ក្រុមហ៊ុន អាយអេឡិចត្រូនិក (ICE Electronics) ដែលទទួលបានសិទ្ធនាំចូល និងចែកចាយនូវសំភារអេឡិចត្រូនិកម៉ាកល្បីៗ ដូចជា កុំព្យូទ័រម៉ាក DELL និង ម៉ាក LENOVO ម៉ាស៊ីនព្រីនម៉ាក FujiXerox គ្រឿងបញ្ចាំងរូបភាព LED ម៉ាក SONY ឧបករណ៍ទប់ភ្លើងម៉ាក APC គ្រឿងកុំព្យូទ័រ Networking & Sever និង ឧបករណ៍អេឡិចត្រូនិក ជាច្រើនទៀត នៅក្នុងប្រទេសកម្ពុជា បានប្រកាសផ្តល់ជូននូវកម្មវិធីពីសេសមួយ គឺចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃចូលឆ្នាំចិន គ្រប់អតិថិជនទាំងអស់ ដែលគ្រាន់តែចូលមកកាន់ Showroom សាខាទឹកថ្លា ដើម្បីទស្សនាការដាក់បង្ហាញ ឬ ជាវសំភារះអេទ្បិចត្រូនិក ណាមួយ នឹងទទួលបានកាដូពីការចាប់រង្វាន់ និងការផ្តល់ជូននូវកាតសន្សំពិន្ទុដើម្បី ប្តូរយករង្វាន់ជាច្រើនដែលមិនធ្លាប់មានពីមុនមក។
តាមការបញ្ជាក់របស់ក្រុមហ៊ុន អាយអេឡិចត្រូនិក (ICE Electronics) បានអោយដឹងថា ដើម្បីចូលរួមអបអរសាទរនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន នាពេលខាងមុខនេះ ក្រុមហ៊ុន បានរៀបចំកម្មវិធីពិសេសៗ និងងាយៗ ដូចជាការចាប់រង្វាន់ កាដូពិសេសៗ កាតសន្សំពិន្ទុ និងកម្មវិធីប្រម៉ូសិនផ្សេងៗជាច្រើនទៀត។ កម្មវិធីនេះផ្ត ល់ជូនអតិថិជន ដោយគ្រាន់តែអញ្ជើញមកកាន់ SHOWROOM ICE សាខាទឹកថ្លា ដែលនឹងមានការដាក់តាំងបង្ហាញសំភារអេឡិចត្រូនិកជាច្រើនប្រភេទ និង ច្រើនម៉ាក ដែលសុទ្ធសឹងតែជាផលិតផលដែលមានគុណភាពខ្ពស់ និង នាំចូលពីបរទេស។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អាយអេឡិចត្រូនិក (ICE Electronics) សូមអញ្ជើញអតិថិជនទាំងអស់ អោយប្រញ៉ាប់រួសរាន់ មកទទួលការផ្តល់ជូនឱកាសពិសេសនេះ ដែលអតិថិជនមកមុន នឹងទទួលបានមុន រហូតដល់ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន។ សូមអតិថិជនទាំងអស់ កុំអោយឱកាសពិសេសនេះកន្លងផុតទៅ។ សំរាប់ពត៏មានលំអិត សូមទំនាក់ទំនងមកកាន់ក្រុមហ៊ុនផ្ទាល់ តាមរយះ អាសយដ្ឋាន ផ្ទះលេខ ៦១-៦៣ ផ្លូវ ១០១៩ (Northbridge) ភ្នំពេញ ដែលមានលេខទូរស័ព្ទ ០២៣ ២២២ ៩២៤ និង ០៧៧ ៨៨៨ ១៨៧។ ឬចូលតៅកាន់គេហទំព័រ: www.icekh.comនិង Facebook: iceelectronics។