក្រុមហ៊ុន ASUS Cambodia បានបើកមជ្ឈមណ្ឌលផ្តល់សេវាជួសជុលរបស់ខ្លួនដ៏ទំនើប មានលក្ខណះស្តង់ដារនៅព្រះរាជាណាចក្រកម្ពុជាហើយ ដែលមានទីតាំងមជ្ឈមណ្ឌនេះ គឺមានអសយដ្ឋានផ្ទះលេខ#97Eo ផ្លូវលេខ128 (ផ្លូវកម្ពុជាក្រោម) សង្កាត់មនោរម្យ ខណ្ឌ៧មករា ក្រុងភ្នំពេញ ដែលជាទីតាំងមួយដ៏ល្អ នៅក្នុងការបំរើសេវាកម្ម ក៏ដូចជាផ្តល់នូវភាពងាយស្រួលដល់អតិថិជននៅក្នុងស្វែងរកព្រោះវាស្ថិតវិថីកម្ពុជាក្រោម។
លោក Jeff Lo ដែលជាប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន ASUS ប្រចាំនៅតំបន់អាស៊ីប៉ាស៊ីភិច បានមានប្រសាសន៍ថា លោកសូមថ្លែងអំណរគុណចំពោះភ្ញៀវកិត្តិយសទាំងអស់ដែលផ្តល់ទំនុកចិត្ត គាំទ្រ និងជ្រើសរើសប្រើប្រាស់ផលិតផលASUSកន្លងមក។ ក្រុមហ៊ុន ASUS គឺទទួលបានជោគជ័យដោយជាប់ចំណាត់ថ្នាក់លេខ 1 នៅក្នុងទីផ្សារប្រទេសកម្ពុជាដែលមានចំនួនលើសពី 30% និងការលក់កុំព្យូទ័រប្រភេទ Gamingដែលមានទីផ្សាររហូតដល់ទៅ 40% ក្នុងឆ្នាំ 2016 ផងដែរ។
លោកបានបន្តថា ASUS ប្តេជ្ញាចិត្តថា នឹងបង្កើនការលក់អោយបាន 60% ក្នុងឆ្នាំ 2017 នេះផងដែរ។ រីឯទូរស័ព្ទវិញ ពួកយើង នឹងបង្កើនការលក់ក្នុងទីផ្សារអោយបាន 5% នៅក្នុងឆ្នាំនេះ លោកបានបន្តទៀតថា ក្រុមហ៊ុនASUS គឺជាក្រុមហ៊ុនដែលយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើគុណភាពផលិតផល និងសេវាកម្ម។ នេះហើយជាពាក្យស្លោករបស់ក្រុមហ៊ុន ហេតុដូច្នេះ ពួកយើងបានបង្កើតមជ្ឈមណ្ឌលផ្តល់សេវាកម្មជួសជុល ដែលប្រកបដោយវិជ្ជាជីវ: និងកំរិតតាមស្តង់ដារអន្តរជាតិ ដើម្បីផ្តល់ការយកចិត្តទុកដាក់ដល់អតិថិជនគ្រប់រូបក្នុងប្រទេសកម្ពុជា ហើយពួកយើងមានគម្រោងបើកមជ្ឈមណ្ឌលផ្តល់សេវាកម្មជួសជុលនៅតាមខេត្តសំខាន់ ៗទៀតក្នុងឆ្នាំ 2017 នេះផងដែរ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនASUS គឺជាក្រុមហ៊ុនដំបូងគេ បង្អស់ដែលមានការធានា 2 ឆ្នាំគ្រប់ប្រទេសអន្តរជាតិទៅលើកុំព្យូទ័រ និងការធានា 1 ឆ្នាំចំពោះទូរស័ព្ទដៃថែមទៀតផង។”
ការឈានជើងចូលមកដល់ការបើកសម្ពោធមជ្ឈមណ្ឌលសេវាកម្មជួសជុលជាលក្ខណះស្តង់ដារនេះ អតិថិជនទាំំងអស់ នឹងឃើញមានកុំព្យូទ័រ និងទូរស័ព្ទដៃជាច្រើនគ្រឿងត្រូវបានដាក់តាំង សំរាប់ភ្ញៀវគ្រប់រូបបានតេស្តកំសាន្ត ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យាដ៏ទំនើបឈានមុខគេរបស់ក្រុមហ៊ុនASUS។ បន្ទាប់មកយើង នឹងឈានទៅដល់កន្លែងទទួលភ្ញៀវ និងជាកន្លែងប្រឹក្សាយោបល់ទៅលើផលិតផលបន្ថែម។ ជាន់ទី 1 យើងនឹងឃើញមានបន្ទប់ទទួលភ្ញៀវ សាឡុងសម្រាប់អង្គុយរង់ចាំ និងកន្លែងជួសជុលដែលមានសភាពស្អាតគួរជាទីទុកចិត្ត។
សូមជំរាបផងដែរថា នេះគឺជាមជ្ឈមណ្ឌលផ្តល់សេវាកម្មដំបូងគេបង្អស់ ដែលមានទីតាំងជិត និងស្ថិតនៅទីប្រជុំជន ដែលមានទីធ្លាធំទូលាយសម្រាប់រង់ចាំ និងមានការរចនាបែបស្តង់ដា រួមជាមួយការយកចិត្តទុកដាក់ខ្ពស់សម្រាប់អតិថិជនគ្រប់រូប និងមានដាក់ផលិតផលតេស្តគ្រប់ម៉ូដែលទាំងអស់។
ក្រុមហ៊ុន ASUS គឺជាក្រុមហ៊ុនមួយដែលមានភាពជោគជ័យ និងល្បីល្បាញទូទាំងសកលលោកផ្នែកបច្ចេកវិទ្យា និងការអភិវឌ្ឍលើតិចណូឡូជីអោយទាន់តាមសម័យកាលទំនើប ហើយក្រុមហ៊ុនបានទទួលជោគជ័យយ៉ាងធំធេងដោយផ្តើមចេញពីmotherboard ។ ក្រុមហ៊ុន ASUS បានរចនា និងផលិតផលិតផលយ៉ាងទំនើបប្រកបដោយបច្ចេកវិទ្យាខ្ពស់រួមមាន៖ Motherboards កាតក្រាហ្វិក ដ្រាយវ៍អុបទិក កុំព្យូទ័រលើតុ កុំព្យូទ័រយួរដៃ ទូរស័ព្ទដៃ មនុស្សយន្ត និងផលិតផលដែលមានបច្ចេកវិទ្យាជាច្រើនទៀតផងដែរ។
ជាមួយកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាយ៉ាងខ្ពង់ខ្ពស់ដើម្បីរក្សា និងបង្កើនគុណភាព, ក្រុមហ៊ុន ASUS បានឈ្នះរង្វាន់ចំនួន 4368 នៅឆ្នាំ 2015 និងត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជាអ្នកច្នៃប្រឌិតក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ជាមួយនឹងប៉ាតង់ Eee PC ™។ ក្រុមហ៊ុនមានបុគ្គលិកជាង 17.000 នាក់និងវិស្វករ 5500នាក់សម្រាប់ធ្វើការស្រាវជ្រាវនិងអភិវឌ្ឍន៍ផលិតផលនៅទូទាំងពិភពលោក។ ការលក់សរុបរបស់ក្រុមហ៊ុន ASUS នៅឆ្នាំ 2015 ឡើងដល់ 14 ពាន់លានដុល្លារថែមទៀតផង។