no-alternative title

សម្រាប់​ឆ្នាំ​ថ្មី​ អ្វីៗ​ក៏​ថ្មី​ PHONEMAX​ Mars​ X​ តម្លៃ​ត្រឹមតែ​ 79​ ដុល្លា​ប៉ុណ្ណោះ​

​ដើមឆ្នាំ​ 2017​ នេះ​ ទស្សនាវដ្តី​ ពិភព​អេ​ឡិ​ត្រូ​និ​ច​ សូម​បង្ហាញ​នូវ​ទូរស័ព្ទ​ម៉ូ​ដែល​ថ្មី​មួយ​ពី​ក្រុមហ៊ុន​ PHONEMAX​ ម៉ូ​ដែល​ Phonemax​ Mars​ X​ ដែល​ត្រូវ​បាន​ផលិត​ឡើង​យ៉ាង​ប្រណិត​ ពិសេស​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​។​ Phonemax​ Mars​ X​ មាន​រូបរាង​សម​ល្មម​ ងាយស្រួល​កាន់​ក្នុង​ដៃ​ បំពាក់​ដោយ​កម្មវិធី​សម្បូរ​បែប​ មិន​ចាញ់​បណ្ដា​ទូរស័ព្ទ​ម៉ូ​ដែល​ផ្សេងៗ​នោះ​ឡើយ​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​រូបរាង​និង​ការ​រចនា​

​និយាយ​ពី​រូបរាង​របស់​ Phonemax​ Mars​ X​ ត្រូវ​បាន​រចនា​ប្រកបដោយ​ភាព​ទាក់ទាញ​ និង​ទាន់សម័យ​ក្នុង​ការ​ប្រើប្រាស់​ ជាមួយនឹង​រូបរាង​រួម​ផ្សំ​ពី​សមាសធាតុ​អាលុយមីញ៉ូម​ រំលេច​នូវ​ពណ៌​យ៉ាង​ស្រស់​ស្អាត​ភ្លឺ​ចែងចាំង​។​ យើង​ចាំ​ផ្តើម​ពិនិត្យ​មើល​ផ្នែក​ខាង​មុខរប​ស់វា​ យើង​ឃើញ​មាន​កញ្ចក់​អេ​ក្រង់​ពណ៌​ខ្មៅ​ភ្លឺ​រលើបរលោង​តែ​ម្តង​ នៅ​ខាងលើ​អេ​ក្រង់​មាន​បង្កប់​នូវ​ស៊ិ​ន​ស័​រ​បញ្ជា​អេ​ក្រង់​ ឧ​បា​ល័​រ​បំពង​សម្លេង​ និង​កាមេរ៉ា​ផ្នែក​ខាង​មុខ​ ចំណែក​ខាងក្រោម​មាន​ប៊ូ​តុង​ថា​ច់​ស៊ិ​ន​ស៊ី​ធី​វ​ចំនួន​បី​គឺ​ប៊ូ​តុង​ហ៊ូ​ម​ស្គ្រី​ន​នៅ​កណ្ដាល​ អម​ដោយ​ប៊ូ​តុង​ត្រឡប់​ក្រោយ​ និង​ប៊ូ​តុង​សម្រាប់​មើល​និង​បិត​កម្មវិធី​ដែល​បាន​បើក​ចោល​ ដើម្បី​កាត់​បន្ថយ​ការ​ដំណើរការ​របស់​ RAM​ និង​ម៉ាស៊ីន​ទូរស័ព្ទ​។​ យើង​មក​មើល​ពី​ខាងក្រោយ​វិញ​ កាន់តែ​ទាក់ទាញ​ដោយសារ​វា​ត្រូវ​បាន​រចនា​ម៉ូត​យ៉ាង​សម​ញ្ញ​ តែ​ប្លែក​ ផលិត​ពី​ជ័រ​ទន់​ ធន់​ ងាយស្រួល​ដោះ​ចេញ​ ដោយ​មាន​រាង​ស្ទើរតែ​កោង​បន្តិច​ មាន​រំលេច​កាមេរ៉ា​ និង​អំ​ពូ​ល​ហ្លា​ស់​ ហើយ​មាន​លោ​គោ​ PHONEMAX​ ឧ​បា​ល័​រ​បំពង​សម្លេង​ផង​ដែរ​។​ និយាយ​ពី​វន្ត​ជុំវិញ​ ដោយសារ​តែ​សំបក​វា​អាច​ដោះ​ចេញ​បាន​យ៉ាង​ងាយស្រួល​ ក៏​បាន​រចនា​ជា​ខ្សែ​វន្ត​ និង​មាន​ប៊ូ​តុង​ចាក់សោ​-​បិត​បើក​ទូរស័ព្ទ​ និង​ប៊ូ​តុង​ឡើង​ចុះ​សម្លេង​ ខាងលើ​មាន​រន្ធ​ដោត​កាស​ និង​រន្ធ​ USB​ សាក​សាក​ថ្ម​ និង​ចម្លង​ទិន្នន័យ​បាន​យ៉ាង​រហ័ស​ទាន់ចិត្ត​។​ 

​កញ្ចក់​អេ​ក្រង់​

Phonemax​ Mars​ X​ ត្រូវ​បាន​បំពាក់​ដោយ​កញ្ចក់​អេ​ក្រង់​ទំហំ​ 4.5​ អី​ុ​ង​ ប្រភេទ​ IPS​ LCD​ រាបស្មើ​ ដែល​មាន​សមត្ថភាព​ខ្ពស់​អាច​បង្ហាញ​ចេញ​បាន​ភ្លឺ​ច្បាស់​ និង​អាច​ការពារ​ចំណាំងផ្លាត​ពី​ពន្លឺ​ថ្ងៃ​ខ្លាំង​បាន​យ៉ាង​ល្អ​ ដែល​អាច​បង្ហាញ​ចេញ​នូវ​កម្រិត​រី​សូ​លូ​ហ្សិ​ន​ HD​ ដែល​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការ​បង្ហាញ​ចេញ​នូវ​រូបភាព​ និង​វិ​ដេ​អូ​នៅ​លើ​កញ្ចក់​អេ​ក្រង់​បាន​យ៉ាង​ច្បាស់​ត្រជាក់​ភ្នែក​តែ​ម្តង​។​

​កាមេរ៉ា​ថតរូប​

​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​មួយ​នេះ​ត្រូវ​បាន​បំពាក់​នូវ​កាមេរ៉ា​ខាងក្រោយ​ទំហំ​ 5​ មេ​ហ្គា​ភិ​ច​សែ​ល​ មាន​អំ​ពូ​ល​ហ្លា​ស់​ LED​ Flash​ ពីរ​គ្រាប់​ ផ្តល់​ជូន​នូវ​ការ​ថតរូប​ភាព​ឬ​វិ​ដេ​អូន​បាន​យ៉ាង​ច្បាស់​ និង​កាមេរ៉ា​ខាង​មុខ​ទំហំ​ 8.0​ មេ​ហ្គា​ភិ​ច​សែ​ល​ ដែល​មាន​សមត្ថភាព​ក្នុង​ការ​ចាប់​យក​រូបភាព​បាន​យ៉ាង​ច្បាស់​ ពិសេស​គឺ​មុខងារ​ Selfie​ តែ​ម្តង​ និង​ត្រូវ​បាន​ភ្ចា​ប់​មក​ជាមួយ​នូវ​មុខងារ​ពិសេសៗ​មួយ​ចំនួន​ ដែល​ផ្តល់​ជូន​នូវ​ការ​បទ​ពិសោធ​ន៌​ក្នុង​ការ​ថតរូប​ភាព​ទាំង​ខាង​មុខ​និង​ខាងក្រោយ​បាន​កាន់តែ​ពេញចិត្ត​ពេញ​ថ្លើម​តែ​ម្តង​។​ ជា​ពិសេស​ជាមួយនឹង​សមត្ថភាព​ក្នុង​ការ​ថត​វិ​ដេ​អូ​បាន​យ៉ាង​ច្បាស់​កម្រិត​ Full​ HD​ តែ​ម្តង​។​

​កំលាំង​ម៉ាស៊ីន​

​ងាក​មក​មើល​កំលាំង​ម៉ាស៊ីន​ ការ​ដំណើរការ​ទៅ​បាន​ដោយ​រលូន​របស់​ Phonemax​ Mars​ X​ គឺ​ត្រូវ​ពឹង​លើ​បន្ទះ​ឈី​ប​ប្រភេទ​ MTK​ 6580​ អម​ដោយ​អង្គ​គណនា​បួន​គ្រាប់​ Quad-core​ ល្បឿន​ 1.3GHz​ ដែល​មាន​សមត្ថភាព​ក្នុង​ការ​ដំណើរការ​បាន​យ៉ាង​រលូន​រហ័ស​ទាន់ចិត្ត​។​ ម្យ៉ាងវិញទៀត​ Phonemax​ Mars​ X​ ក៏​មាន​រ៉េ​ម​ទំហំ​ 1GB​ អម​ដោយ​ទំហំ​ផ្ទុក​ក្នុង​ម៉ាស៊ីន​ទំហំ​ 8GB​ ។​ Phonemax​ Mars​ X​ ភ្ជាប់​មក​ជាមួយ​ថ្ម​ខ្នាត​ 2000mAh​ ដែល​អាច​ផ្តល់​ជូន​នូវ​ការ​ប្រើប្រាស់​បាន​កាន់តែ​យូរ​ជាង​មុន​ទ្វេរ​ដង​។​

​ប្រតិបត្តិការ​

Phonemax​ Mars​ X​ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ ជំនាន់​ 6.0​ Marshmallow​ អម​ដោយ​ផ្ទៃ​យួ​ស័​រ​អិ​ុ​ន​ធើ​ហ្វេ​ស​ផ្ទាល់ខ្លួន​តែ​ម្តង​។​ ដូច្នេះ​ Phonemax​ Mars​ X​ ត្រូវ​បាន​គេ​ចាត់​ចូល​ជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ថ្នាក់​កណ្ដាល​ ដែល​មាន​បំពាក់​មក​ជាមួយ​នូវ​មុខងារ​ពិសេសៗ​ជា​ច្រើន​ទៀត​ ដែល​អាច​បំពេញ​តាម​តម្រូវការ​ប្រើប្រាស់​របស់​អស់លោក​អ្នក​ មិន​ថា​ការ​ទំនាក់ទំនង​ ការ​កម្សាន្ត​ និយាយ​ជា​រួម​គឺ​គ្រប់​តែ​ម្តង​។​ 

​សរុប​មក​ Phonemax​ Mars​ X​ គឺជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ថ្នាក់​កណ្តាល​ស៊េរី​ថ្មី​ដ៏​ល្អ​ សម្រាប់​ការ​ប្រើប្រាស់​ ព្រោះថា​ វា​មាន​រូបរាង​ល្អ​ ទាំង​កម្មវិធី​ក៏​ដូច​ជា​មុខងារ​សម្រាប់​ប្រើប្រាស់​ ដែល​ផ្តល់​ជូន​លោក​អ្នក​នៅ​គ្រប់​កិច្ច​ការងារ​ទាំងអស់​ ក៏​ដូច​ជា​តម្លៃ​ក៏​សម​ល្មម​ក្នុង​ការ​ជាវ​យក​ទៅ​ប្រើប្រាស់​ផង​ដែរ​។​ លោក​អ្នក​អាច​រក​ជាវ​បាន​នៅ​គ្រប់​បណ្តា​ហាង​លក់​ទូរស័ព្ទ​ដៃ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ ក្នុង​តម្លៃ​ពិសេស​ត្រឹមតែ​ 79$​ ប៉ុណ្ណោះ​ ហើយ​ថែម​ទាំង​មាន​បន្ថែម​ជូន​នូវ​ឆ័​ត្រ​មួយ​ផង​ដែ​។​

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន