ពិតជាអស្ចារ្យសម្រាប់ប្រិយមិត្តទាំងអស់ ដែលនិយមចូលចិត្តផ្តិតយកនូវរាល់សកម្មភាពប្រចាំថ្ងៃរបស់ខ្លួនឯង ថាតើបានធ្វើអ្វីខ្លះ? និងមានអនុស្សាវរីយ៍អ្វីខ្លះ? ជាពិសេស គឺសកម្មភាពដំណើរកម្សាន្ត ហាត់ប្រាណ និងលេងកីឡាជាដើម ជាមួយនឹងផលិតផលថ្មី កាមេរ៉ា 360 ដឺក្រេ Insta 360 Nano ដែលត្រូវបានផលិតឡើងយ៉ាងពិសេសបំផុតសម្រាប់ប្រាស់ជាមួយនឹងទូរស័ព្ទ iPhone បានយ៉ាងងាយស្រួល ដោយសារតែវាត្រូវបានភ្ជាប់មកជាមួយឌុយ Lightning Connector ជាមួយនឹងការរចនារូបរាងប្លែកទាក់ទាញ តូចច្រឡឹងងាយស្រួលក្នុងការភ្ចាប់បានគ្រប់កន្លែងដូចជា ខ្សែកាតាបស្ពាយ មួកការពារសុវត្ថិភាព ពិសេសគឺជាមួយទូរស័ព្ទផ្ទាល់តែម្តង។
សមត្ថភាពដ៏ពិសេសរសប់ផលិតផលកាមេរ៉ា Insta 360 Nano នេះ គឺអាចវាចាប់យករូបភាព ក៏ដូចជាវីដេអូបានគ្រប់ជ្រុងជ្រោយ ដែលមានកំរិតរហូដល់ទៅ 360 ដឺក្រេតែម្តង ហើយរូបភាពដែល ដែលទទួលបានវិញនោះ គឺថា មិនធ្វើឲ្យលោកអ្នកខកបំណងនោះឡើយ ឃើញថា ច្បាស់ល្អឥតខ្ចោះតែម្តង។ ចំណែកមុខងារ ចែករំលែកវិញ ក៏អាចធ្វើបានតែពិសេបំផុតដោយសារតែនៅក្នុងបណ្តាញសង្គមសព្វថ្ងៃ ដូចជា Facebook ជាដើម គឺមានមនុស្សម្នាជាច្រើននាក់ កំពុងតែមានចំណូលចិត្ត នៅក្នុងការ Live ហេតុដូច្នេះកាមេរ៉ាថត Insta 360 Nano ក៏អាចធ្វើបានដូចគ្នាដែរ ហើយមានភាពរហ័ស និងជឿជាក់ថែមទៀតផង។
បន្ថែមពីលើននេះ កាមេរ៉ាថ្មី ដែលមានរូបរាងតូចច្រឡឹងនេះ ត្រូវបានក្រុមហ៊ុនបំពាក់មកជាមួយកម្មវិធី App ផ្ទាល់ខ្លួនមួយ សម្រាប់ប្រើប្រាស់ ក៏ដូចបញ្ជាមុខងាររបស់វា បានកាន់តែងាយស្រួលផងដែរ។ សំរាប់លោកអ្នក ដែលកំពុងតែប្រើប្រាស់ទូរស័ព្ទ iPhone សូមអញ្ជើញមកសាកល្បង និងទទួលយកបទពិសោធន៍ថ្មីនេះទាំងអស់គ្នា៕
អាចរកជាវបាននៅហាង៖ The Premier ទូរស័ព្ទលេខ 011 99 19 99