no-alternative title

ក្រុមហ៊ុន​ Microsoft​ សម្ពោធ​កម្មវិធី​ Office​ 365​ នៅ​កម្ពុជា​ និង​ប្តេជ្ញា​បន្ត​ជំរុញ​ចក្ខុវិស័យ​អភិវឌ្ឍ​បច្ចេកវិទ្យា​ខណៈ​សេដ្ឋកិច្ច​កំពុង​រីក​ចំរើន​

​ថ្ងៃ​ទី​ 17​ ខែមករា​ ឆ្នាំ​ 2017​ នៅ​សណ្ឋាគារ​ សូ​ហ្វី​ថែ​ល​ ក្រុមហ៊ុន​ Microsoft​ បាន​ប្រកាស​ស​បើក​ម្ពោ​ធ​កម្មវិធី​ Office​ 365​ ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​ន័យ​ថា​ អាជីវកម្ម​នានា​ អាច​ជាវ​សេវាកម្ម​ ដោយ​អា​ចត​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​ក្លោ​ដ ​ (cloud)​  បាន​ ដែល​វា​នឹង​ជំរុញ​ការ​សហការ​គ្នា​បាន​រលូន​ និង​បង្កើន​ផលិតភាព​ខ្ពស់​ នៅ​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​ចល័ត​ និង​អ៊ីនធឺណិត​នា​ពេល​បច្ចុប្បន្ន​នេះ​។​ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​របស់​ក្រុមហ៊ុន​ Microsoft​ ដែល​មានឈ្មោះ​ថា​ “​ពិភព​ការងារ​ថ្មី​”​ (New​ World​ of​ Work)​ ដែល​បាន​ស្ទង់​មតិ​អ្នកធ្វើការ​ចល័ត​ចំនួន​ 5​ ពាន់​នាក់​ នៅ​ក្នុង​តំបន់​អាស៊ី​ បាន​បង្ហាញ​ថា​ បុគ្គលិក​ដែល​បាន​ស្ទង់​មតិ​ភាគច្រើន​គិត​ថា​ ពួក​គាត់​មិន​មាន​បច្ចេកវិទ្យា​ដែល​ជួយ​ជំរុញ​អោយ​ពួក​គាត់​បំពេញការងារ​បាន​ដោយ​ជោគជ័យ​នោះ​ទេ​ មាន​តែ​មនុស្ស​ 44​ នាក់​ ក្នុង​ចំណោម​មនុស្ស​ 100​នាក់​ ប៉ុណ្ណោះ​ ដែល​និយាយ​ថា​ ពួក​ក​គាត់​មាន​បរិក្ខារ​គ្រប់គ្រាន់​សម្រាប់​បំពេញការងារ​របស់​ពួក​គាត់​បាន​ល្អ​ ។​

​លោកស្រី​ Rena​ Chai​ អគ្គនាយក​ផ្នែក​ទីផ្សារ​ និង​ប្រតិបត្តិការ​ នៃ​ក្រុមហ៊ុន​ Microsoft​ ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ បាន​មាន​ប្រសាសន៍​ថា​ “​បរិប​ថ​ការងារ​កំពុង​ផ្លាស់​ប្តូរ​ និង​ក្រុមហ៊ុន​ទាំង​ធំ​ ទាំង​តូច​ នៅ​ទូ​ទាំង​ពិភពលោក​ ត្រូវ​តែ​ផ្លាស់​ប្តូរ​ទៅ​រក​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ ដើម្បី​បំពេញ​តាម​តម្រូវការ​ថ្មីៗ​របស់​ស្ថាប័ន​ខ្លួន​ និង​ដោះស្រាយ​ឧបសគ្គ​នៅ​ក្នុង​បរិយាកាស​អាជីវកម្ម​មួយ​ ដែល​មានការ​ផ្លាស់​ប្តូរ​ឆាប់រហ័ស​។​ ជាមួយនឹង​ការ​សម្ពោធ​កម្មវិធី​ Office​ 365​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ អតិថិជន​អាច​ទទួល​បាន​ដំណោះស្រាយ​អាជីវកម្ម​ត​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​ក្លោ​ដ​ (cloud)​ របស់​យើង​ ប្រកបដោយ​សុវត្ថិភាព​ ដោយ​មិន​ចាំបាច់​ចំណាយ​លើ​ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្ទាល់ខ្លួន​ និង​អនុញ្ញាត​អោយ​បុគ្គលិក​ របស់​អាច​ធ្វើការ​ចល័ត​ភាព​ពិតៗ​ នៅ​ក្នុង​កា​រប​ពេញការ​ងារ​។​ ប្រការ​នេះ​មាន​ន័យ​ថា​ ក្រុមហ៊ុន​ នឹង​មាន​ផលិតភាព​ការងារ​ កិច្ចសហការ​ និង​ការ​ច្នៃប្រឌិត​កើនឡើង​ ដែល​នឹង​លើកកម្ពស់​គុណ​តម្លៃ​ការងារ​ ក្នុង​សេដ្ឋកិច្ច​កំពុង​រីក​ចំរើន​របស់​ប្រទេស​កម្ពុជា​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​កម្មវិធី​ Office​ 365​ នឹង​ផ្តល់​ជូន​នូវ​បណ្តុំ​សេវាកម្ម​ពេញលេញ​ ដែល​រួម​មាន​ កម្មវិធី​ Microsoft​ Word,​ Excel,​ PowerPoint​ និង​កម្មវិធី​ដទៃ​ទៀត​ ដែល​ផ្តល់​អោយ​អតិថិជន​នូវ​សមត្ថភាព​ខ្ពស់​បំផុត​ និង​ស៊ីជម្រៅ​បំផុត​ ក្នុង​ការ​បង្កើន​ផលិតភាព​ បូក​ផ្សំ​នឹង​កម្មវិធី​វៃឆ្លាត​ផ្សេង​ទៀត​ ដូច​ជា​មុខងារ​ People​ card​ ក្នុង​កម្មវិធី​ SharePoint​ និង​ OneDrive​ និង​មុខងារ​ដំណើរការ​អាជីវកម្ម​ដោយ​ស្វ័យប្រវត្តិ​ជាមួយ​កម្មវិធី​ Microsoft​ Flow​ និង​ Power​ Apps​ ដែល​ជំរុញ​អោយ​អាជីវកម្ម​សម្រេច​ការងារ​បាន​កាន់តែ​ច្រើន​ ។​ អ្នក​ប្រើប្រាស់​ គឺ​ទទួល​បាន​ទំហំ​ផ្ទុក​យ៉ាងតិច​ 1TB​ សម្រាប់​ការ​ផ្ទុក​នៅ​លើ​កម្មវិធី​ OneDrive​ របស់​ Microsoft​ ក៏​ដូច​ជា​ទទួល​បានការ​ធានា​សន្តិសុខ​ឥត​គូ​ប្រៀប​ តាម​រយៈ​មុខងារ​ការពារ​ការ​គំរាមកំហែង​ជាន់ខ្ពស់​ (Advanced​ Threat​ Protection)​ ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​របស់​ខ្លួន​ស្វែងរក​ ការពារ​ខ្លួន​ និង​ឆ្លើយ​តប​ទៅ​នឹង​មេរោគ​កុំព្យូទ័រ​គ្រប់​ប្រភេទ​ ។​

​នៅ​ប្រទេស​កម្ពុជា​ អង្គភាព​ការពារ​កុមារ​ ហៅ​កាត់​ថា​ CPU​ ដែល​ជា​ អង្គការ​មិន​រក​ប្រាក់​ចំណេញ​មួយ​ ដែល​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​ និង​ការ​កេងប្រវ័ញ្ច​លើ​កុមារ​ ក្រោម​ភាព​ជា​ដៃគូ​ជាមួយ​នគរបាល​ជាតិ​កម្ពុជា​ បាន​ជ្រើសរើស​ប្រើប្រាស់​កម្មវិធី​ Office​ 365​ ដើម្បី​អនុញ្ញាត​ឱ្យ​បុគ្គលិក​របស់​ខ្លួន​ សហការ​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​ និង​ប្រាស្រ័យ​ទាក់ទង​ប្រកបដោយ​សុវត្ថិភាព​។​ លោក​ James​ McCabe​ នាយក​អង្គភាព​  CPU​ បាន​មាន​ប្រសាសន៍​ថា​ “​កាលពីមុន​ យើង​បាន​ប្រើ​ប្រព័ន្ធ​កត់ត្រា​ដោយ​ក្រដាស​ ដើម្បី​គ្រប់គ្រង​លំហូរ​ប្រតិបត្តិការ​របស់​យើង​ ប៉ុន្តែ​នៅ​ពេល​ដែល​អង្គភាព​របស់​យើង​រីក​ធំធាត់​ទៅ​ បុគ្គលិក​របស់​យើង​មិន​អាច​បន្ត​កត់ត្រា​គ្រប់យ៉ាង​ដោយ​ដៃ​ទៀត​នោះ​ទេ​ ។​ 

​ក្រោយ​ពី​បាន​ប្រើប្រាស់​កម្មវិធី​ Office​ 365​ និង​ Microsoft​ Azure​ មក​ យើង​បាន​ធ្វើ​ឌី​ជី​ថ​ល​នី​យ​កម្ម​ប្រ​តិ​ប​តិ្ត​ការ​របស់​យើង​ និង​រៀ​បំ​ប្រព័ន្ធ​គ្រប់គ្រង​ករណី​របស់​យើង​ និង​ប្រើប្រាស់​ប្រព័ន្ធ​ក្លោ​ដ​ (cloud)​  ដើម្បី​ចែករំលែក​ព័ត៌មាន​ តាមដាន​ និង​គ្រប់គ្រង​បុគ្គលិក​តាម​មូលដ្ឋាន​របស់​យើង​ ក៏​ដូច​ជា​សហការ​ជិត​ស្និ​ទ​ជាមួយ​មន្ត្រី​នគរបាល​បាន​ភ្លាមៗ​ ក្នុង​ការ​សង្គ្រោះ​ជន​រង​គ្រោះ​។​

​ជា​ផ្នែក​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កាលពី​ពេល​ថ្មីៗ​នេះ​ ក្រុមហ៊ុន​ Microsoft​ បាន​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ធ្វើ​អោយ​ប្រសើរ​ឡើង​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ ជំរុញ​ការ​ប្រកួតប្រជែង​ តាម​រយៈ​ការ​បណ្តុះបណ្តាល​បច្ចេកវិទ្យា​ និង​ការ​អប់រំ​សម្រាប់​ក្រុមការងារ​បកប្រែ​ភាសា​ខ្មែរ​របស់​ Microsoft​ ក៏​ដូច​ជា​យុទ្ធនាការ​អប់រំ​ អំពី​សុវត្ថិភាព​អ៊ីនធឺណិត​ និង​ការ​គំរាមកំហែង​ពី​មេរោគ​ក្នុង​កុំព្យូទ័រ​ ។​ ​

កម្មវិធី​ Office​ 365​ អាច​ជាវ​បាន​ក្នុង​តម្លៃ​ 69.99​ ដុល្លារ​នៅ​ក្នុង​មួយ​ឆ្នាំ​ ឬ​ 6.99​ដុល្លារ​ក្នុង​មួយ​ខែ​ សម្រាប់​ការ​ប្រើប្រាស់​ក្នុងផ្ទះ​ និង​ក្នុង​តម្លៃ​ 5​ដុល្លារ​ក្នុង​មួយ​ខែ​ សម្រាប់​ការ​ប្រើប្រាស់​ជា​លក្ខណៈ​ក្រុមហ៊ុន​ ។​ អតិថិជន​ជា​ម្ចាស់​អាជីវកម្ម​ ក៏​អាច​ជ្រើសរើស​ពង្រីក​ការ​ជាវ​របស់​ខ្លួន​ ស្រប​តាម​តម្រូវការ​របស់​ពួក​គេ​ផ្ទាល់​ តាម​រយៈ​ គំរូ​ “​បង់​តាម​តម្រូវការ​”​ ។​ អតិថិជន​ជា​ម្ចាស់​អាជីវកម្ម​ ក៏​អាច​ស្នើ​សាកល្បង​កម្មវិធី​នេះ​ដោយ​ឥត​គិតថ្លៃ​សម្រាប់​រយៈពេល​ ៣០​ថ្ងៃ​ ដោយ​គ្រាន់តែ​ចុះ​ឈ្មោះ​នៅ​គេហទំព័រ​ www.office365.com។​

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន