និស្សិត​ស្រី​ម្នាក់​មក​ខេត្តសៀមរាប​ ឈ្នះ​ទឹកប្រាក់​ពី​ Cellcard​ ចំនួន​ 3​ ម៉ឺន​ដុល្លារ​

ចុះផ្សាយថ្ងៃទី 11 ខែ 01 ឆ្នាំ 2017 | ម៉ោង 06:07 pm

មាននៅក្នុង ព័ត៌មានក្នុងប្រទេស

​នៅ​ថ្ងៃ​ទី​ 11​  ខែមករា​ ឆ្នាំ​ 2017​ នេះ​ នៅ​ទីស្នាក់ការ​កណ្តាល​នៃ​ក្រុមហ៊ុន​ Cellcard​  មាន​រៀបចំ​ពិធី​ប្រគល់​ទឹកប្រាក់​ចំនួន​ 3​ ម៉ឺន​ដុល្លារ​ ជូន​ដល់​អតិថិជន​ ដែល​បាន​ឈ្នះ​ពី​កម្មវិធី​ “​ផ្ញើ​សារ​ដើម្បី​ឈ្នះ​ 1​ ម៉ឺន​ដុល្លារ​ជា​រៀង​រាល់​”​​ ។​ អ្នក​ដែល​មានសំណាង​ឈ្នះ​ទឹកប្រាក់​ 3​ ម៉ឺន​ដុល្លារ​ខាងលើ​នេះ​ គឺ​មានឈ្មោះ​ ថា​ កញ្ញា​ ព្រហ្ម​ វ​លក្ខណ៍​  មានមុខ​របរ​និស្សិត​រស់នៅ​ស្រុក​ពួក​ខេត្តសៀមរាប​។​ កញ្ញា​បាន​ឲ្យ​ដឹង​ថា​ កញ្ញា​ស្ទើ​តែ​មិន​ជឿ​មែន​ នៅ​ពេល​អតិថិជន​ បាន​ខ​ល​ ពី​ម្នាក់​ទៅ​ម្នាក់​ដើម្បី​ផ្តល់​ជា​ដំណឹង​បន្ទាប់​ពី​ការ​ចាប់​រង្វាន់​រួម​មក​ ដោយ​បានដឹង​ដំណឹង​បែប​នេះ​ ខ្ញុំ​និង​ក្រុម​គ្រួសារ​សប្បាយ​ចិត្តរក​អ្វី​ប្រៀប​ ពុំ​បាន​នោះ​ ឡើយ​ ដែល​បាន​ឈ្នះ​រង្វាន់​ធំ​ដោយ​មិនដឹង​ខ្លួន​បែប​នេះ​។​ 

​នៅ​ក្នុង​ឱកាស​នៃ​ការ​ប្រគល់​រង្វាន់​នេះ​ កញ្ញា​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ Cellcard​ ដែល​បាន​បង្កើត​កម្មវិធី​នេះ​ឡើង​ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ អតិថិជន​របស់​ខ្លួន​ មានសំណាង​បាន​ក្លាយជា​អ្នកមាន​ដោយ​មិនដឹង​ខ្លួន​។​  សូម​អតិថិជន​ដែល​បាន​ព្យាយាម​លែង​សូមកុំ​ទាន់​អស់សង្ឃឹម​ សំណាង​នេះ​ នឹង​បាន​ទៅ​លើ​លោក​អ្នក​នៅ​ថ្ងៃ​ណាមួយ​ជា​មិន​ខាន​៕

© 2015 Electronic World Magazine (Cambodia). All rights reserved.

Follow Us