no-alternative title

OUKITEL​ U20​ Plus ចេញមកហើយ មានកាមេរ៉ា​ពីរ​ ​មេចដែរពេញចិត្តទេ​?​

​បច្ចុប្បន្ន​នេះ​ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ ដែល​មាន​បំពាក់​កាមេរ៉ា​ផ្នែក​ខាងក្រោយ​ចំនួន​ពីរ​ ហាក់​កំពុង​តែ​ធ្វើ​ឲ្យ​ប្រិ​យ​មិត្ត​មួយ​ចំនួន​ចាប់អារម្មណ៍​ ហើយ​នៅ​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​សព្វ​ថ្ងៃនេះ​ ក៏​មានការ​ចាប់អារម្មណ៍​ខ្លាំង​ដែរ​ អ​ញ្ចឹ​ង​ហើយ​បានជា​ ក្រុមហ៊ុន​ OUKITEL​ ធ្វើការ​ផលិត​បន្ថែម​នូវ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​កាមេរ៉ា​ពីរ​ជំនាន់​ថ្មី​ សម្រាប់​ឆ្នាំ​ថ្មី​ ឆ្នាំ​ 2017​ នេះ​ គឺ​ OUKITEL​ U20​ Plus​ ដែល​មាន​លក្ខ​ណះ​ពិសេសៗ​ជា​ច្រើន​ សម្រាប់​បំពេញ​អារម្មណ៍​ត្រូវការ​របស់​អ្នក​ប្រើប្រាស់​។​

1. ​រូបរាង​និង​ការ​រចនា​

រូបភាពពាណិជ្ជកម្ម
no-alternative title

​ជាមួយនឹង​រូបរាង​ដ៏​ស្រស់​ស្អាត​ ត្រូវ​បាន​រចនា​ឡើង​យ៉ាង​សម្រិតសម្រាំង​ ចេញ​ជា​រូបរាង​ដ៏​ទាន់សម័យ​បំផុត​ ធ្វើ​ឲ្យ​ OUKITEL​ U20​ Plus​ កាន់តែ​មាន​ភាព​ទាក់ទាញ​បំផុត​ក្នុង​ការ​ប្រើប្រាស់​។​ ពេល​នេះ​យើង​មក​មើល​ពី​រូបរាង​ផ្នែក​ខាង​មុខ​របស់​ OUKITEL​ U20​ Plus​ ដែល​ត្រូវ​បាន​លាតសន្ធឹង​ដោយ​កញ្ចក់​អេ​ក្រង់​យ៉ាង​រលើបរលោង​ ដោយ​ខាងលើ​អេ​ក្រង់​មាន​បង្កប់​នូវ​ កាមេរ៉ា​ខាង​មុ​ច​ ស៊ែ​ន​ស័​រ​ និង​ឧ​បា​ល័​រ​ស្តាប់​ការ​សន្ទនា​ ចំ​ែ​នក​ខាងក្រោម​វិញ​មាន​ប៊ូ​តុង​ថា​ច់​ស៊ិ​ន​ស័​រ​ធី​វ​ទាំង​បី​គឺ​ប៊ូ​ត​ហ៊ូ​ម​នៅ​កណ្តាល​ ដែល​អម​ដោយ​ប៊ូ​តុង​ត្រឡប់​ក្រោយ​នៅ​ខាងឆ្វេង​ និង​ប៊ូ​តុង​កំណត់​មុខងារ​មួយ​ចំនួន​។​ 

​យើង​មក​មើល​ពី​ការ​រចនា​វ័​ន្ត​ជុំវិញ​របស់​វា​វិញ​ ដោយសារ​តែ​រូបរាង​របស់​វា​មាន​រចនា​បទ​ Unibody​ បន្ស៊ី​គ្នា​ខាង​មុខ​ខាងក្រោយ​យ៉ាង​ជាប់​ល្អ​ និង​ផ្សំគ្នា​ពី​លោ​ធាតុ​ អាលុយមីញ៉ូម​កាន់តែ​ចែងចាំង​ និង​ទាក់ទាញ​បំផុត​ ហើយ​នៅ​ផ្នែក​ឆ្វេង​មាន​ប៊ូ​តុង​ឡើង​ចុះ​សម្លេង​ និង​ប៊ូ​តុង​ចាក់សោរ​អេ​ក្រង់​ និង​បិត​បើក​ទូរស័ព្ទ​ ខាងលើ​វិញ​មាន​រន្ធ​ដោត​កាស​ខ្នាត​ 3.5​ ម​ម​ និង​រន្ធ​មិ​ុ​ច​ស័​រ​តូច​មួយ​ ចំណែក​ខាងស្តាំ​មាន​រន្ធ​ស៊ី​មកា​ត​ទាំង​ពីរ​ និង​មេ​ម៉ូ​រី​កាត​ មក​ដល់​ខាងក្រោម​មាន​រន្ធ​ដោត​ USB​ សម្រាប់​សាក​ថ្ម​ ក៏​ដូច​ជា​ការ​ចំ​លេង​ទិន្ន័យ​ និង​រន្ធ​ឧ​បា​ល័​រ​បំពង​សម្លេង​តូចៗ​នៅ​អម​សងខាង​ផង​ដែរ​។​ យើង​ងាក​មក​ចាប់អារម្មណ៍​ផ្នែក​ខាងក្រោយ​របស់​វា​វិញ​ កាន់តែ​ពិសេស​ត្រង់​កន្លែង​កាមេរ៉ា​ ដោយសារ​តែ​វា​មានកា​រចនា​រាង​កាមេរ៉ា​យ៉ាង​ស្រស់​ស្អាត​ និង​មាន​កាមេរ៉ា​ដល់​ទៅ​ពីរ​ជាប់​គ្នា​ និង​អំ​ពូ​ល​ LED​ ដែល​បន្ថែម​ភាព​ទាក់ទាញ​បំផុត​ មក​ខាងក្រោម​បន្តិច​មាន​ផត​ស្គែ​ន​ក្រ​យ៉ៅ​ដៃ​រាង​ជា​រង្វង់​មូល​មួយ​ផង​ដែរ​។​

​2. កញ្ចក់​អេ​ក្រង់​

OUKITEL​ U20​ Plus​ ត្រូវ​បាន​បំពាក់​ដោយ​កញ្ចក់​អេ​ក្រង់​ទំហំ​ 5.5​ អី​ុ​ង​ ប្រភេទ​ FHD​ Sharp​ Glass​ 2.5D​ រាង​ផុស​ឡើង​ ដែល​វា​ជា​បច្ចេកវិទ្យា​ថ្មី​មាន​សមត្ថភាព​ខ្ពស់​អាច​បង្ហាញ​ចេញ​បាន​ភ្លឺ​ច្បាស់​ និង​អាច​ការពារ​ចំណាំងផ្លាត​ពី​ពន្លឺ​ថ្ងៃ​ខ្លាំង​បាន​យ៉ាង​ល្អ​ ដែល​អាច​បង្ហាញ​ចេញ​នូវ​កម្រិត​រី​សូ​លូ​ហ្សិ​ន​ Full​ HD​ 1080p​ ដែល​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការ​បង្ហាញ​ចេញ​នូវ​រូបភាព​ និង​វិ​ដេ​អូ​នៅ​លើ​កញ្ចក់​អេ​ក្រង់​បាន​យ៉ាង​ច្បាស់​ត្រជាក់​ភ្នែក​តែ​ម្តង​ ជា​ពិសេស​ជាមួយនឹង​ហ្គេ​ម​ដែល​មាន​ក្រា​ហ្វិ​ច​ធំៗ​ល្មម​គឺ​អាច​លេង​បាន​យ៉ាង​ងាយស្រួល​និង​រហ័ស​ទាន់ចិត្ត​ផង​ដែរ​។​

​3. កាមេរ៉ា​ថតរូប​ 

OUKITEL​ U20​ Plus​ បំពាក់​កាមេរ៉ា​ក្រោយ​ទាំង​ពីរ​រួម​គ្នា​ទំហំ​ 13​ មេ​ហ្គា​ភិ​ច​សែ​ល​ ជាមួយនឹង​ស៊ិ​ន​ស័​រ​របស់​ Sony​ IMX135​ Sensor​ ផ្តល់​ជូន​នូវ​ការ​ថតរូប​បាន​យ៉ាង​ច្បាស់​ឥត​ខ្ចោះ​ ប្រើ​បាន​ទៅ​នឹង​កាមេរ៉ា​អា​ជីប​ SLR​ តែ​ម្តង​ និង​មាន​សមត្ថភាព​ក្នុង​ការ​ចាប់​យក​វិ​ដេ​អូ​បាន​ច្បាស់​ឥត​ខ្ចោះ​តែ​ម្តង​។​ កាមេរ៉ា​ខាង​មុខ​ទំហំ​ 5.0​ មេ​ហ្គា​ភិ​ច​សែ​ល​ ដែល​មាន​សមត្ថភាព​ក្នុង​ការ​ចាប់​យក​រូបភាព​បាន​យ៉ាង​ច្បាស់​ ពិសេស​សម្រាប់​អ្នក​ចូល​ចិត្ត​ Selfie​ តែ​ម្តង​។​ ជាង​នេះ​ទៅ​ទៀត​ កាមេរ៉ា​មុខ​ក៏​អាច​ ថត​វី​ដេ​អូ​កម្រិត​ 1080p​ បាន​ថែម​ទៀត​ផង​។​

4. ​កំលាំង​ម៉ាស៊ីន​

​ការ​ដំណើរការ​ទៅ​បាន​ដោយ​រលូន​របស់​ OUKITEL​ U20​ Plus​ គឺ​ត្រូវ​ពឹង​លើ​បន្ទះ​ឈី​ប​ប្រភេទ​ MTK6737T​ អម​ដោយ​អង្គ​គណនា​បួន​គ្រាប់​ Quad-Core​ Cortex-A53​ ល្បឿន​ 1.5​ GHz​  ជាង​នេះ​ទៅ​ទៀត​ OUKITEL​ U20​ Plus​ ក៏​មាន​ RAM​ ទំហំ​ 2GB​ និង​ប្រើប្រាស់​អង្គ​ក្រា​ហ្វិ​ច​ Mali​ T720MP​ ដែល​ធ្វើ​ឲ្យ​សមត្ថភាព​ក្នុង​ការ​ធ្វើ​កិច្ចការ​របស់​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ ហាក់​ខាំ្ល​ង​ក្លា​ ដែល​អាច​និយាយ​បាន​ថា​ គ្មាន​ការ​រអាក់រអួល​អ្វី​សោះឡើយ​ ។​ សម្រាប់​ទំហំ​ផ្ទុ​ុ​ក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​វិញ​មាន​ទំហំ​ 16GB​ និង​អាច​ដាក់​បន្ថែម​បាន​រហូត​ដល់​ 32GB​ ប្រភេទ​ microSD​ ។​ OUKITEL​ U20​ Plus​ ក៏​ត្រូវ​បាន​ភ្ជាប់​មក​ជាមួយ​ថ្ម​ខ្នាត​ Lithium​ 3300​ mAh​ SCUD​ Big​ Battery​ ដែល​អាច​ផ្តល់​ជូន​នូវ​ការ​ប្រើប្រាស់​បាន​កាន់តែ​យូរ​ជាង​មុន​ទ្វេរ​ដង​។​

5. ​ប្រតិបត្តិការ​

OUKITEL​ U20​ Plus​ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ ជំនាន់​ 6.0​ Marshmallow​ អម​ដោយ​ផ្ទៃ​យួ​ស័​រ​អិ​ុ​ន​ធើ​ហ្វេ​ស​ផ្ទាល់ខ្លួន​ ដែល​ផ្តល់​នូវ​ភាព​ទាក់ទាញ​សម្រាប់​ការ​រៀបចំ​កម្មវិធី​លើ​ផ្ទៃ​អេ​ក្រង់​។​ ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​នោះ​គឺ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​មួយ​នេះ​ត្រូវ​បាន​ភ្ជាប់​មក​ជាមួយ​ទ្រនាប់​ស្គ៊ែ​ន​ក្រ​យ៉ៅ​ដៃ​ FingerPrint​ ដែល​មាន​សមត្ថភាព​សំគាល់​ក្រ​យ៉ៅ​ដៃ​បាន​យ៉ាង​រហ័ស​ទាន់ចិត្ត​ ជា​ពិសេស​វា​មាន​នាទី​អាច​បញ្ជា​កម្មវិធី​ និង​មុខងារ​មួយ​ចំនួន​ផ្ទាល់​បាន​ថែម​ទៀង​ផង​។​ ហើយ​វា​ក៏​មានមុខ​ងារ​ពិសេស​មួយទៀត​ ដែល​អ្នក​ទាំងអស់​គ្នា​ត្រូវការ​គឺ​គ្រាន់តែ​គូសវាស​លើ​អេ​ក្រង់​ដែល​ចាក់សោរ​ជា​អក្សរ​តំណាង​ឲ្យ​កម្មវិធី​ នោះ​វា​ នឹង​ចូល​ទៅ​បើក​កម្មវិធី​នោះ​បាន​ ដោយ​មិន​ចាំបាច់​ដោះ​សោរ​អេ​ក្រង់​ឡើយ​ ដែល​មានឈ្មោះ​ថា​ Smart​ Wake​ ។​

​អាច​រក​ជាវ​បាន​នៅ​ក្រុមហ៊ុន​៖​ Polaris​ Mobile​ International​ ដែល​មាន​លេខ​ទូរស័ព្ទ​ 078​ 266​ 168

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន