នៅថ្ងៃនេះ ក្រុមហ៊ុន Huawei បានប្រកាសត្រៀមអាំងប៉ាវជាទឹកប្រាក់សរុបជាង 2 ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជាកាដូអបអរសាទរ បុណ្យចូលឆ្នាំប្រពៃណីចិនដល់អតិថិជិនដែលជាវស្មាតហ្វូនគ្រប់ម៉ូឌែល ចាប់ពីថ្ងៃនេះ រហូតអស់ពីស្តុក។ ការផ្តល់ជូនពិសេសនេះ នឹងត្រូវបានធ្វើឡើងទូទាំងប្រទេសកម្ពុជា នៅតាមបណ្តាហាងលក់ទូរសព្ទនានាដែលមានស្លាកសញ្ញា Huawei និង ភ្ញាក់ងារលក់របស់ Huawei ដែលមានមានសុពលភាព ចាប់ពីថ្ងៃទី 11 មករា ឆ្នាំ 2017 រហូតដល់អាវប៉ាវអស់ពីស្តុក ដើម្បីផ្តល់លាភសំណាងរបស់អតិថិជន ដែលជាវស្មាតហ្វូនរាល់ម៉ូដែលណាមួយរបស់ Huawei សម្រាប់ដើមឆ្នាំ 2017 និងរដូវកាលបុណ្យចូលឆ្នាំចិនប្រពៃណីចិន។
លោក ថង សារី ប្រធានផ្នែកចែកចាយស្មាតហ្វូន Huawei ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា ដើម្បីឆ្លើយតប ចំពោះការគាំទ្រពីសំណាក់អតិថិជននាពេល កន្លងមក ក្រុមហ៊ុន Huawei តែងតែគិតគូរ និងស្វែងរកអ្វី ដែលថ្មីប្លែកជានិច្ចសម្រាប់អតិថិជនរបស់ខ្លួន។ តួយ៉ាងសម្រាប់ឱកាសដើមឆ្នាំថ្មី និងរដូវកាល បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន Huawei បានត្រៀមអាងប៉ាវពិសេសដែលមានទឹកប្រាក់រហូតដល់ទៅ 200ដុល្លារ សរុបជាង 2 ម៉ឺនដុល្លារ រាល់ការជាវស្មាត ហ្វូន ហួវៃ គ្រប់ម៉ូដែលជាមួយតម្លៃ ដ៏ភ្ញាក់ផ្អើល និង កាដូសន្ធឹកសន្ធាប់។ “កុងស៊ីហ្វាឆាយ! ហេងចូលហេង! សួស្តីឆ្នាំថ្មី! សូមជូនពរឲ្យអតិថិជន Huawei ទាំងអស់ រកទទួលទានមានបាន ជោគជ័យគ្រប់ភារកិច្ច សម្រាប់ឆ្នាំថ្មីនេះ។ សូមទទួលយកអាំងប៉ាវលាភសំណាង សេរីសួស្តីពីក្រុមហ៊ុន Huawei ដោយ គ្រាន់តែជាវស្មាតហ្វូន Huawei ណាមួយក៏បាន។ យើងសង្ឃឹមយ៉ាងមុតមាំថា អតិថិជននឹងបន្តគាំទ្រក្រុមហ៊ុន Huawei ដើម្បីទទួលបានអត្ថប្រយោជន៍ពីប្រូម៉ូសិនផ្សេងៗទៀតក្នុងឆ្នាំថ្មីនេះ”។
រាល់ការជាវស្មាតហ្វូន Huawei P9 & P9 Plus នឹងទទួលបាន ជើងកាមេរ៉ា អង្គផ្ទុកទិន្នន័យ 32GB ស្រោមទូរសព្ទមួយ ជាមួយនឹងអាវប៉ាវមួយសន្លឺកដែល អាចមានទឹកប្រាក់រហូតដល់ទៅជាង ២០០ ដុល្លារ។ ចំនែកឯ ម៉ូដែល Huawei GR5 2017 អតិថិជិន នឹងទទួលបាន Bluetooth Speaker, សំបកទូរសព្ទ និងអាវប៉ាវមួយ សន្លឹកដូចគ្នា។ ក្រៅពីនេះ សម្រាប់ ម៉ូដែលផ្សេងទៀតដូចជា Huawei M3, T1 7 Inch, Huawei Y3 II, Huawei Y5 II, Huawei Y6 II និង P9 Lite ក៏មានបន្ថែមជូនកាដូតាមម៉ូដែលផ្សេងៗគ្នា រង្វាន់អាំងប៉ាវ និងការធានាជាផ្លូវការរយៈពេលមួយឆ្នាំពី Huawei ផងដែល។ សូមរួសរាន់ឡើងអាំង ប៉ាវមានចំនួនកំណត់។
ដើម្បីទទួលបានតម្លៃដ៏ភ្ញាក់ផ្អើល កាដូសន្ធឹកសន្ធាប់ និងអាំងប៉ាវពិសេសពីក្រុមហ៊ុន Huawei ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខនេះ អតិថិជនទាំងអស់គ្រាន់ជាវស្មាតហ្វូន និងថេប្ល៊េតណាមួយរបស់ Huawei នៅគ្រប់ហាងលក់ទូរសព្ទដែលមានភ្នាក់ងាររបស់ Huawei និងហាងដែល មានស្លាកសញ្ញា Huawei។