no-alternative title

ស្មាតហ្វូន Samsung​ Galaxy​ A2017​ បង្ហាញជាផ្លូវការនៅ​កម្ពុជាថ្ងៃនេះហើយ ​​

ដូចការគ្រោងទុក ថ្ងៃនេះ​ ក្រុមហ៊ុន ថៃ​ សាម​សុង​ អេ​ឡិច​ត្រូ​និក​ ប្រចាំ​នៅ​កម្ពុជា​ បាន​ធ្វើការ​ប​បង្ហាញ​ចេញ​ជាផ្លុវការនូវ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​នេះ​ Galaxy A 2017 ហើយ ដែលពីធីនេះត្រូវបានរៀបចំឡើងនៅសួនច្បារវត្តបូទុមវត្តី ដែលមានការរៀបចំសម្តែង ហ្គេម ប្លែកៗ រូមនិងការបង្ហាញសមតត្ថភាពរបស់កីឡារបាល់ទាត់ជំរើសជាតិអាយុ 16 ឆ្នាំរបស់កម្ពុជាយើងផងដែរ។ 

 ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ 2017​ ទាំង​បី​ស៊េរី​នេះ​ ត្រូវ​បាន​ក្រុមហ៊ុន​ធ្វើការ​រចនា​រូបរាង​ឡើង​កាន់តែ​មាន​ភាព​លេចធ្លោ​ស៊ី​វី​ល័យ​ជាង​ជំនាន់​មុនៗ​ ជាមួយ​តួរ​ខ្លួន​ស្រោប​ដោយ​លោ​ហះ​ ដែល​មាន​កម្រាស់​ 7.9​ ម​ម​ ដូច​គ្នា​ និង​បំពាក់​នូវ​បច្ចេកវិទ្យា​ប្រើប្រាស់​កាន់តែ​ទំនើប​ជាង​ជំនាន់​មុន​ទៀត​ផង​។​ បច្ចេកវិទ្យា​ទាំងនោះ​ រួម​មាន​បច្ចេកវិទ្យា​ការពារ​ជ្រាប​ទឹក​,​ បច្ចេកវិទ្យា​ប្រព័ន្ធ​ LTE​ ខ្លាំង​ជាង​មុន​ ,​ បច្ចេកវិទ្យា​ Fingerprint​ Sensor​ និង​ប្រើ​រន្ធ​ដោត​ USB​ Type-C​ ជា​ពិសេស​នោះ​កាមេរ៉ា​សែ​ល​ហ្វី​ ។​ ហើយ​ជា​បន្ត​ទៅ​ទៀត​នេះ​យើងខ្ញុំ​នឹង​បង្ហាញ​ពី​លក្ខ​ណះ​សម្បត្តិ​មួយ​ចំនួន​ដែល​មាននៅ​លើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​ទាំង​បី​ស៊េរី​នេះ​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

-Samsung​ Galaxy​ A3-2017

​ម៉ូ​ដែល​នេះ​គឺជា​កូនពៅ​ក្នុង​គ្រួសារ​ Galaxy​ A​ ព្រោះថា​ មាន​ទំហំ​តូច​ល្មម​ផលិត​ឡើង​សម្រាប់​អ្នក​ប្រើប្រាស់​ ដែល​និយម​ប្រើ​ស្មា​ត​ហ្វូ​ន​មាន​ទំហំ​តូចៗ​។​ A3-2017​ មាន​ទំហំ​វិមាត្រ​រួម​ 135.4x66.2x​ 7.9​ម​ម​ ផលិត​ឡើង​ដោយ​មាន​តួរ​ខ្លួន​ជា​លោ​ហះ​ជាមួយ​កញ្ចក់​អេ​ក្រង់​ប្រភេទ​ Super​ AMOLED​ ទំហំ​ 4.7”​ ដែល​ អាច​បង្ហាញ​រូបភាព​វី​ដេ​អូ​បាន​ក្នុង​កម្រិត​ HD-720x1280​ ភិ​ច​សែ​ល​។​ ស្មា​ត​ហ្វូ​ន​កូនពៅ​នេះ​ ដើរ​លើ​បន្ទះ​ឈី​ប​ដែល​មាន​ស៊ី​ភី​យូ​ប្រភេទ​ Octa-Core​ Cortex-A53​ មាន​ល្បឿន​ 1.6GHz​ ជាមួយ​រ៉េ​ម​ទំហំ​ 2GB​ និង​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​ 16GB​។​ កាមេរ៉ា​ក្រោយ​របស់​វា​មាន​ទំហំ​ 13MP​ មាន​ aperture​ f/1.9​ ជាមួយ​ភ្លើង​ LED​ Flash​ មួយ​គ្រាប់​ និង​កាមេរ៉ា​មុខ​ទំហំ​ 8.0​ MP​ មាន​កម្រិត​ aperture​ f/1.9​ ដូច​កាមេរ៉ា​ក្រោយ​ដែរ​។​  Galaxy​ A3-2017​ ដំណើរការ​ដោយ​ប្រតិបត្តិការ​ Android​ Marshmallow​ 6.0.1​ ភ្ជាប់​ដោយ​រន្ធ​ដោត​ USB​ Type-C,​ មាន​ថ្ម​កំលាំង​ 2,350​ mAh​ ជាមួយ​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន​រួម​ជាមួយ​បច្ចេកវិទ្យា​ការពារ​ទឹក​ និង​ធូលី​ស៊េរី​ IP68​ ផង​ដែរ​។ ​ 

-Samsung​ Galaxy​ A5-2017

​សម្រាប់​ម៉ូ​ដែល​នេះ​វិញ​គឺ​មាន​លក្ខ​ណះ​សម្បត្តិ​ខ្ពស់​ជាង​ Galaxy​ A3​ បន្តិច​ ព្រោះថា​វា​បាន​បំពាក់​នូវ​កញ្ចក់​អេ​ក្រង់​ប្រភេទ​ Super​ AMOLED​ ដូច​គ្នា​ដែរ​ប៉ុន្តែ​មាន​ទំហំ​ធំ​ជាង​គឺ​ 5.2”​ ជាមួយ​សមត្ថភាព​បង្ហាញ​រូបភាព​បាន​ដល់​កម្រិត​ Full-HD​ ឬ​ 1080​ x1920​ ភិ​ច​សែ​ល​។​ ចំពោះ​កំលាំង​ម៉ាស៊ីន​របស់​វា​វិញ​គឺ​ដើរ​លើ​បន្ទះ​ឈី​ប​ Samsung​ Exynos​ 7880​ ដែល​មាន​ស៊ី​ភី​យូ​ 8​ គ្រាប់​ប្រភេទ​ Cortex-A53​ ល្បឿន​ 1.9GHz​ ជាមួយ​រ៉េ​ម​ទំហំ​ 3GB​ និង​មាន​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​ 32GB​ ហើយ​ក៏​អាច​បន្ថែម​ទំហំ​បាន​ 256GB​ ជា​ប្រភេទ​ microSD​។​  Galaxy​ A5-2017​ ភ្ជាប់​មក​ជាមួយ​ថ្ម​ដែល​មានកំ​លាំង​ថាមពល​ 3,000mAh​ និង​មាន​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន​ផង​ដែរ​។​ ចំពោះ​សមត្ថភាព​ថតរូប​វិញ​គឺ​វា​មាន​ទំហំ​ 16MP​ នៅ​ផ្នែក​ខាងក្រោយ​ជាមួយ​អំ​ពូ​ល​ភ្លើង​ LED​ Flash​ មួយ​គ្រាប់​មានមុខ​ងារ​ទប់​រំ​ញ័រ​ OIS​ និង​ខាង​មុខ​ក៏​មាន​ទំហំ​ 16MP​ ដែរ​។​ ទាំង​កាមេរ៉ា​មុខ​ និង​កាមេរ៉ា​ក្រោយ​គឺ​មាន​កម្រិត​ aperture​ f/1.9​ ដូច​គ្នា​។​ លក្ខ​ណះ​សម្បត្តិ​ដូច​គ្នា​ទៅ​នឹង​ Galaxy​ A3-2017​ គឺ​ប្រើ​រន្ធ​ដោត​ USB​ Type-C,​ បច្ចេកវិទ្យា​ការពារ​ទឹក​ និង​ធូលី​ IP68,​ ដំណើរការ​ដោយ​ Android​ Marshmallow​ v6.0.1​ និង​បច្ចេកវិទ្យា​ Fingerprint​ Sensor​ ជាដើម​។​

-Samsung​ Galaxy​ A7-2017

​ម៉ូ​ដែល​ចុង​ក្រោយ​នេះ​ គឺជា​បងធំ​ក្នុង​គ្រួសារ​ Galaxy​ A-2017​ ព្រោះថា​វា​បាន​បំពាក់​មក​ជាមួយ​នូវ​កំលាំង​ថាមពល​ខ្លាំង​ជាង​ A3​ និង​ A5​។​  ម៉ូ​ដែល​ Galaxy​ A7-2017​ បំពាក់​ដោយ​កញ្ចក់​អេ​ក្រង់​ ធំ​ទូលាយ​ជាង​ប្អូនៗ​ របស់​វា​ដែល​ មាន​ទំហំ​ 5.7”​ ប្រភេទ​ Super​ AMOLED​ ប៉ុន្តែ​ មាន​សមត្ថភាព​អាច​បង្ហាញ​ផ្ទាំងទស្សនីយភាព​បាន​កម្រិត​ Full-HD​ ដូច​ Galaxy​ A5​ ដែរ​។​ កំលាំង​ម៉ាស៊ីន​បងធំ​គេ​នេះ​ ដើរ​លើ​បន្ទះ​ឈី​ប​ Samsung​ Exynos​ 7880​ មាន​ស៊ី​ភី​យូ​ 8​ គ្រាប់​ប្រភេទ​ Cortex-A53​ ល្បឿន​ 1.9GHz​ ជាមួយ​រ៉េ​ម​ទំហំ​ 3GB,​ ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​ 32GB​ និង​មាន​ថ្ម​ទំហំ​ 3,600mAh​។​ ចំពោះ​កាមេរ៉ា​ថតរូប​វិញ​ គឺ​មាន​ទំហំ​ 16MP​ ទាំង​កាមេរ៉ា​មុខ​ និង​កាមេរ៉ា​ក្រោយ​ជាមួយ​ទំហំ​ aperture​ f/1.9​ ដូច​គ្នា​ និង​មាន​ភ្ជាប់​មក​ជាមួយ​មុខងារ​ទប់​លំ​ញ័រ​ OIS​ ដូច​ Galaxy​ A5​ ដែរ​។​ 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន